អត្ថបទ

SAMSUNG QLED 8K ស៊េរី (Q900R) គឺជាស្តេច កំពូលទូរទស្សន៍ ដ៏វៃឆ្លាត និងអស្ចារ្យបំផុតគ្មានពីរ ក្នុងពិភពលោក!!

ភ្នំពេញថ្ងៃ៖ទី២៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ ឧទាហរណ៍ថា អ្នកបានដើរកាត់ ឬទស្សនាទូរទស្សន៍ Samsung QLED 8K ស៊េរី (Q900R) លើកដំបូងអ្នកនឹងប្រាកដ ជាគ្រវីក្បាល បើកភ្នែកធំៗ ឈប់ ឬអង្គុយនៅមុខនោះដោយឱនកៀកសឹងតែដល់ អេក្រង់ទូរទស្សន៍ ជាក់ជាពុំខានឡើយ! ទាំងខ្ញុំ និងអ្នកទាំងអស់គ្នាប្រាកដ ជាភ្ញាក់ផ្អើល និងមិនអស់ចិត្តជាមួយនឹងកម្រិតរូបភាព ដ៏មហាសែន ម៉ដ្ឋភ្លឺច្បាស់ បំផុតដូចរូប ពិតហក់ចេញមកពីក្នុងអេក្រង់ទូរទស្សន៍ ដោយមិនដឹងថាត្រូវបរិយាយ ដោយរបៀបណានោះទេ! (បទពិសោធន៍ពិតតែម្តង)!

លោអ្នកសាកគិតលេងៗមើលថា កាលពីកម្រិតរូបភាព Full HD វាគឺច្បាស់ណាស់ ទៅហើយប៉ុន្តែដោយសារល្បឿន អនាគតនៅរត់មិនទាន់បច្ចេកវិទ្យា យើងអាច ទស្សនារូបភាពដល់កម្រិត 4K ច្បាស់លើស Full HD ដល់ទៅ 4 ដង! ហើយឥឡូវនេះក្រុមហ៊ុន បច្ចេកវិទ្យាយក្ស សាមសុង បានអភិវឌ្ឍនូវកំណែប្រែ និងការច្នៃប្រឌិត បច្ចេកវិទ្យាដ៏អស្ចារ្យរបស់ខ្លួន ក្នុងការផ្តល់ជូននូវកម្រិតរូបភាព ចេញពីទូរទស្សន៍ QLED 8K ស៊េរី (Q900R) រហូតដល់កម្រិត 8K! មានន័យថា ភាពច្បាស់គឺលើស 4K ចំនួន 4 ដង និង Full HD 16 ដង ជាមួយនឹងកម្រិត ភិចស៊ែល 33 លាន (33 million pixel)! អូហ៊ូ…! ពិតជាមិនគួរ ឱ្យជឿពិតមែន!

និយាយរួមទៅមិនថាលោកអ្នកជឿ ឬមិនជឿនោះទេ ឬក៏អ្នកមិនទាន់ បានភ្លក់នូវរសជាតិ នៃកម្រិតរូបភាព 8K នេះយ៉ាងណានោះទេក៏ Samsung QLED 8K ស៊េរី (Q900R) នៅរង់ចាំ និងផ្តល់ជូនលោកអ្នកនូវ “វឌ្ឍនភាពដ៏មហស្ចារ្យនៃ ពិភពល្អឥតខ្ចោះ” នេះជានិច្ច!

ដើម្បីដឹងឱ្យកាន់តែច្បាស់ថា កំពូលទូរទស្សន៍ដ៏ល្អផ្តាច់គេ ក្នុងលោក Samsung QLED 8K ស៊េរី (Q900R) អស្ចារ្យកម្រិតណានោះ សូមមើល លក្ខណៈពិសេសៗ នៅខាងក្រោមនេះ ទាំងអស់គ្នា!

