អត្ថបទពាណិជ្ជកម្ម

Oxley Gem​ តែងតាំងអ្នកម៉ៅការថ្មី ដើម្បីបន្តការស្ថាបនា គម្រោងអភិវឌ្ឍន៍ចំរុះ សណ្ឋាគារ Peak

ភ្នំពេញ​ ៖​ នៅថ្ងៃទី៣០ វិច្ឆិកា ២០១៩​ ក្រុមហ៊ុន Oxley Gem (ខេមបូឌា) ខូអិលធីឌី (“Oxley Gem”) ដែលជាអ្នកអភិវឌ្ឍន៍នៃគម្រោងអភិវឌ្ឍន៍សណ្ឋាគារចំរុះ មានទីតាំងស្ថិតនៅ ផ្លូវសម្តេចហ៊ុនសែន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន​ ​រាជធានីភ្នំពេញ បានតែងតាំង ក្រុមហ៊ុនអ្នកម៉ៅការ សាងសង់ថ្មី​មួយ ដែលមានឈ្មោះថា “ក្រុមហ៊ុន China Railway Urban Construction Group Co., Ltd” (“CRUCG”) ​ដើម្បីមកទទួល និងបន្តដំណើរការ សាងសង់សំណង់ដែលមានស្រាប់ តទៅមុខទៀត។

ក្រុមហ៊ុន CRUCG គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន សាជីវកម្មសំណង់ផ្លូវដែកចិន ​(“CRCC”) ជាសហគ្រាស សំណង់របស់រដ្ឋដ៏ធំមួយ ដែល​​ត្រូវបានចុះបញ្ជីនៅសៀង ហៃ (Shanghai) និងហុងកុង (Hong Kong) ក្នុងឆ្នាំ ២០០៨ (មានលេខកូដ A-​Share code 601186, H-Share code 1186) ។ 

ឆ្នាំ ២០១៨ ក្រុមហ៊ុនត្រូវបាន គេចាត់ចំណាត់ថ្នាក់ លំដាប់ទី ៥៨ ក្នុងចំណោមក្រុមហ៊ុន ដែលមានសំណាង បានជាប់ចំណាត់ថ្នាក់ទាំង ៥០០ ក្រុមហ៊ុន និងជាក្រុមហ៊ុន វិស្វកម្មដ៏ធំលំដាប់ទី ៣ ក្នុងចំណោមក្រុមហ៊ុនវិស្វកម្មធំៗ ដែលបានជាប់ចំណាត់ថ្នាក់ទាំង ២៥០ ក្រុមហ៊ុន នៅលើពិភពលោក ក្នុងរយៈពេល ១១ ឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុន CRUCG មានជំនាញក្នុងការ សាងសង់គម្រោងលំនៅដ្ឋាន និងមានបទពិសោធន៍ច្រើន ក្នុងការចុះកិច្ចសន្យា សាងសង់អគារខ្ពស់ៗទូទៅ​ និងសំណង់ ស្មុគស្មាញធំៗ ក្នុងតំបន់ទីក្រុង។ 

​បច្ចុប្បន្នក្រុមហ៊ុន Oxley Gem កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនម៉ៅការមេមុនឈ្មោះ​ Great Wall International Engineering Co. , Ltd (“SINO”) លើដំណាក់កាលចុងក្រោយនៃដំណើរការផ្ទេរ និងប្រគល់ឲ្យក្រុមហ៊ុន CRUCG ដើម្បីឲ្យ CRUCG ចូលមកទទួល និងកាន់កាប់ការងារសាងសង់បន្តឲ្យប្រព្រឹត្តទៅបានរលូនចាប់ពីថ្ងៃសុក្រទី ៦ ខែធ្នូ ឆ្នាំ ២០១៩ តទៅ ​ហើយផ្តើមបន្តដំណើរការសាងសង់ដូចធម្មតា និងជាបន្តបន្ទាប់។

ក្នុងនាមក្រុមហ៊ុន និងក្នុងនាមភាគី ពាក់ព័ន្ធទាំងអស់ ដែលជាប់ទំនាក់ទំនងជាមួយ នឹងគម្រោងអភិវឌ្ឍន៍ The Peak យើងធានាថា កាលបរិច្ឆេទបញ្ចប់ការសាងសង់សំណង់គម្រោង ដែលបានគ្រោងទុកនោះ នឹងមិនមានផលប៉ះពាល់ ដល់ការ បញ្ចប់កិច្ចសន្យាសាងសង់ជាមួយក្រុមហ៊ុន “SINO” និង​ការជំនួសដោយក្រុមហ៊ុនអ្នកម៉ៅការថ្មី​បន្តឡើយ៕

To Top