អន្តរជាតិ

កងទ័ពហ្គាតេម៉ាឡា ប្រឈមមុខដាក់គ្នានឹងអ្នកតវ៉ា ជុំវិញរឿងអង្គភាពប្រឆាំង អំពើពុករលួយ

បរទេស៖ ប៉ូលីសនិងទាហាន ហ្គាតេម៉ាឡា រាប់ពាន់នាក់ បានបិទតំបន់នៅកណ្ដាលរដ្ឋធានី កាលពីថ្ងៃពុធ ស្របពេលមានការតវ៉ា ជុំវិញការសម្រេចចិត្ត របស់រដ្ឋាភិបាល បិទគណៈកម្មាធិការ ប្រឆាំងអំពើពុករលួយ គាំទ្រដោយអង្គការ សហប្រជាជាតិ ដែលស្នើឲ្យមានការ ចោទប្រកាន់ប្រធានាធិបតី ។

យោងតាមប្រភពព័ត៌មាន ពីកាសែត រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ បានឲ្យដឹងថា ប៉ូលីសនិងកងទ័ពជាង​ ២.០០០នាក់ បានបិទផ្នែកនៃតំបន់កណ្ដាល ទីក្រុង ស្របពេលដែល កសិករនិងនិស្សិត ដើរដង្ហែរក្បួនសម្រាប់ថ្ងៃទី៣ ដោយកាន់ប្រកាសថា “គ្មានអំពើពុលរលួយបន្តទៀត” ហើយបានទាមទារ ឲ្យលោកប្រធានាធិបតី ហ្គាតេម៉ាឡា លោក Jimmy Morales ចុះចេញពីតំណែង។

លោក Cirilo Perez ជាអ្នកដឹកនាំជនជាតិដើមក្នុងតំបន់ ដែលជួយរៀបចំការតវ៉ានេះ បាននិយាយដូច្នេះថា “យើងទាមទារលោកប្រធានាធិបតី ឲ្យអនុញ្ញាតឲ្យ CICIG (គណៈកម្មាធិការប្រឆាំង និទណ្ឌភាពអន្តរជាតិ) នៅតែបន្ត។ យើងមិនចង់បានភាពពុករលួយបន្តទៀតទេ”៕

ដោយ៖ប៉ាង កុង

Facebook Comments

To Top