ភ្នំពេញ៖ សហគមន៍និងអង្គការ សង្គមស៊ីវិល ចំនួន១០០បានសំណូមពរដោយទទូចអោយ រាជរដ្ឋាភិបាលកម្ពុជា ធ្វើការនិរាករណ៍វិសោធនកម្មច្បាប់ ស្ដីពីសមាគមនិងអង្គការ មិនមែនរដ្ឋាភិបាលឲ្យបានឆាប់រហ័ស។ សេចក្តីថ្លែងការណ៍របស់ ក្រុមអង្គការនៅថ្ងៃទី១០ កុម្ភៈ បានឲ្យដឹងថា កិច្ចប្រជុំលើកទី៤ថ្ងៃនេះរវាង ក្រសួងមហាផ្ទៃ និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងស្រុកមួយចំនួន បានបញ្ចប់ទៅដោយមិនមានលទ្ធផលជាវិជ្ជមាន ចំពោះការធ្វើវិសោធនកម្មច្បាប់ស្ដីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលឲ្យមានភាពល្អប្រសើរនោះទេ។ នេះគឺជាសកម្មភាពចុងក្រោយមួយនៃសកម្មភាពផ្សេងៗទៀតដែលបង្ហាញថា រដ្ឋាភិបាលខ្វះឆន្ទៈក្នុងការធ្វើវិសោធនកម្មច្បាប់នេះ ដែលមិនត្រឹមតែប៉ះពាល់ដល់អង្គការមិនមែនរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែក៏ប៉ះពាល់ដល់សមាគម...
បរទេស៖ មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បាននិយាយប្រាប់កិច្ចប្រជុំមេបញ្ជាការកងកម្លាំងទ័ពអាកាស នៅថ្ងៃសៅរ៍នេះថា ប្រទេសអ៊ីរ៉ង់គួរតែបង្កើនអំណាចយោធា ដើម្បីទប់ស្កាត់សង្គ្រាម និងបានចាត់ទុកទណ្ឌកម្មអាមេរិកលើប្រទេសខ្លួន ថាជាទង្វើឧក្រិដ្ឋកម្ម។ យោងតាមសេចក្តីរាយការណ៍ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន IRNA បានឲ្យដឹងថា “យើងគួរតែរឹងមាំ ដើម្បីទប់ស្កាត់មិនឲ្យមានសង្គ្រាមណាមួយ មកលើប្រទេស ហើយភាពទន់ខ្សោយ នឹងជំរុញឲ្យសត្រូវរបស់យើងវាយប្រហារអ៊ីរ៉ង់”។ គួរបញ្ជាក់ថា...
បរទេស៖ ចំពេលមានការរីករាលដាលនៃជំងឺឆ្លងបណ្តាលមកពីវីរុសកូរ៉ូណា ប្រទេសថៃមិនបានដាក់កម្រិតលើភ្ញៀវទេសចរចិនពីការចូលមកក្នុងប្រទេសនេះ ឬក៏បានបោះបង់ចោលការលើកលែងថ្លៃសេវាទិដ្ឋាការដល់ភ្ញៀវទេសចរដែលត្រូវបានអនុវត្តដើម្បីទាក់ទាញជនជាតិចិន។ យោងតាមសារព័ត៌មាន Asian Review ចេញផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា នេះផ្ទុយស្រឡះពីបណ្តាប្រទេសដែលមានការព្រួយបារម្ភជុំវិញពិភពលោក។ ប្រទេសសិង្ហបុរី បានហាមឃាត់ការចូលទៅកាន់ប្រទេសខ្លួន ជាមួយនឹងអ្នកកាន់លិខិតឆ្លងដែនចិន និងជនបរទេសទាំងអស់ដែលមានប្រវត្តិធ្វើដំណើរទៅប្រទេសចិននាពេលថ្មីៗនេះ។ ចំណែក សហរដ្ឋអាមេរិកបានសម្រេចចិត្តបញ្ឈប់ការចូលប្រទេសនេះនៃជនបរទេសដែលបានទៅប្រទេសចិនក្នុងរយៈពេល ១៤ ថ្ងៃ។ កោះសូឡូម៉ុនបានអនុវត្តបទប្បញ្ញត្តិដើម្បីរឹតត្បិតការចូលរបស់មនុស្សណាម្នាក់ដែលបានទៅប្រទេសដែលមានករណីឆ្លងវីរុសនេះ ខណៈប្រទេសជប៉ុន...
