អត្ថបទ

ក្រុមហ៊ុនផ្នែកបច្ចេកវិទ្យា ព័ត៌មានវិទ្យា របស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ជួយជំរុញ របៀបវារៈសេដ្ឋកិច្ចឌីជីថល

ភ្នំពេញ៖ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបគាំទ្រ របៀបវារៈសេដ្ឋកិច្ចឌីជីថល នៃព្រឹត្តិការណ៍ ការយល់ដឹងអំពី និងនិន្នាការ ធុរកិច្ចនិងការកសាងបណ្តាញ ដែលរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា នៅសណ្ឋាគារកាំបូឌីយ៉ាណា កាលពីថ្ងៃទី៦ ខែ ធ្នូ ឆ្នាំ ២០១៩ ។

ក្រុមហ៊ុន សែលកាត ធនាគារឯកទេស វីង និង អ៊ីហ្ស៊ីខម ដែលជាក្រុមហ៊ុនផ្នែក បច្ចេកវិទ្យាព័ត៌មានវិទ្យា ចំណុះឲ្យក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប នឹងចូលរួមទាំងអស់គ្នាក្នុងព្រឹត្តិការណ៍ ដ៏មានកិត្យានុភាពនេះ ដែលនឹងត្រូវចូលរួម ដោយថ្នាក់ដឹកនាំធុរកិច្ចកម្ពុជាជាង ១០០ នាក់។

របៀបវារៈរបស់កម្មវិធីផ្តោត សំខាន់លើការចែករំលែក អំពីនិន្នាការ ដែលកំពុងផ្លាស់ប្តូរអាជីវកម្មសម័យ ទំនើប ការផ្លាស់ប្តូរទីផ្សារការងារ សេវាកម្មផ្នែកឌីជីថល និងសារៈសំខាន់នៃទិន្នន័យ។

ក្រុមហ៊ុនផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យាចំណុះឲ្យក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបទាំងបី សែលកាត វីង និង អ៊ីហ្ស៊ីខម នឹងធ្វើបទបង្ហាញអំពីរបៀបដែល អាជីវកម្មរបស់ពួកគេ បានកំពុងផ្លាស់ប្ដូរ ផ្នែកឌីជីថល នៅប្រទេសកម្ពុជា ក៏ដូចជាផលិតផល និងសេវាកម្មថ្មីៗដែលគាំទ្រនិងជួយជំរុញប្រសិទ្ធភាព សម្រាប់ទីផ្សារសាជីវកម្ម។

លោក អៀន វ៉ាតសុន ប្រធានផ្នែក បច្ចេកវិទ្យាព័ត៌មានវិទ្យា និងក៏ជានាយកប្រតិបត្តិក្រុមហ៊ុន សែលកាត បានមានប្រសាសន៍ថា ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបបាន ជួយគាំទ្រ រដ្ឋាភិបាល អាជីវកម្ម និងប្រជាជនកម្ពុជាអស់រយៈពេល ជាង ២០ ឆ្នាំមកហើយ។

វាគ្មិនសំខាន់ៗ ដែលនឹងមានវត្តមាន នៅក្នុងព្រឹត្តិការណ៍នេះរួមមាន៖

● ឧកញ៉ា លឹម ហេង អនុប្រធាន សភាពាណិជ្ជកម្មកម្ពុជា

● លោកស្រី Elaine Ng នាយកក្រុមហ៊ុន Management Resources Consultants Asia

● លោក ជី សិលា នាយកប្រតិបត្តិ ក្រុមហ៊ុនសប្បាយឌីជីថល

● លោក Joseph Telfer អ្នកគ្រប់គ្រង ទូទៅនៅ Mekong Big Data

● លោក អៀន វ៉ាតសុន ប្រធានផ្នែក បច្ចេកវិទ្យាព័ត៌មានវិទ្យា និងក៏ជានាយកប្រតិបត្តិក្រុមហ៊ុន សែលកាត

● លោក Manu Rajan អគ្គនាយកធនាគារឯកទេស វីង

● លោកស្រី Yuni Lee Heathcote នាយិកាប្រតិបត្តិ អ៊ីហ្ស៊ីខម

To Top