អត្ថបទ

តើអ្នកកំពត អ្នកសៀមរាប ឬអ្នកកំពង់ចាម ជាម្ចាស់ពាន X Factor Cambodia ឧបត្ថម្ភ​ ដោយភេសជ្ជៈប៉ូវកម្លាំងវើក?

នៅរាត្រីថ្ងៃអាទិត្យទី៣ ខែវិច្ឆិកានេះ កម្មវិធីប្រលងចម្រៀង លំដាប់ថ្នាក់ពិភពលោក X Factor Cambodia នាំមកជូនផ្តាច់មុខដំបូងគេបង្អស់ ដោយភេសជ្ជៈប៉ូវកម្លាំង វើក (WURKZ) នឹងចូលមកដល់ សប្តាហ៍ចុងក្រោយ គឺវគ្គផ្តាច់ព្រ័ត្រ។

នៅវគ្គផ្តាច់ព្រ័ត្រនេះ មានតែបេក្ខជន ត្រឹមតែ៤រូបប៉ុណ្ណោះ ដែលអាចបញ្ចេញសមត្ថភាព នៅលើឆាកបាន ហើយក៏មានតែបេក្ខជន ១រូបប៉ុណ្ណោះ ដែលជាអ្នកលើកពាន នៃកម្មវិធី X Factor Cambodia រដូវកាលទីមួយនេះ។ ដោយឡែក បេក្ខជន៤រូប ដែលត្រៀមនឹងប្រកួត មានដូចជាបេក្ខជន ចាន់ កូម៉ែន និង សំ សុវណ្ណារ៉ាក់ មកពីខេត្តកំពត បេក្ខជន ចាន់ សុបញ្ញា មកពីខេត្តកំពង់ចាម និងបេក្ខជន គង់ ចំរើន មកពីខេត្តសៀមរាប។

ជ័យលាភីនឹងទទួលបាន ប្រាក់រង្វាន់ចំនួន១០០លានរៀល និងចុះកុងត្រា ជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស ដែលត្រៀមនឹងចេញបទចម្រៀង ក្នុងអាល់ប៊ុមពិសេស ដើមឆ្នាំ២០២០ផងដែរ។

អ្នកតំណាងភេសជ្ជៈប៉ូវកម្លាំងវើក WURKZ លោកស្រី គង់ កុសល ក៏បានលើកទឹកចិត្តអ្នកគំាទ្រ វិស័យសិល្បៈចម្រៀងទាំងអស់ សូមចំណាយពេលវេលាចូលរួម ទស្សនាការប្រកួតផ្ទាល់ ឱ្យបានច្រើនកុះករ ដើម្បីលើកទឹកចិត្ត ដល់សិល្បករខ្មែរ ជំនាន់ក្រោយ ឬទស្សនាតាមកញ្ចក់ ទូរទស្សន៍រស្មីហង្សមាស។

លោកស្រីបន្ថែមថា៖ «តើអ្នកទាំងអស់គ្នាចង់ឱ្យបេក្ខជន មកពីខេត្តណា​ជាអ្នកលើកពាន? សូមរង់ចាំតាមដាន ទស្សនាទាំងអស់គ្នា និងទស្សន៍ទាយថា តារាក្នុងដួងចិត្តរបស់អ្នក ឬ របស់គេ ជាម្ចាស់ពាននេះ»៕

To Top