អត្ថបទ

កាន់តែទាក់ទាញ! មិត្តហ្វូន ដាក់ឲ្យប្រើប្រាស់កម្មវិធី ថែរក្សាអតិថិជនដ៏ធំបំផុត ដែលមិនធ្លាប់មាន «Metfone+»

ភ្នំពេញ៖ ដើម្បីបំពេញតម្រូវការ និងទាក់ទាញអតិថិជន ឲ្យកាន់ច្រើនថែមទៀត ងាកមកប្រើសេវាកម្មមិត្តហ្វូន នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ក្រុមហ៊ុនមិត្តហ្វូន បានសម្ផោធដាក់ឲ្យដំណើរការ កម្មវិធីថែរក្សាអតិថិជនដ៏ធំបំផុត មិនធ្លាប់មានដែលមានឈ្មោះថា Metfone+ (មិត្តហ្វូន ផ្លឹស)។ វាត្រូវបានគេជឿជាក់ថា មិត្តហ្វូនអាចបម្រើអតិថិជនគ្រប់រូប ដោយផ្តល់ឱ្យពួកគេនូវ អត្ថប្រយោជន៍ដ៏សមស្រប។

Metfone+ (មិត្តហ្វូន ផ្លឹស) ជាមួយនឹងពាក្យស្លោក “ប្រើច្រើន បានច្រើន!” អនុវត្តបានសម្រាប់អតិថិជន ទូរស័ព្ទចល័តទាំងអស់! លោកអ្នកគ្រាន់តែជាអតិថិជនសកម្ម និងបន្តប្រើប្រាស់សេវាកម្មនានា របស់មិត្តហ្វូន នោះលោកអ្នកនឹងក្លាយជា ម្ចាស់កាដូជាច្រើន សន្ធឹកសន្ធាប់ពីមិត្តហ្វូន ក៏ដូចជាដៃគូជាង ២០០ កន្លែងនៅទូទាំងប្រទេសរួមមាន វិស័យអប់រំ ការទិញទំនិញ អាហារ និងភេសជ្ជៈ សណ្ឋាគារ -ល-។

អតិថិជនគ្រប់រូបនឹង ទទួលបានកម្រិតរបស់ Metfone+ រួមមាន លំដាប់ Member ឬ Silver ឬ Gold ឬ Diamond អាស្រ័យលើការប្រើប្រាស់ របស់ពួកគេដែលមាន សុពលភាពរយៈពេល ១២ ខែគិតចាប់ពីរយៈពេល ដែលបានកំណត់។ ការប្រើប្រាស់កាន់តែច្រើន លោកអ្នកនឹងទទួលបានសេវាកម្ម កាន់តែងាយស្រួលបំផុត។ នៅពេលអតិថិជន ប្រើប្រាស់បណ្តាញមិត្តហ្វូន មានន័យថាពួកគេបានចូលរួម ដោយស្វ័យប្រវត្តជាមួយកម្មវិធី Metfone+។ មិត្តហ្វូនប្រើប្រាស់វិធីស្វ័យប្រវត្តិ ក្នុងការត្រួតពិនិត្យ និងបែងចែកកម្រិតរបស់ អតិថិជនទាំងអស់បន្ទាប់ពី ការបញ្ចូលទឹកប្រាក់ ឬការចំណាយនានា ហើយយើងនឹងធ្វើការចាត់ថ្នាក់ ទៅតាមពិន្ទុដែលបានពីការ ចំណាយរបស់ពួកគេ។

អតិថិជននឹងទទួលបានកាដូពិន្ទុ (ពិន្ទុដើម្បីទុកប្តូរជាមួយ សេវាកម្មឬការផ្តល់ជូន ពិសេសពីកម្មវិធី Metfone+) រាល់ពេលដែលអតិថិជន អនុវត្តដូចជា៖
-បញ្ចូលទឹកប្រាក់ ទៅកាន់លេខទូរស័ព្ទ
-ប្រើប្រាស់លេខមិត្តហ្វូន របស់អ្នកឲ្យបានសកម្ម
-ពិន្ទុបន្ថែមនឹងទទួលបាន សំរាប់ឱកាសពិសេសណាមួយ (ថ្ងៃខួបកំណើត រឺកម្មវិធីណាមួយក្នុងមួយខែ)

