ភ្នំពេញ៖ អគ្គលេខាធិការ អង្គការទេសចរណ៍ពិភពលោក (UNWTO-World Tourism Organization ) លោក Zurab Pololikashvili បានផ្ញើលិខិតមួយ ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយបានកោតសរសើរ យ៉ាងជ្រាលជ្រៅបំផុតចំពោះ ទឹកចិត្តប្រកបដោយមនុស្សធម៌របស់ រាជរដ្ឋាភិបាលកម្ពុជា ដែលអនុញ្ញាតឱ្យ នាវា...
បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានផ្ទុះកំហឹងចំពោះការិយាល័យសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ជុំវិញរបាយការណ៍មួយ ចេញកាលពីដើមសប្ដាហ៍នេះ ចុះបញ្ជីឈ្មោះក្រុមហ៊ុនពាណិជ្ជកម្ម ដែលកំពុងធ្វើប្រតិបត្តិការ នៅលើទឹកដីប៉ាឡេស្ទីន ដោយចោទអង្គការសហប្រជាជាតិថា មិនបញ្ឈប់ភាពលម្អៀងប្រឆាំងនឹងអ៊ីស្រាអែល។ នៅថ្ងៃពុធ ការិយាល័យអង្គការសហប្រជាជាតិ ដែលដឹកនាំដោយឧត្តមស្នងការ ទទួលបន្ទុកកិច្ចការសិទ្ធិមនុស្ស លោក Michelle...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា បន្ទាប់ពីបំពេញការងារយ៉ាងមមាញឹករួចមក នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ សម្ដេចឆ្លៀតវាយកូនគោល ដើម្បីហាត់ប្រាណ។ សម្ដេចតេជោ ហ៊ុន សែន បានសរសេនៅលើ បណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៥ កុម្ភៈ នេះថា...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy និងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានពិភាក្សាគ្នាតាមទូរស័ព្ទស្តីពី ការដោះលែងពលរដ្ឋអ៊ុយក្រែន ដែលជាប់ឃុំនៅក្នុងប្រទេសរុស្ស៊ី នៅអ៊ុយក្រែនភាគខាងកើត និងតំបន់គ្រីមា នេះបើយោងតាមសម្តី ការិយាល័យប្រធានាធិបតីអ៊ុយក្រែន និយាយក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃសុក្រនេះ។ មេដឹកនាំទាំងពីររូបនេះ តាមសេចក្តីរាយការណ៍ ក៏បានធ្វើការពិភាក្សាគ្នផងដែរ អំពីការត្រៀមរៀបចំ...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋតួកគី Anadolu បាននិយាយនៅថ្ងៃសុក្រនេះថា ពួកឧទ្ទាមស៊ីរីគាំទ្រដោយតួកគី បានបាញ់ទម្លាក់ឧទ្ធម្ភាគចក្ររដ្ឋាភិបាលស៊ីរីមួយគ្រឿង នៅខាងលិចទីក្រុងអាឡេប៉ូ ក្នុងតំបន់ Idlib ប្រទេសស៊ីរីភាគពាយព្យ ជាទីដែលអំពើហិង្សានិងការបោះបង់ផ្ទះសម្បែង បានកើនឡើងខ្លាំង នៅក្នុងពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ។ ប្រភពពីយោធាពួកឧទ្ទាម និងសាក្សីឃើញហេតុការណ៍ បាននិយាយប្រាប់សារព័ត៌មានថា យន្តហោះរុស្ស៊ី កំពុងតែផ្តោតគោលដៅនានា នៅតាមតំបន់ជនបទខាងលិច ទីក្រុងអាឡេប៉ូ កាលពីព្រឹកថ្ងៃសុក្រ ប៉ុន្តែយន្តហោះទាំងនោះ បានគេចត្រឡប់ទៅវិញ...
BBC៖ ក្រុមមន្រ្តីចិនបានផ្តល់តួលេខ សម្រាប់បុគ្គលិកសុខាភិបាលដែលឆ្លងជំងឺរលាកសួត បង្កឡើងដោយវីរុសកូរ៉ូណាថ្មី ចំពេលមានការព្រួយបារម្ភអំពី កង្វះឧបករណ៍ការពារ។ មន្រ្តីថា បុគ្គលិកសុខាភិបាល ៦ នាក់បានស្លាប់ ហើយគ្រូពេទ្យ ១.៧១៦ នាក់ បានឆ្លងជំងឺនេះចាប់តាំងពីការផ្ទុះឡើង។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា មរណភាពមួយសប្តាហ៍មុន របស់វេជ្ជបណ្ឌិត...
បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov នឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសតួកគី លោក Mevlut Cavusoglu នៅក្នុងទីក្រុង Munich នាថ្ងៃអាទិត្យសប្ដាហ៍នេះ នៅក្រៅសន្និសីទសន្តិសុខទីក្រុង Munich នេះបើយោងតាមសេចក្តីរាយការណ៍មួយ ពីកាសែត Interfax នៅថ្ងៃសុក្រ។ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ក្រសួងការបរទេសរុស្ស៊ី បានធ្វើការរិះគន់ចំពោះសេចក្តីថ្លែងការណ៍ ពីទីក្រុងអង់ការ៉ា...
ភ្នំពេញ៖ តបតាមលិខិតអញ្ជើញរបស់លោក សាលើមសៃ គុំម៉ាស៊ីត រដ្ឋមន្រ្តីការបរទេសឡាវ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីការបរទេសខ្មែរ នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួម កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ឡានឆាង លើកទី៥ដោយមានចូលរួមពីរដ្ឋមន្រ្តីការបរទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម និងចិន និងកិច្ចប្រជុំពិសេស រដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន ស្តីពីជំងឺឆ្លងផ្លូវដង្ហើមកូរ៉ូណា (COVID-19) ដែលនឹងប្រព្រឹត្តទៅ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ពីថ្ងៃទី១៩ ដល់ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២០។ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស មេគង្គ-ឡានឆាង លើកទី៥ នឹងពិនិត្យមើលឡើងវិញនូវវឌ្ឍនភាព ក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ឡានឆាងលើកទី៤ ដែលបានរៀបចំឡើងកាលពីខែធ្នូ ឆ្នាំ២០១៨ ពិភាក្សាពីទិសដៅអនាគត របស់កិច្ចសហប្រតិបត្តិការនេះក្នុងគោលដៅជំរុញការអភិវឌ្ឍ ប្រកបដោយចីរភាព និងត្រៀមរៀបចំកិច្ចប្រជុំកំពូល មេគង្គ-ឡានឆាង លើកទី៣ នាពេលអនាគតដ៏ខ្លីខាងមុខនេះ។ កិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេស អាស៊ាន-ចិន ស្តីពីជំងឺឆ្លងផ្លូវដង្ហើមកូរ៉ូណា នឹងពិភាក្សាផ្លាស់ប្តូរយោបល់រិះរកមធ្យោបាយ និងរបៀបថ្មីៗដែលមានប្រសិទ្ធភាព ដើម្បីប្រយុទ្ធប្រឆាំងនិងរីករាលដាល នៃជំងឺឆ្លងផ្លូវដង្ហើមកូរ៉ូណានេះ ហើយដែលនៅក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងជម្រាបអំពីព័ត៌មានចុងក្រោយបង្អស់ពាក់ព័ន្ធនឹងជំងឺឆ្លងផ្លូវដង្ហើមកូរ៉ូណា ក៏ដូចជាវិធានការណ៍ ដែលបានដាក់ចេញ ដើម្បីប្រយុទ្ធប្រឆាំងជំងឺនេះ នៅកម្ពុជា។ ការអញ្ជើញទៅចូលរួម ក្នុងកិច្ចប្រជុំខាងលើ របស់ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងមិនត្រឹមតែដើម្បីពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ នៅក្នុងកាលៈទេសៈដ៏លំបាកនៃការគំរាមកំហែង ដល់សុខភាពពិភពលោកប៉ុណ្ណោះទេ តែក៏បង្ហាញពីការគាំទ្រ និងទំនុកចិត្តមុតមាំរបស់កម្ពុជា ចំពោះវិធានការណ៍ចាំបាច់នានារបស់រដ្ឋាភិបាលចិន ក្នុងការប្រយុទ្ធប្រឆាំងការរាលដាលនៃ ជំងឺឆ្លងផ្លូវដង្ហើមកូរ៉ូណានេះផងដែរ៕
យោងតាម ផេកហ្វេសប៊ុកផ្លូវការ របស់ប្រធានាធិបតី សហរដ្ឋអាមេរិច Donald J. Trump បានបង្ហោះថា “Thank you to the beautiful country of Cambodia for accepting the Carnival Cruise ship...