  • Real 8K Resolution
    ជាបច្ចេកវិទ្យាដែលផ្តល់រូបភាព ធំច្បាស់ល្អឥតខ្ចោះ ក្នុងកម្រិត 8K ទោះបីជាលោកអ្នកយកភ្នែកដក់ឱ្យជិត ឬជាប់អេក្រង់ទូរទស្សន៍ យ៉ាងណាក៏រូបភាព នៅតែមិនបែក ឬព្រាលឡើយ!
  • 8K AI Upscaling
    ជាបច្ចេកវិទ្យា(AI)ដ៏ឆ្លាតវៃបំផុតដំបូងគេ ក្នុងការបំលែង ដុសខាត់ កម្រិតរូបភាពពី 1080 ឬ 4K ឱ្យមានភាពកាន់តែច្បាស់ម៉ដ្ឋត្រជាក់ភ្នែក រហូតដល់កម្រិត 8K ដូច Footage 8K ដើម យ៉ាងដូច្នេះដែរ!
  • Quantum Processor 8K
    ជាប្រព័ន្ធប្រតិបត្តិការរបស់ក្រុមហ៊ុន សាមសុង គ្មានពីរក្នុងពិភពលោកក្នុងការជួយផ្គត់ផ្គង់ កម្រិតពណ៌ និងកម្រិតរូបភាព ឱ្យកាន់តែច្បាស់ បានយ៉ាងត្រឹមត្រូវឥតខ្ចោះបំផុតក្នុងកម្រិត 8K ពិតៗ!
  • Quantum HDR 4000
    មុខងារ និងបច្ចេកវិទ្យានេះគឺអាចធ្វើឱ្យកម្រិត HDR (High Dynamic Range) លោតរហូតដល់ 4000 ដែលអាចធ្វើឱ្យរូបភាពដែល បញ្ចេញមកកាន់តែច្បាស់ កាន់តែលម្អិត (Super Details) ទោះជានូវក្នុងស្ថានភាពពន្លឺបែបណា ក៏ដោយក៏សាច់រូបភាព និងវីដេអូនៅតែច្បាស់ដិតល្អឥតខ្ចោះដដែល!
  • Q Style
    នេះគឺជាបច្ចេកវិទ្យា No Gap Wall-Mount ដែលអាចភ្ជាប់ ជាមួយនឹងជញ្ជាំង ស្ទើតែគ្មាចន្លោះជួយឱ្យជញ្ជាំងមានភាពស្អាត ប្លែកដូចទៅនឹងផ្ទាំង គំនូរដ៏វិចិត្រ និងមិនធ្វើឱ្យចង្អៀត ឬត្រូវចំណាយថវិកាបន្ថែមទៀត ដើម្បីទិញតុតាំងឡើយ!
  • One Connect & invisible
    នេះជារបកគំហើញថ្មី ដែលធ្វើឱ្យមានភាពងាយស្រួល មានរបៀបរៀបរាយដោយមិនបង្ហាញខ្សែរញ៉េរញ៉ៃឡើយ! ទាំងរន្ធ USB, HDMI…, ឬ អ្វីផ្សេងៗ ទៀតក្នុងការបញ្ជូនរូបភាពតាមរយៈ ប្រអប់នេះតែមួយគត់!
  • Ambient Mode (Magic Screen)
    ក្រៅពីការកម្សាន្តវាក៏ជាឧបករណ៍សម្រាប់តាំងលម្អគេហដ្ឋានឱ្យកាន់តែទាក់ទាញស្រស់ស្អាតផងដែរ ហើយអ្នកក៏អាចកំណត់ការបង្ហាញរូបភាពបែបឌីជីផល,ម៉ោង និងរូបភាពផ្សេងៗទៀតជាច្រើនតាមតម្រូវការរបស់លោកអ្នកបានផងដែរ។
  • Air Play Connection

លោកអ្នកក៏អាចប្រើប្រាស់ បានជាមួយកម្មវិធី Airplay របស់ IOS ដើម្បីធ្វើការចែករំលែក តន្ត្រី វីដេអូពីទូរស័ព្ទ ឬ ឧបករណ៍ដទៃទៀតទៅកាន់ អេក្រង់ដ៏ធំ ភ្លឺច្បាស់ត្រជាក់ភ្នែកបាន យ៉ាងងាយស្រួលផងដែរ។

តើរកទិញនៅសាខាណាបានទៅ? លោកអ្នកអាចរកជាវទូរទស្សន៍ Samsung QLED 8K (Q900R) ដ៏ល្អឥតខ្ចោះនេះបាន នៅតាមហាងចែកចាយ ផលិតផល សាមសុង ដូចជា៖ ស៊ុនស៊ីម៉ិចកូ, KLD 3, ផ្សារទំនើប AEON, K4 និងហាងលក់គ្រឿងអេឡិចត្រូនិក សាមសុង នានា ក្នុងព្រះរាជាណាចក្រកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែមសូមសាកសួរដោយផ្ទាល់ តាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232 !

To Top