អត្ថបទ

Xiaomi សម្ពោធជាផ្លូវការ Mi Note10 និង Mi Note10Pro អធិរាជកាមេរ៉ា ទំហំ 108មេហ្កាភិចសែល ដំបូងគេបំផុត នៅលើពិភពលោក មកដល់កម្ពុជា

Xiaomi ដែលជាក្រុមហ៊ុន ផលិតស្មាតហ្វូន លំដាប់ពិភពលោក ឈានមុខគេមួយ បានប្រកាសនូវវត្តមាន របស់ស្មាតហ្វូនថ្មី ត្រកូល Mi Note series របស់ខ្លួននោះ គឺ Mi Note 10 និង Mi Note 10Pro ដែលជាស្មាតហ្វូន ថ្នាក់ប្រណិត នៅក្នុងទីផ្សារ ប្រទេសកម្ពុជា ដោយស្មាតហ្វូនទាំងពីរនេះ គឺជាស្មាតហ្វូន បំពាក់នូវកាមេរ៉ា ទំហំធំ 108MP និងមានការឌីស្សាញ យ៉ាងល្អឥតខ្ចោះថែមទៀតផង។

ស្មាតហ្វូន​​ Mi Note 10 ភ្ជាប់ជាមួយនឹង ថាមពលថ្មធំទំហំ ដល់ទៅ 5260mAh និងផ្តល់នូវបទពិសោធន៍ នៃការថតរូបភាព យ៉ាងអស្ចារ្យថែមទៀត ដែលអ្នកប្រើប្រាស់ នឹកស្មានមិនដល់នោះទេ ។ព្រឹត្តការណ៍​ប្រកាសសម្ពោធជាផ្លូវការ​របស់ក្រុមហ៊ុន​Xiaomi​ធ្វើឡើងកាលពីថ្ងៃទី១២​ខែធ្នូ​ឆ្នាំ២០១៩​នៅសណ្ឋាគារ​ហួង​សាន​ក្រោមនឹងវត្តមាន​​ ថ្នាក់ដឹកនាំក្រុមហ៊ុន និងអ្នកចែកចាយបន្តជាច្រើនរូប ។ 

សករាជថ្មី នៃកាមេរ៉ា Penta ស្មាតហ្វូនស៊េរីថ្មី Mi Note​10​ ​របស់ក្រុមហ៊ុន Xiaomi ភ្ជាប់មកនូវកាមេរ៉ា 5គ្រាប់ផ្សេងគ្នា ទំហំ108MP wide-angle lens, 5MP telephoto lens, 12MP telephoto lens, 20MP ultra wide-angle lens និង macro lens ។

កាមេរ៉ានេះផ្តល់នូវ បទពិសោធន៍ នៃការ Zoom បានយ៉ាងអស្ចារ្យ គ្មានដែនកំណត់ ចាប់ពី 0.6x ទៅ 50x ដោយរក្សាគុណភាព រូបភាពយ៉ាងល្អឥតខ្ចោះ ជាទីបំផុត។ 

កាមេរ៉ា គោលដែលមានទំហំ 108MP អាចផ្តល់ ការថតរូបយ៉ាងអស្ចារ្យ ក្នុងកម្រិតមួយថ្មីទៀត ធ្វើអោយក្រុមហ៊ុន បច្ចេកវិទ្យានេះឈានមុខគេ នៅក្នុងឧស្សាហកម្មស្មាតហ្វូននេះ។ ជាមួយនឹងសេនស័រ Samsung ISOCELL Bright HMX 108MP នេះ ស្មាតហ្វូនស៊េរីថ្មី Mi Note 10 នេះមានកម្រិតរូបភាព ច្បាស់ខ្ពស់បំផុត ដល់ទៅ 12032×9024 ។ នេះគឺជាលើកដំបូងបំផុត ដែលកាមេរ៉ា 108MP នេះ អាចធ្វើការថតរូប ព្រីនដាក់នៅលើផ្ទាំង ប៉ាណូ ដែលមានកំពស់ 4.24m បាន។ កាមេរ៉ានេះមានភ្ជាប់ជាមួយ នឹងបច្ចេកវិទ្យា 4-in-1 pixel binning និងសេនស័រ រូបភាព ដែលមានទំហំ 1/1.33” មានន័យថា ស្មាតហ្វូននេះ អាចថតរូបបានច្បាស់ ស្រស់ស្អាត នៅកន្លែងពន្លឺទាប ខណៈដែលបច្ចេកវិទ្យា 4-axis OIS ក៏ជួយអោយរូបភាពច្បាស់ល្អ គ្មានគូប្រៀបផងដែរ។