ថ្លែងទៅកាន់អង្គពិធីទាំងមូលលោក ហ្វុង វ៉ាន់គឿង អគ្គនាយកក្រុមហ៊ុនមិត្តហ្វូន បានសម្តែងការកោតសរសើរ យ៉ាងជ្រាលជ្រៅចំពោះ អតិថិជនមិត្តហ្វូនទាំងអស់ ដែលជឿទុកចិត្ត និងសហការជាមួយមិត្តហ្វូន តាំងពីពេលបើកអាជីវកម្មមកម្ល៉េះ។ លោកក៏បានសង្កត់ធ្ងន់ផងដែរថា មិត្តហ្វូនបានបង្កើតបដិវត្តនៃ ការយកចិត្តទុកដាក់ទៅដល់ អតិថិជននៅកម្ពុជា។ ការដាក់អោយប្រើប្រាស់ Metfone+ គឺធ្វើទៅតាមនិន្នាការ នៃការបំលាស់ប្តូរប្រព័ន្ធឌីជីថល ដែលមិត្តហ្វូនតែងតែអនុវត្តន៍ តាមគោលបំណងនៃទស្សនៈ “កសាងយុគសម័យឌីជីថល” ។

មិត្តហ្វូនបានចាប់ផ្តើមដំណើរការ សេវាកម្មរបស់ខ្លួនជាផ្លូវការតាំងពីឆ្នាំ២០០៩ និងបានជំរុញការវិវឌ្ឍន៍នៃ វិស័យទូរគមនាគមន៍នៅកម្ពុជា ទាក់ទងនឹងទិន្នន័យអតិថិជន រួមទាំងដំណោះស្រាយសេវា B2B និង B2G ។ ចាប់តាំងពីពេលចាប់ផ្តើមអាជីវកម្ម ក្រុមហ៊ុនមិត្តហ្វូនជឿជាក់ យ៉ាងមុតមាំថា អតិថិជនមានច្រើនប្រភេទ និងមានតំរូវការផ្សេងៗគ្នា ជាពិសេសនៅសម័យឌីជីថល សព្វថ្ងៃការប្រាស្រ័យទាក់ទង របស់ប្រជាជនមិនត្រឹមគ្រាន់តែ ការតេទូរស័ព្ទរឺការផ្ញើសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជម្រុញអោយជីវិត កាន់តែរីករាយនឹងការធ្វើធុរកិច្ចផងដែរ។ ដូច្នេះហើយទើបមិត្តហ្វូនតែងតែខិតខំ ជាមួយវិធីសាស្រ្តច្នៃប្រឌិតបំផុត ដើម្បីផ្តល់សេវាកម្មផ្ទាល់ខ្លួន សម្រាប់តភ្ជាប់ជាមួយ ប្រជាជនមិនថាពេលណា កន្លែងណាឬអ្នកជានរណា ជាមួយនឹងសេវាកម្ម និងផលិតផលចម្រុះជាច្រើនរួមមាន៖ សេវាទូរស័ព្ទចល័ត អ៊ិនធឺណិត សេវាកម្មមាតិកា សេវាកម្ម Leased-line ePayment សេវាហេដ្ឋារចនាសម្ព័ន្ធ និងដំណោះស្រាយអាយធី -ល-។

លើសពីនេះក្រុមហ៊ុនមិត្តហ្វូន ទទួលស្គាល់បេសកកម្មរបស់ខ្លួនជាអ្នក “កសាងយុគសម័យឌីជីថល” ដើម្បីនាំមកនូវជីវិតដ៏ជឿនលឿន ជូនអតិថិជនគ្រប់រូប នៅក្នុងប្រទេសកម្ពុជា។ ស្របនឹងនិន្នាការនេះផងដែរ Metfone+ ដែលជាកម្មវិធីថែរក្សាអតិថិជន ដ៏ធំបំផុតរបស់មិត្តហ្វូន បានចាប់កំណើតឡើងដើម្បី បើកយុគសម័យថ្មីមួយ ក្នុងការបម្រើជូនអតិថិជនយើងទាំងអស់។

នៅក្នុងឱកាសនៃ ការបើកដំណើរការកម្មវិធី Metfone + នេះក្រុមហ៊ុនមិត្តហ្វូនបានផ្តល់ នូវការផ្សព្វផ្សាយដ៏ទាក់ទាញ ដើម្បីទទួលបានរង្វាន់ទ្វេរដង និងពិន្ទុឥតគិតថ្លៃ នៅពេលអតិថិជនប្តូរកាដូ នៅក្នុងកម្មវិធី Metfone+ ក្នុងខែដំបូងនៃ ការដាក់ឲ្យដំណើរការនេះ។ សម្រាប់ព័ត៌មានបន្ថែមអំពី Metfone+ អតិថិជនអាចទាញយកកម្មវិធី MyMetfone នៅក្នុង Goolgle Play ឬ App Store រួចចុច *1818 # ដើម្បីចូលរួមកម្មវិធីចាប់ពីពេលនេះតទៅ។ លោកអ្នកក៏អាចទាក់ទងមកកាន់ Hotline 1777 ឬគេហទំព័រហ្វេសបុក ផ្លូវការរបស់មិត្តហ្វូន fb.com/metfone.closer សម្រាប់ចម្ងល់ផ្សេងៗ ៕

To Top