ភ្នំពេញ៖ ជាមួយការនាំមុខ ទៅលើភាពច្នៃប្រឌិតថ្មី នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រុមហ៊ុនសែលកាត បានបើកដំណើរការកម្មវិធី ជំនួយការសិក្សាបែបថ្មី iKnow iKnow App ដោយមានផ្តល់ជូន នូវរង្វាន់អាហារូបករណ៍ រយៈពេល ១ឆ្នាំ សម្រាប់ការសិក្សា នៅសាកលវិទ្យាល័យនាំមុខគេ ទាំងបី នៅក្នុងប្រទេសកម្ពុជា ។ កម្មវិធីច្នៃប្រឌិតថ្មី...
ដើម្បីពិសាកាហ្វេមួយកែវ ដែលរោយពីលើ ដោយកំទេចមាស២៤ ការ៉ាត់ ត្រូវចំណាយ៧០ដុល្លារ ស្មើនឹងខ្ញុំលក់សៀវភៅ១៤ ក្បាល ឬលក់អង្ករ២ បាវ ។ កាហ្វេរោយមាស ឬកាហ្វេស្រោបមាស ជាសេវាកម្មលំដាប់ផ្កាយប្រាំមួយបែបកំពុង ពេញនិយមនៅទីក្រុងឌូបៃ និងអាប៊ូដាប៊ីនាពេលបច្ចុប្បន្ន ។ បន្ទាប់ពីសាកកាហ្វេមាសរួច មានអ្នកខ្សឹបថា បើបងទៅបន្ទប់ជួយប្រាប់ផង ។ ហ៊ុំព័ទ្ធដោយវាលខ្សាច់និងសមុទ្រ ទីក្រុងស្ថាបត្យកម្មបែបទំនើបទាំងពីរនេះអាចទាញភ្ញៀវ...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារសហប្រតិបត្តិការ សន្តិសុខការពារជាតិ (DSCA) បាននិយាយ នៅក្នុងសេចក្តីប្រកាសព័ត៌មានថា រដ្ឋបាល លោក ត្រាំ បានយល់ព្រមលក់មីស៊ីលប្រឆាំងនាវាចំនួន ២០០ ដើម ទៅឱ្យប្រទេសអូស្ត្រាលី ក្នុងតម្លៃ ៩៩០ លានដុល្លារ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា...
វ៉ាស៊ីនតោន៖ ប្រព័ន្ធផ្សព្វផ្សាយ របស់សហរដ្ឋអាមេរិក បានរាយការណ៍ កាលពីថ្ងៃអាទិត្យថារដ្ឋបាលលោក ត្រាំ ត្រូវបានគេរំពឹងថា នឹងបញ្ចេញថវិកា សម្រាប់ឆ្នាំសារពើពន្ធបន្ទាប់ ដែលនឹងពន្យារពេលការកាត់ បន្ថយពន្ធដឹកនាំដោយគណបក្ស សាធារណរដ្ឋ ដែលបានអនុម័តនៅចុងឆ្នាំ ២០១៧ ។ សេតវិមានបានដកស្រង់សម្តី មន្ត្រីរដ្ឋបាលជាន់ខ្ពស់មួយរូប ដែលនិយាយថា សេតវិមានកំពុងស្នើសុំបន្តការកាត់បន្ថយពន្ធបុគ្គលរហូតដល់ឆ្នាំ ២០៣៥ ដោយចំណាយអស់ ១,៤...
ភ្នំពេញ៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាទៅកាន់មន្ត្រីរាជការ ក្រោមឱវាទត្រូវចុះត្រួតពិនិត្យ ចរន្តការងាររបស់កម្មករនិយោជិត ក៏ដូចជាតម្រូវការទីផ្សារការងា រទាំងក្នុងនិងក្រៅប្រទេស ដើម្បីបង្វែរកម្លាំងពលកម្មពីកន្លែងសល់ ទៅបំពេញនៅកន្លែង ដែលខ្វះកម្លាំងពលកម្ម។ ក្នុងឱកាសអញ្ជើញសំណេះសំណាល ជាមួយមន្ត្រីរាជការក្រោមឱវាទ ក្រសួងកាងារ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះលោក អ៊ិត សំហេង...