សម្រាប់អ្នកដែលស្រឡាញ់ ការថតរូបភាព ដែលចង់ធ្វើការថតរូបភាពច្បាស់ ដូចធម្មជាតិនោះ នៅលើស្មាតហ្វូន Mi Note 10 នេះគឺអាចមានភ្ជាប់ជាមួយ នឹងកាមេរ៉ា 12MP 2x telephoto lens នៅក្នុងកម្រិត 50mm focal length ដែលនេះគឺជា focal lengths ដែលមានការពេញនិយម ប្រើប្រាស់បំផុត សម្រាប់អ្នកថតកាមេរ៉ាអាជីពនោះ។ សម្រាប់ការថតនៅកន្លែង ដែលមានពន្លឺទាបនោះ វាមានភ្ជាប់ជាមួយនឹង 1.4μm ភិចសែល និង dual PD autofocus ដែលធ្វើអោយរូបភាព Portraits របស់អ្នកស្រស់ស្អាត មិនធម្មតានោះទេ។

បើនិយាយអំពីកាមេរ៉ា 5MP 5x telephoto lens នេះគឺមានសមត្ថភាព នៃការពង្រីករូបភាពដល់ទៅ 10x hybrid និង 50x digital zoom ដែលធ្វើអោយការ Zoom បានច្បាស់ ស្រស់ស្អាតគ្មានគូប្រៀបនោះទេ។ បន្ថែមពីនេះទៀតនោះ សម្រាប់ Lens នេះ ក៏មានភ្ជាប់ជាមួយ នឹងមុខងារ OIS និង f/2.0 aperture ដែលធ្វើអោយការថតរូបភាព នៅទីងងឹតបានស្រស់ស្អាតបំផុត។ ជាមួយនឹងកម្រិត នៃការបង្ហាញរូបភាព 117 degrees field of view កាមេរ៉ា 20MP ultra-wide angle នេះអនុញ្ញាត អោយអ្នកប្រើប្រាស់ អាចធ្វើការថតរូបភាព Landscapes និងការថតរូបភាព ជាក្រុមបានយ៉ាងទូលាយថែមទៀត ដោយមិនមានដាច់អ្នកណាម្នាក់ ចេញពីរូបភាពនេះទេ ខណៈពេលដែលកាមេរ៉ា macro lens នេះផ្តល់នូវមុខងារ autofocus សម្រាប់រូបភាព Closeups ថែមទៀតផង។

កាមេរ៉ាខាងក្រោយ របស់ស្មាតហ្វូន Mi Note 10 នេះមានភ្ជាប់ជាមួយ នឹងមុខងារ all-new Night Mode 2.0 ដែលទ្រទ្រង់នូវការថតរូបភាព បានយ៉ាងស្រស់ស្អាត ដោយសារតែវាមានបច្ចេកវិទ្យា ដែលបញ្ចូល នូវការថតច្រើនបញ្ចូលគ្នា ដើម្បីជ្រើសរើស រូបភាពណា ដែលច្បាស់ និងស្រស់ស្អាតបំផុត។ សម្រាប់អ្នកដែលចូលចិត្ត ការប្រគុំតន្រ្តី និងការថតរូបភាព នៅពេលយប់នោះ គឺនឹងទទួលបាននូវរូបភាព ដ៏ច្បាស់ជាមួយនឹងកម្រិត RAW multi-frame ដែលគ្មានការរំខាន ពីគ្រាប់ Noise នោះទេ។

