អត្ថបទ

អគ្គនាយក ក្រុមហ៊ុនស្រាបៀរ កម្ពុជា នឹងប្រគល់រង្វាន់​ រថយន្ត Porsche Macan ដោយផ្ទាល់ដៃ ដល់អ្នកឈ្នះ នៅថ្ងៃស្អែកនេះ

ទីបំផុត ការប្រគល់រថយន្តទំនើប Porsche Macan ស៊េរីចុងក្រោយបង្អស់ ជូនអតិថិជន ដែលត្រូវរង្វាន់ពី ស្រាបៀរ កម្ពុជា នឹងប្រារព្ធធ្វើនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ស្អែកនេះហើយ ដែលនឹងប្រគល់ជូនដោយផ្ទាល់​ ដោយអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស លោក លាង ពៅ (ភីធើរ)។

ក្រោយពីការផ្ទុះព័ត៌មាន នៃការរកឃើញអ្នកឈ្នះរង្វាន់ រថយន្តដ៏ទំនើបខាងលើភ្លាម សាធារណជន បានដាក់ចម្ងល់ថា តើការប្រគល់នឹងប្រព្រឹត្តទៅ នៅពេលណា កន្លែងណា និងគគ្រឹកគគ្រេងកម្រិតណា ព្រោះនេះជារង្វាន់ ដ៏ធំបំផុតរបស់ ស្រាបៀរ កម្ពុជា។

បើតាមការឱ្យដឹងពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលផលិតស្រាបៀរ កម្ពុជា ក្រុមហ៊ុន ក៏នឹងរៀបចំការប្រគំតន្រ្តីមួយ ដើម្បីអបអរសាទរដល់អ្នកឈ្នះ លោក ណុយ សុខណេម ផងដែរ នៅបរិវេណមុខ មហោស្រពកោះពេជ្រ វេលាម៉ោង ៨ល្ងាចតទៅ ដូច្នេះសាធារណជន អាចចូលរួមទស្សនា និងកម្សាន្ត ដោយសេរីបានផងដែរ៕

To Top