អត្ថបទ

ក្រុម Small World Small Band ត្រូវបានជ្រើសរើស ជាទូតសុឆន្ទៈ ជាផ្លូវការ តំណាងភេសជ្ជៈ ទឹកក្រូចអាយស៍កូឡា

ភ្នំពេញ៖ ទឹកក្រូចអាយស៍កូឡា ដែលជាភេសជ្ជៈ កំពុងទទួលបានការពេញនិយមច្រើន ក្នុងស្រទាប់យុវវ័យ នាពេលបច្ចុប្បន្ននេះ បានជ្រើសរើសក្រុមតូច Small World Small Band ជាទូតសុឆន្ទៈផ្លូវការ តំណាងភេសជ្ជៈរបស់ខ្លួន ចាប់ពីពេលនេះ តទៅហើយ ។

Posted by IZE on Monday, February 3, 2020

តារាចម្រៀងវ័យក្មេង សម្លេងពិរោះបែប មនោសញ្ចេតនា លោក ម៉ម ពេជ្ជរិទ្ធ បានបង្ហាញពី អារម្មណ៍ផ្ទាល់ខ្លួនថា « ខ្ញុំពិតជាសប្បាយរីករាយ និង មានមោទកភាពណាស់ ដែលក្រុមតូច របស់ពួកខ្ញុំត្រូវបាន ផ្តល់កិត្តយស និង ទំនុកចិត្ត ដើម្បីធ្វើការផ្សព្វផ្សាយ ណែនាំពីរសជាតិ ដ៏ផ្អែមឆ្ងាញ់ និងផលិតឡើង ដោយបច្ចេកវិទ្យាអាល្លឺម៉ង់ គ្រឿងផ្សំពីសហរដ្ឋអាមេរិក របស់ទឹកក្រូចអាយស៍កូឡា ទៅដល់ពលរដ្ឋកម្ពុជា ជាពិសេសដល់យុវវ័យ ដែលចូលចិត្ត ភាពសប្បាយរីករាយ ជាមួយតន្ត្រីរបស់ពួកយើងតែម្តង ហើយរូបខ្ញុំផ្ទាល់ ខ្ញុំចូលចិត្តញុំាអាយស៍កូឡា ជាប្រចាំ រាល់ពេលអាហាររបស់ខ្ញុំ» ។

លោកស្រី គង់ កុសល នាយិការទីផ្សារ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានមានប្រសាសន៍ថា «យើងសប្បាយចិត្តណាស់ ដែលក្រុមតូច Small World Small Band ចូលចិត្តរសជាតិទឹកក្រូច ដែលផលិតឡើង អនុលោមទៅតាមស្តង់ដារអន្តរជាតិ ហើយថែមទាំងស្ម័គ្រចិត្ត ណែនាំភេសជ្ជៈ ដែលមានទាំងគុណភាព និង រសជាតិផ្អែមឆ្ញាញ់នេះ ទៅពលរដ្ឋកម្ពុជា និង អ្នកគាំទ្ររបស់ខ្លួនថែមទៀត»។

លោកស្រីសង្ឃឹមផងដែរថា កិច្ចសហការរវាងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាមួយក្រុមតូច Small World Small Band នឹងនាំមកនូវ ភាពសប្បាយរីករាយ កាន់តែច្រើនថែមទៀត ដល់អ្នកគាំទ្រ របស់ពួកគេក៏ដូចជា អ្នកនិយមពិសា ទឹកក្រូចអាយស៍ផងដែរ ។

គួរបញ្ជាក់ថា ក្រុមតូច Small World Small Band គឺជាក្រុមតារាចម្រៀង original ដែលមាន កេរ្តិ៍ឈ្មោះបោះសម្លេងខ្លាំង ក្នុងស្រទាប់យុវវ័យ ហើយបទចម្រៀង ដែលល្បីៗរបស់ពួកគេ រួមមានដូចជា “ចាប៉ីបុណ្យភូមិ” “ឆ្ងាយ” “ចង់ក្បែរ” “ជិត” “ស្នាមថើបដំបូង” “បើអាច” “រង់ចាំ” “កុំខឹង…”៕

To Top