អត្ថបទ

ពិតជាសម្បើមមែន! អ្នកឈ្នះរង្វាន់ ឡាន Porsche Macan ទី២ បានបង្ហាញមុខភ្លាមៗតែម្តង បន្ទាប់ពី អគ្គនាយក ស្រាបៀរកម្ពុជា ប្រគល់ឡាន ដល់អ្នកទី១ ចប់ក្តៅៗ

ភ្នំពេញ៖ មហាជនប្រាកដជាច្រណែនខ្លាំងណាស់ ហើយមើលទៅជាមួយព័ត៌មានអំពី អ្នកឈ្នះរង្វាន់ឡានទំនើប Porsche Macan ទី២ កាលពីម្សិលម៉ិញ បានបង្ហាញមុខភ្លាមៗ តែម្តង បន្ទាប់ពីលោក អគ្គនាយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស លោកឧកញ្ញ៉ា ភីធើរ លាង បាន ប្រគល់ដោយផ្ទាល់ដៃនូវរថយន្តទំនើប សេរ៊ីចុងក្រោយនេះទៅដល់ដៃ អ្នកឈ្នះរង្វាន់ ដំបូងគេបំផុត រួចរាល់កាលពីល្ងាចម៉ិញនោះ។

លោកអគ្គនាយក បានមានប្រសាសន៍ថា៖ “ខ្ញុំសូមចូលរួម អបអរសាទដល់លោក ណុយ សុខណេម ដែលមានសំណាងឈ្នះបាន រង្វាន់ធំដំបូងគេបង្អស់ពីក្រវិលកំប៉ុង ស្រាបៀរ កម្ពុជា ហើយសង្ឃឹមថារង្វាន់ឡានទំនើប ដែលមានតម្លៃរាប់សិបម៉ឺនដុល្លារនេះ នឹងនាំមកនូវការផ្លាស់ប្តូរ វិជ្ជមានក្នុងជីវិតរបស់លោក និង ក្រុមគ្រួសារផងដែរ”។

លោកអគ្គនាយកក៏បានធ្វើ ការប្រកាសភ្លាមៗ នាឱកាសសំណេះសំណាលរបស់លោក ផងដែរនូវព័ត៌មានអំពីអ្នកឈ្នះរង្វាន់ ឡានទំនើបទី ២ តែម្តងថា៖“ខ្ញុំពិតជាមានការភ្ញាក់ផ្អើល ដែលទទួលបានដំណឹងពីក្រុមការងារ ថាមានអ្នកឈ្នះទី២ នូវ រង្វាន់ឡានទំនើបនេះ កាលពីរសៀលថ្ងៃម៉ិញមួយទៀត”។

លោកក៏បានណែនាំ អ្នកឈ្នះរង្វាន់ទី ២ នេះ អោយមហាជនបាន ស្គាល់មុខភា្លមៗតែម្តង ស្របពេលអ្នកឈ្នះរង្វាន់ទី១ ទើបតែទទួលបានឡានទំនើប គាត់កាលពីល្ងាចម៉ិញនោះ ដោយឡែកព័ត៌មានលម្អិតបន្ថែម អំពីអ្នកឈ្នះរង្វាន់ទី២នេះ នឹងលាតត្រដាងនៅពេល ឆាប់ៗនេះ។

រីឯលោក ណុយ សុខណេម ដែលជាអ្នកឈ្នះរង្វាន់ទី១ វិញបានបង្ហាញអារម្មណ៍ជាមួយ នឹងឡានថ្មីនេះថា៖ “ខ្ញុំមិនដែលប៉ង់ទាល់តែសោះ ថាមានសំណាងជិះឡាន ទំនើបតម្លៃរាប់ម៉ឺនដុល្លារ អីចឹងសោះ វាសឹងតែជាការ យល់សប្តិទៅហើយសម្រាប់ខ្ញុំ ជាមួយរង្វាន់នេះ ហើយខ្ញុំតែងគិតថារង្វាន់ធំ គេទុកអោយតែគ្នាគេតែប៉ុណ្ណោះ តែពេលខ្ញុំពិត ជាសូមថ្លែង អំណរគុណដល់ក្រុមហ៊ុន ស្រាបៀរកម្ពុជា ដែលបានដាស់ខ្ញុំ អោយភ្ញាក់ ដឹងខ្លួនថានេះ វាមិនមែនជាការ យល់សប្តិនោះទេ ហើយការគិតរបស់ខ្ញុំក៏មិនត្រូវដែរ”។

គួររម្លឹកថា លោក ណុយ សុខណេម បច្ចុប្បន្នស្នាក់នៅ សង្កាត់ទួលពង្រ ខណ្ឌដង្កោរ រាជធានីភ្នំពេញ ជាអតិថិជនមានសំណាងដំបូងគេ បង្អស់ដែលគាស់ត្រូវរង្វាន់រថយន្តដ៏ទំនើប Porsche Macan នាយប់ឆ្លងឆ្នាំ សកលកន្លងទៅនេះ៕

To Top