ស្មាតហ្វូនស៊េរីថ្មី Mi Note 10 នេះ ក៏មានភ្ជាប់ជាមួយ នឹងបច្ចេកវិទ្យា Shoot-Steady Video Technology សម្រាប់ការថតវីដេអូ បានយ៉ាងរលូនថែមទៀតផង។ សមត្ថភាពនៃការថត របស់កាមេរ៉ានេះ គឺមានកម្រិត 960 frames-per-Second Macro Slow-Motion និងវីដេអូកម្រិត 4K ជាមួយនឹងកាមេរ៉ា ultra-wide angle ថែមទៀត។ អ្នកប្រើប្រាស់ជាច្រើន អាចប្រើប្រាស់នូវ Vlog mode សម្រាប់ការបន្ថែម នូវស្ទាយ៍ថ្មីៗជាច្រើន នៅលើវីដេអូនេះ ថែមទៀត ហើយវាក៏មានភ្ជាប់ជាមួយនឹង cinematic effects ចំនួន 7 ថែមទៀតផង។ 

ក្រៅពីមានកាមេរ៉ាដ៏ខ្លាំងក្លាចំនួន 5គ្រាប់ នៅខាងក្រោយនេះ ស្មាតហ្វូន Mi Note 10នេះ ក៏មានកាមេរ៉ាខាងមុខ ដែលមានទំហំ32MP ដែលផ្តល់នូវមុខងារ ជាច្រើនដូចជា AI beautify, AI portrait selfies, AI scene detection និង AI face unlock, panorama selfie និង palm shutter ដែលអាចធ្វើការ Selfies បានយ៉ាងអស្ចារ្យជាងមុន ថែមទៀត។ សម្រាប់អ្នកដែលចង់បាន ការថតវីដេអូ បានយ៉ាងអស្ចារ្យបំផុតនោះ ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ផ្តល់អោយស្មាតហ្វូន Mi Note 10 Pro នេះជាមួយនឹង 8-piece lens នៅលើកាមេរ៉ាគោល និងម៉េមូរីទំហំ 8GB RAM +256GB storage ថែមទៀត។ ជាមួយនឹង 8-piece lens នេះនឹងធ្វើអោយរូបភាព កាន់តែច្បាស់ និងម៉ត់ល្អែមទៀតផង។

ស្ទាយ៍ថ្មីនៃការឌីស្សាញ ដ៏អស្ចារ្យគ្មានគូប្រៀប៖​ ស្មាតហ្វូនស៊េរីថ្មី Mi Note 10 នេះ មានអេក្រង់ទំហំ 6.47” 3D curved AMOLED ។ ជាមួយនឹងការឌីស្សាញនូវ គែមកោង edge-to-edgeនេះនឹងធ្វើអោយគែម Bezels របស់វាស្តើងមិនធ្លាប់មាន ពីមុនមកនោះទេ ដែលវាពិតជាអស្ចារ្យបំផុត ក្នុងការប្រើប្រាស់។ ស្មាតហ្វូននេះ មានភ្ជាប់ជាមួយនឹង 400,000:1 contrast ratio ដែលធ្វើអោយពណ៌ខ្មៅ កាន់តែដិតច្បាស់ល្អបំផុត ក្នុងការប្រើប្រាស់ថែមទៀត។ ស្មាតហ្វូន Mi Note 10 នេះក៏មានភ្ជាប់ជាមួយនឹង បច្ចេកវិទ្យាស្កេនក្រយ៉ៅដៃ នៅលើអេក្រង់ថែមទៀត ដែលមានទំហំធំជាងមុន ដល់ទៅ 10% ដែលអាចប្រើប្រាស់បាន នៅក្រោមពន្លឺថ្ងៃ អាកាសធាតុត្រជាក់ និងម្រាមដៃស្ងួត បានថែមទៀតផង។

សម្រាប់ផ្នែកខាងក្រោយ របស់ស្មាតហ្វូន Mi Note 10នេះ គឺមានកញ្ចក់កោង ដែលងាយស្រួល សម្រាប់អ្នកប្រើប្រាស់ កាន់ក្នុងដៃជាទីបំផុត។ សម្រាប់ផ្នែកខាងមុខ និងខាងក្រោយរបស់វា គឺជាកញ្ចក់ Corning® Gorilla® Glass 5 សម្រាប់ការពារ ទៅលើការកោសឆ្កូតថែមទៀតផង នៅក្នុងកិច្ចការងារប្រចាំថ្ងៃនេះ។ ស្មាតហ្វូននេះមាន 3ពណ៌ សម្រាប់ធ្វើការជ្រើសរើសគឺ Midnight Black, Aurora Green និង Glacier White ។

