អត្ថបទ

ទូតសុឆន្ទៈ WURKZ កីឡាករ Gabriel Jesus ដាក់ ៣គ្រាប់ម្នាក់ឯង ក្នុងការប្រកួត Premiere League Champions បង្កើតប្រវត្តិសាស្រ្តថ្មីនាយប់ម៉ិញ

ជាមោទកភាពរបស់កីឡាករ Gabriel Jesus របស់ក្រុម Manchester City ដែលរកគ្រាប់បាល់ ដ៏មានតម្លៃ ៣គ្រាប់តែម្នាក់ឯង ក្នុងការប្រកួតជាមួយក្រុម Dinamo Zagreb របស់ប្រទេសក្រូអាត ក្នុងព្រឹត្តិការណ៍ប្រកួត Premiere League Champions កាលពីយប់ម៉ិញ។

គ្រាប់បាល់ទាំង 3 នេះ គឺត្រូវបានស៊ុតបញ្ចូលទី ផ្ទួនៗគ្នាតែម្តង ដោយកីឡាករ Gabriel Jesus និង 1គ្រាប់ទៀតដោយសមាជិកក្រុមរបស់ខ្លួន  បន្ទាប់ពីគូប្រកួត របស់ពួកគេបាននាំមុខ១គ្រាប់ នៅនាទីទី១០។

លទ្ធផលជាប្រវត្តិសាស្រ្តនេះ បានធ្វើឱ្យ Gabriel Jesus ក្លាយជាកីឡាករ វ័យក្មេងជាងគេបំផុត របស់ប្រេស៊ីល ដែលរកគ្រាប់បាល់សរុប១០គ្រាប់ ក្នុងព្រឹត្តិការណ៍ Champions League។

ហើយប្រវត្តិសាស្រ្តថ្មីនេះបធ្វើអោយអ្នកតំណាង ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ សប្បាយចិត្តក្រៃលែង និងកោតសរសើរ ចំពោះជ័យជម្នះ របស់ក្រុម  Manchester City ដែលជាដៃគូផ្លូវការ របស់ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ នៅប្រទេសកម្ពុជា។

គួរជម្រាបថា នៅវេលាម៉ោង ១១ យប់ ថ្ងៃទី ១៥ ខែធ្នូនេះ ក្រុមបាល់ទាត់ Manchester City នឹងត្រៀមប្រកួតក្នុងព្រឹត្តិការណ៍English Premiere League ជាមួយក្រុមបាល់ទាត់ Asernal ដូច្នេះសម្រាប់អ្នកគាំទ្រក្រុមបាល់ទាត់ Manchester City ទាំងអស់អាចរង់ចាំទស្សនាការប្រកួតនេះបាននៅលើកញ្ចក់ទូរទស្សន៍ CTN, MYTV, និង CNC ផងដែរ៕

To Top