បរទេស៖ ប្រទេសកូរ៉េខាងជើង បាននិយាយថា ខ្លួនទើបបានធ្វើតេស្តមួយផ្សេងទៀត នៅកន្លែងបាញ់បង្ហោះផ្កាយរណប កាលពីថ្ងៃសុក្រម្សិលមិញនេះ ដើម្បីជំរុញបង្កើនការទប់ស្កាត់ នុយក្លេអ៊ែយុទ្ធសាស្ត្ររបស់ខ្លួន នេះបើយោងតាម កាសែតកូរ៉េខាងជើង KCNA រាយការណ៍នៅថ្ងៃសៅរ៍នេះ។ គួរបញ្ជាក់ថា កាសែត...
ហាណូយ៖ នាយករដ្ឋមន្រ្តី លោក ង្វៀន ស៊ុនហ្វុក បានអះអាងនូវការប្តេជ្ញាចិត្ត របស់រដ្ឋាភិបាលវៀតណាម ក្នុងការធ្វើកំណែទម្រង់ បរិយាកាសធុរកិច្ចរបស់ប្រទេស និងផ្តល់ការគាំទ្រដែលអាចធ្វើទៅបាន សម្រាប់សហគ្រាសបរទេស រួមទាំងសហរដ្ឋអាមេរិកផងដែរ ដើម្បីធ្វើជំនួញនៅវៀតណាម។ យោងតាមសារព័ត៌មាន...
ពោធិ៍សាត់៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំង នគរបាលស្រុកភ្នំក្រវាញ ធ្វើការការឃាត់ខ្លួន តាមពាក្យបណ្តឹង របស់អាណាព្យាបាលក្មេងស្រីរងគ្រោះ ដែលបានប្តឹងទៅសមត្ថកិច្ចនគរបាល ថាជនសង្ស័យនោះ បានល្បូងលួងលោមរួមភេទ ជាមួយកូនស្រីរបស់ខ្លួន ជាអនិតិជនបានចំនួន៤លើក រួចយកទូរស័ព្ទថតពីសកម្មភាពរួមភេទ ឆាតទៅអោយមិត្តភក្តិរបស់ខ្លួន...
ភ្នំពេញ៖ អតិថិជនរបស់សែលកាត ដ៏មានសំណាងមួយរូប ឈ្នះប្រាក់ពិតៗ រហូតដល់ ៨០ ០០០ដុល្លារអាមេរិក ពីក្រុមហ៊ុន ទូរសព្ទចល័ត សែលកាត ដោយគ្រាន់តែចូលរួម ផ្ញើសារងាយៗ10k ផ្ញើទៅកាន់លេខ 8888...
ភ្នំពេញ៖ លោក កឹម សុខា នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩នេះ បានទទួលជួប លោក TAKAHASHI Fumiaki អតីតឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា (២០០៣-២០០៦) និងបច្ចុប្បន្ន ជាប្រធានសមាគម មិត្តភាព ជប៉ុន-កម្ពុជា។ បើតាមហ្វេសប៊ុកលោក មុត ចន្ថា នាយខុទ្ទកាល័យលោក កឹម សុខា TAKAHASHI Fumiaki បានដឹកនាំគណៈប្រតិភូ វិនិយោគគិនជប៉ុន ធ្វើទស្សនកិច្ចកម្ពុជា ដោយបានជួបជាមួយ ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីពាក់ព័ន្ធមួយចំនួន នៃរាជរដ្ឋាភិបាលកម្ពុជា និងបានចូលគាល់ព្រះករុណាមហាក្សត្រ នៃកម្ពុជា។ ឆកយកឱកាសនេះ លោក Fumiaki ក៏បានចូលជួបសម្តែងការគួរសម និងសួរសុខទុក្ខ លោក កឹម សុខា នៅគេហដ្ឋានរបស់លោក។ ជាមួយគ្នានេះ លោក កឹម សុខាថ្លែងថា «ទំនាក់ទំនងអន្តរជាតិរបស់ខ្ញុំ គឺដើម្បីជាតិខ្ញុំ សម្រាប់ប្រយោជន៍ប្រទេស និងប្រជាពលរដ្ឋខ្មែរ»៕
ភ្នំពេញ ៖ ក្រោយពីមានការចោទប្រកាន់ ពីសាធារណៈមតិនានា ជុំវិញសមត្ថកិច្ចឃាត់ខ្លួនយុវជនម្នាក់ នៅចំណុចហ្គារ៉ាស់សាំងតូតាល់ ផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ដោយគ្មានវត្ថុតាំងច្បាស់លាស់ ពាក់ព័ន្ធគ្រឿងនោះ នៅព្រឹកថ្ងៃទី១២...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានឲ្យអតីតមន្រ្តីបក្សប្រឆាំងម្នាក់ ដែលកំពុងរស់នៅ ក្រៅប្រទេស ឲ្យប្រយ័ត្នប្រយែង ពាក្យសំដីផង ព្រោះប្រពន្ធអ្នកឯង រកស៊ីដូរលុយ នៅផ្សារថ្មី...