ថាមពលថ្មខ្លាំង កម្លាំងម៉ាស៊ីនខ្លាំងក្លា គ្មានព្រំដែន រួមជាមួយនឹង MIUI 11៖ ស្មាតហ្វូនស៊េរីថ្មី Mi Note 10 នេះ មានភ្ជាប់ជាមួយនឹង សមត្ថភាពខ្លាំង និងថាមពលថ្មខ្លាំង ក្នុងការប្រើប្រាស់ ថែមទៀត។ វាមានថាមពលថ្ម ដែលមានទំហំ 5260mAh និងបច្ចេកវិទ្យា 30W fast-charge ដែលអាចប្រើប្រាស់ បាន 2ថ្ងៃថែមទៀត។ ស្មាតហ្វូននេះប្រើប្រាស់ នូវបន្ទះឈីប Qualcomm SnapdragonTM 730G mobile platform ជាមួយនឹងដំណើរការ នូវបច្ចេកវិទ្យា 8nm ថែមទៀត។ ស្មាតហ្វូនស៊េរីថ្មី Mi Note 10 នេះដំណើរការនូវ MIUI 11 ដែលនាំយកនូវមុខងារថ្មីៗ ជាច្រើនដែលងាយស្រួល ក្នុងការប្រើប្រាស់នៅ ក្នុងជីវិតរស់នៅប្រចាំថ្ងៃ និងការបង្កើនទៅ លើប្រសិទ្ធិភាពការងារ បានយ៉ាងរលូនថែមទៀត។ វានាំយកនូវមុខងារ Always-on Display ដែលជា Tool មួយដ៏ល្អសម្រាប់ប្រើប្រាស់ ថែមទៀតផង។

ស្មាតហ្វូនស៊េរីថ្មី Mi Note 10 6GB+128GB នេះនឹងដាក់លក់ នៅក្នុងតម្លៃ $499 ខណៈពេលដែលស្មាតហ្វូន Mi Note 10 Pro 8GB+256GB នេះ គឺមានតម្លៃ $599។ ការលក់ស្មាតហ្វូននេះ ជាផ្លូវការ គឺនៅថ្ងៃទី13 ខែធ្នូនេះ នៅក្នុងហាងលក់ ចែកចាយផ្លូវការ របស់ក្រុមហ៊ុន Xiaomi រួមមានហាង Mi Home ទាំងបីសាខា គឺ សាខាស្ទឹងមានជ័យ, សាខាផ្សារដើមថ្កូវ និងសាខាសន្ធរមុខ រួមជាមួយនិង ដៃគូចែកចាយ ជាច្រើនទៀត ហើយនឹងហាងអនឡាញដូចជា Smile Shop និង Dola Mall ផងដែរ។

គួររំលឹកថា ក្រុមហ៊ុន Xiaomi គឺបានបង្កើតឡើងដំបូង នៅក្នុងឆ្នាំ 2010 និងបានហក់ចូល ទៅក្នុងទីផ្សារ ភាគហ៊ុននៅក្រុងហុងកុង ឆ្នាំ2018 ។ ថ្មីៗនេះ ក្រុមហ៊ុន Xiaomi បានឡើងមកឈរ នៅលេខរៀងទី4 នៃចំណាតថ្នាក់ ស្មាតហ្វូនរបស់ពិភពលោក ហើយនឹងបានបង្កើត នូវមាតិការព័ត៌ មានវិទ្យាដ៏ធំបំផុត នៅលើពិភពលោក ជាមួយនឹងចំនួន អ្នកប្រើប្រាស់ច្រើនជាង 196លានឧបករណ៍ ដោយបូករួមទាំកុំព្យូទ័រ និងស្មាតហ្វូន។ មកដល់ពេលនេ Xiaomi បានពង្រីកទីផ្សារ បានចំនួនច្រើជាង 80ប្រទេសហើយ នៅជុំវិញពិភពលោក។ គិតត្រឹមខែកក្កដាឆ្នាំ 2019 នេះ ក្រុមហ៊ុននេះ បានបោះជំហាន ចូលក្នុងតារា Fortune Global 500 ដោយឈរនៅលេខរៀងទី 468៕

To Top