អត្ថបទ

សហគ្រិនវ័យក្មេងកម្ពុជា រួមគ្នាបង្កើត «បណ្ណាល័យ Electronic » ដែលហៅ​ថា Mobile App ថ្មីមួយជាផ្លូវការ

ក្រុមហ៊ុន IDEA 3MS GLOBAL CO.,LTD បានប្រកាសដាក់សម្ភោទនូវ Mobile App ថ្មីមួយជាផ្លូវការ ដែលប្រារព្ធធ្វើឡើងនៅ សណ្ឋាគារ Raffles Le Royal Phnom Penhថ្ងៃទី 08 ខែមករា ឆ្នាំ 2020 នេះ ។

លោក ជា ឌីណា ដែលជាស្ថាបនិករបស់ក្រុមហ៊ុន IDEA 3MS GLOBAL CO.,LTD បានមានប្រសាស៍ថា  ស្ថិតនៅក្នុងតំណាក់កាលដែលប្រទេសកម្ពុជា មានសុខសន្តិភាពពេញលេញ ហើយយបាននឹងកំពុងមានការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យបច្ចេកវិទ្យាក៏មាន ការរីកចម្រើនយ៉ាងខ្លាំង និងបានដើរតួនាទីយ៉ាងសកម្មដល់ការលើកកម្ពស់ ប្រសិទ្ធភាពការងារនៅតាមបណ្តា ក្រសួង ស្ថាប័ន អង្គភាព អាជីវកម្មព្រមទាំងអាជីវករទូទៅផងដែរ។

លោកបានបន្តទៀតថា «ដោយមើលឃើញពី អត្ថប្រយោជន៍នៃវិស័យបច្ចេកវិទ្យាដែលបាន នឹងកំពុងក្លាយទៅជាចលករមួយប្រកបដោយប្រសិទ្ធិភាព ដល់ការរួមចំណែកអភិវឌ្ឍន៍ ធនធានមនុស្ស និងលើកកម្ពស់ សេដ្ឋកិច្ចសង្គមជាតិផងដែរនោះ ទើបខ្ញុំបាទ ដែលជាស្ថាបនិក ព្រមទាំងក្រុមការងារទាំងអស់គ្នា  បានរួមគ្នាបង្កើត App ថ្មីមួយដែលពួកយើងខ្ញុំឱ្យឈ្មោះថា «គំនិត» ។ 

« App គំនិត» នេះអាចនិយាយបានថា ជាបណ្ណាល័យ Electronic ដ៏ធំមួយ ដែលអ្នកអានអាចស្វែងរកបាននូវពត៍មាន និង មេរៀនល្អៗ ប្រកបដោយភាព សំរិត សំរាំង សម្រាប់យកមកអានដើម្បីបង្កើននូវចំណេះដឹង ចំណេះធ្វើ បទពិសោធន៍ ភាពប្រឈម ព្រមទាំងដំណោះស្រាយ ផ្សេងៗតាមរយៈ Smart phone ដែលវាស្របទៅនឹងភាពជឿនលឿននៃ សម័យកាលបច្ចេកវិទ្យានេះឯង ។ 

លោកបញ្ជាក់ថា គោលបំណងធំក្នុងការបង្កើតឡើងនៅ App ថ្មីមួយនេះ ទី១ គឺដើម្បី លើកទឹកចិត្តជំរុញទឹកចិត្ត និងបំផុសបំផុលអោយប្រជាពលរដ្ឋខ្មែរទាំងអស់ ជាពិសេសសិស្ស និស្សិត យុវជន ក៏ដូចជាសហគ្រិនទូរទៅផងដែរ អោយពួកគាត់ចាប់ផ្តើម ស្រលាញ់ការអានចាប់ផ្តើមស្រលាញ់ការអភិវឌ្ឍន៍ខ្លួនឯង តាមរយះការអានឬមើលសៀវភៅតាមលក្ខណះ Digital book  ដែលវាជួយផ្តល់នូវភាពងាយស្រួលទៅដល់ អ្នកអានទូរទៅដើម្បីអោយពួកគាត់អាចស្រាវជ្រាវ សិក្សាររៀនសូត្របានគ្រប់ពេលវេលា និងគ្របទីកន្លែងផងដែរ ។ 