ភ្នំពេញ ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញចែក សញ្ញាបត្រដល់និស្សិតCUS នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ បានបង្ហើបថា មានអ្នកសារព័ត៌មាន ម្នាក់...
ភ្នំពេញ៖ ក្នុងពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិត នៃសាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា (CUS)នៅថ្ងៃទី១១ធ្នូនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានប្រកាសលែងខ្វាយខ្វល់ ពីការផ្អាកប្រព័ន្ធ អនុគ្រោះពន្ធ...
ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃការិយាល័យ ស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែធ្នូឆ្នាំ២០១៩ បានបញ្ជូនជនសង្ស័យ ១នាក់ ទៅតុលាការ ពាក់ព័ន្ធករណី លួចរថយន្ត ដើម្បីផ្តន្ទាទោសតាមច្បាប់។ ជនសង្ស័យឈ្មោះ សឹម គង់ ភេទប្រុស អាយុ ២៧ឆ្នាំ ត្រូវកម្លាំងមូលដ្ឋាន អាវុធហត្ថខណ្ឌទួលគោក បានឃាត់ខ្លួន កាលពីថ្ងៃទី០៩ខែធ្នូឆ្នាំ២០១៩ វេលាម៉ោង១៦:០០នាទី បន្ទាប់ពីសមត្ថកិច្ច បានទទួលពាក្យបណ្តឹងពីជនរងគ្រោះ ពាក់ព័ន្ធករណីលួច រថយន្ត។ ក្រោយពេលឃាត់ខ្លួនបាន ជនសង្ស័យ ខាងលើ បានសារភាពប្រាប់សមត្ថកិច្ចអាវុធហត្ថឲ្យដឹងថា រាល់ថ្ងៃរូបខ្លួនជាអ្នកបើកបររថយន្តឲ្យថៅកែចិន មានទីតាំងផ្លូវ១៩៥៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នៅថ្ងៃកើតហេតុ ថៅកែ បានប្រើរូបគេឲ្យទៅបើករថយន្ត ០១គ្រឿង ម៉ាក Starex ពណ៍ស មិនចាំស្លាកលេខ ជូនភ្ញៀវរបស់គាត់ទៅព្រលានយន្តហោះ ក្រោយដាក់ភ្ញៀវរួច រូបគេបានជិះរថនយន្តនោះ ទៅជួបមិត្តភ័ក្តិ ឈ្មោះ សេង នៅម្តុំផ្ទះសំណាក់ គូរូ ខាងកើតអង់តែនទួលគោក ហើយពួកគេទាំង ០២នាក់ បានជិះរថយន្តជាមួយគ្នា ក្នុងបំណងរកកន្លែងជក់ថ្នាំញៀន លុះពេលជិះដល់ផ្លូវស្ងាត់ម្តុំវិទ្យាល័យ ឥន្ទ្រទេវី ឈ្មោះ សេង ក៏បានបបួលរូបគេ ឲ្យលក់រថយន្តនោះ ព្រមទាំងបានយកកាំភ្លើងខ្លីមកគម្រាមរូបគេ និងបានយកថ្នាំ ងងុយដេក បង្ខំឲ្យរូបគេផឹករហូតសន្លប់បាត់ស្មារតី ពេលដឹងខ្លួនវិញរូបគេនៅក្នុងពេទ្យកាល់ម៉ែត្រ ក៏ស្រាប់តែសមត្ថកិច្ចអាវុធហត្ថមកឃាត់ខ្លួនតែម្តង។ ជនសង្ស័យ ខាងលើ បានបន្ថែមទៀតថា រូបគេប្រើប្រាស់គ្រឿងញៀន រយៈពេល០១ឆ្នាំមកហើយ។