គោលបំណងទី២ គឺដើម្បីលើកស្ទួយ ស្នាដៃអ្នកនិពន្ធក្នុងស្រុក អោយពួកគាត់ មានប្រភពចំនូលមួយផ្នែកកទៀត តាមរយះការដាក់លក់សៀវភៅរបស់ពួកគាត់ នៅក្នុង App មួយនេះ លើសពីនេះទៅទៀត យើងនឹងធ្វើការផ្សព្វផ្សាយ ដើម្បីអោយពួកគាត់មានភាពល្បីល្បាយទៅសាកលលោក ។ 

គោលបំណងទី៣គឺ ដើម្បីចូលរួមជាផ្នែកមួយ ក្នុងការអភិវឌ្ឍន៍វិស័យអប់រំបែប Digital និង ចូលរូមអភិវឌ្ឍន៍ធនធានមនុស្យ ប្រទេសកម្ពុជាយេីងអោយកាន់តែមាន ភាពល្អប្រសើឡើងថែមមួយកំរឹតទៀត។

ដោយសារតែលោកមើលឃើញថា ទស្សនះក៏ដូចជាចំណាប់អារម្មណ៍របស់ ប្រជាពលរដ្ឋខ្មែរយើង ចំពោះការអានសៀភៅគឺនៅមានកំរឹត ហើយពាក្យខ្មែរយើង ពាក្យថាមានកំរឹតហ្នឹងគឺមាន័យថានៅតិចទួចនៅឡើយ ប្រសិនបើយកក្រឡេក ទៅមើលប្រទេសអ្នកមានមួយចំនួនធំ នៅលើសាកលលោក គឺប្រជាពលរដ្ឋទាំងចាស់ទាំងក្មេងរបស់ពួកគេតែងតែ និយមចូលចិត្តការអានសៀវភៅហើយពួកគេចាត់ទុកថា ការអានសៀវជាគឺជាកត្តាដ៏សំខាន់មួយក្នុងការអភិវឌ្ឍន៍នូវចំនេះដឹង និងជាផ្នែកមួយនៃការការកំសាន្តផងដែរ ។ 

តាមពិតនេះគឺជាមូលហេតុ ដ៏ធំមួយផងដែរ ដែលធ្វើអោយប្រទេសគេមានសេដ្ឋកិច្ចរឹងមាំ និង មានការអភិវឌ្ឍន៍ និងរីកចំរើនបានយ៉ាងឆាប់រហ័ស ។ ដោយសារតែប្រទេសរបស់ គេសំបូរទៅដោយប្រជាពលរដ្ឋដែលមានធនធាន ហើយធនធានដែលខ្ញុំនិយាយពេលនេះគឺសំដៅទៅលើ ធនធានចំណេះដឹងនេះឯង ។

វាមិនខុសអ៊ីពីប្រសាស្រ្តរបស់ ប្រធានាធិបតេយ្យ Singapore គាត់បានលើកឡើងក្នុង បណ្តាយផ្សព្វផ្សាយផ្សេងៗនោះទេ គឺគាត់បានលើកឡើថា ប្រសិនបើយើងចង់អភិវឌ្ឍន៍ ប្រទេសមួយអោយមានការរីកចំរើនខ្លាំងបាន លុះត្រាតែយើងចាប់ផ្តើមអភិវឌ្ឍន៍ធនធានមនុស្សរបស់ ប្រទេសនោះជាមុនសិន  ។ 

ដូច្នេះហើយប្រសិនបើក្នុងនាម យើងជាកូនចខ្មែរមួយរូប ចង់ជួយក្រុមគ្រួសារយើង បងប្អូនយើង មិត្តភក្រ្កយើង សហគមន៍យើង សង្គមយើង ក៏ដូចជាប្រទេសជាតិយើងអោយ មានការអភិវឌ្ឍន៍ និង រីកចំរើនបានឆាប់រហ័សនោះ គឺចាប់ផ្តើមពីការអភិវឌ្ឍន៍ខ្លួនយើងជាមុនសិន ។ 

Mobile App ថ្មីមួយនេះ ត្រូវបានដាក់អោយមានប្រត្តបត្តិការ នៅក្នុងប្រព័ន្ធ IOS និង Android ដែលគ្រប់គ្នាអាចធ្វើការ Download បានចាប់ពីពេលនេះតទៅ ។ ប្រសិនជាអ្នកទាំងអស់គ្នា ប្រើប្រាស់ Iphone សូមចូលទៅកាន់ App Store រួចធ្វើការទាញយក ប៉ុន្តែបើសិនជាលោក លោកស្រីប្រើប្រាស់ទូរសព្ទ Samsung ក៏ដូចជា ទូរសព្ទមួយចំនួនទៀតដែល ជាប្រភេទប្រតិបត្តិការ Android សូមចូលទៅកាន់ Play store រួយ download ជាការស្រេច បន្ទាប់ពីធ្វើការទាញយក រឺ Download រួចមក អ្នកទាំងអស់គ្នា អាចធ្វើការ login រួចវាយលេខទូរសព្ទចូល នោះវានឹងតំណើរ។

អ្នកទាំងអស់គ្នា និងឃើញមានមេរៀន ក៏ដូចជាឯកសារជាច្រើននៅក្នុង App នោះ  ។ 

លោកបានបន្តទៀតថា មិនយួរទៀតទេ បច្ចេកវិទ្យានិងផ្លាស់ប្តូរនូវរឿងរ៉ាវជាច្រើននៅលើ ពិភពលោកហើយវានិងបន្ត ធ្វើការផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាងទាំងអស់ ហើយការផ្លាស់ប្តូរមួយ ក្នុងចំណោមការផ្លាស់ប្តូរជាច្រើនទៀតនោះ គឺការផ្លាស់ប្តូរពីការអានសៀវភៅ រឺ មើលឯកសារផ្សេងៗតាមបែបផែន Traditional ជាក្រដាស់ រឺជា hard copy ប្រែមកជាការមើលរឺអានតាមបែប Digital វិញ រឺក៏អាចហៅបានម្យ៉ាងទៀតថា ការអានសៀវភៅជាលក្ខណះ E book ។ 

គ្រប់យ៉ាងគឺមាននៅក្នុង Smart phoneរបស់យើងទាំងអស់គ្នាយើងអាចធ្វើការស្រាវជាវ រៀនសូត្រ ស្វែងរកដំណោះស្រាយផ្សេងៗបានគ្រប់ពេលវេលា និងគ្រប់ទីន្លែងទាំងអស់  ។ 

ទទ្ទឹមនឹងនេះក្រុមហ៊ុន មានផែនការ សកម្មភាព ក៏ដូចជាវិធីសាស្រ្តក្នុងការផ្សព្វផ្សាយ អំពីសហគ្រិនដែលជោគជ័យ នៅក្នុងស្រុកយើង អោយពិភពលោកបានស្គាល់ និងធ្វើអោយពួកគាត់ល្បីល្បាញ តាមរយះសៀវភៅនេះឯង យើងមានដៃគួរសហការនិពន្ធ ផលិត Digital book នេះ អោយទៅជា 100 ភាសារទៅកាន់សកលលោកដើម្បីអោយពិភពលោក ជាពិសេសប្រទេស ដែលមានយុវជន សិស្ស និស្សិតក៍ដូចជាសហគ្រិន ដែលនិយមចូលចិត្តអានសៀវភៅ និងអភិវឌ្ឍន៍ខ្លួនឯងអោយពួកគាត់ បានស្គាល់ពីសហគ្រិនដែលជោគជ័យ នៅក្នុងស្រុកយើងបានកាន់តែច្បាស់ ។ 

ក្នុងនាមជាស្ថាបនិក លោកសង្ឃឹមនិងជឿជាក់ថា « App គំនិត» នេះពិតជាអាចចូលរួម បំពេញនូវតម្រូវការរបស់មិត្តអ្នកអាន និងអាចក្លាយទៅជាដំណោះស្រាយ ដ៏មានប្រសិទ្ធភាពមួយសំរាប់មនុស្សគ្រប់គ្នា ព្រមទាំងអាចជាផ្នែកមួយក្នុងការ ចូលរួមជួយអភិវឌ្ឍន៍វិស័យអប់រំ និង សង្គមជាតិ ឱ្យកាន់តែមានភាពល្អប្រសើរឡើង ថែមមួយកំរិតទៀតជាក់ជាពុំខាន ។ 

App ថ្មីមួយ នេះនឹងទទួលបាននូវការ គាំទ្រយ៉ាងច្រើនកុះករពីសំណាក់ជនរួមជាតិ និង គ្រប់មជ្ឍដ្ឋានលើសកលលោក ជាពិសេសសំរាប់សិស្ស និស្សិត យុវជន ព្រមទាំងសហគ្រិនទូរទៅ ៕

To Top