បរទេស៖ ទីក្រុងប៉េកាំង នៅថ្ងៃចន្ទនេះ តាមសេចក្តីរាយការណ៍ បានចោទសហរដ្ឋអាមេរិក ពីបទពង្រីការភ័យខ្លាច ជុំវិញការផ្ទុះឡើងនៃកូរ៉ូណាវីរុស តាមរយៈការជម្លៀសពលរដ្ឋខ្លួនចេញ និងរឹតបន្តឹងលើការធ្វើដំណើរ ជំនួយការផ្តល់ជំនួយដែលមានសារៈសំខាន់។ មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បាននិយាយប្រាប់អ្នកសារព័ត៌មានដូច្នេះថា ទីក្រុងវ៉ាស៊ីនតោន បានបង្កើតនិងពង្រីកបន្ថែមនូវភាពស្លន់ស្លោរ ហើយលោកស្រី បានលើកឡើងថា អង្គការសុខភាពពិភពលោក នាពេលថ្មីៗនេះ ណែនាំប្រឆាំងនឹងបម្រាមលើជំនួញនិងការធ្វើដំណើរ។ ...
ភ្នំពេញ៖ លោក មុំ គង់ នាយកប្រតិបត្តិ អង្គការចលនាដើម្បី សុខភាព កម្ពុជាបានអះអាងថាមានប្រជាពលរដ្ឋខ្មែរស្លាប់ដោយសារ ផលិតផលថ្នាំជក់ ១៥០០០នាក់ ជារៀងរាល់ឆ្នាំ ព្រមទាំងខាតបង់ សេដ្ឋកិច្ចជាតិ ជាង៦០០លានដុល្លារផងដែរ។ ក្នុងវគ្គបណ្ដុះបណ្ដាល អ្នកសារព័ត៌មានស្ដីពី ការត្រួតពិនិត្យផលិតផលថ្នាំជក់ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ លោកមុំ គង់ មានប្រសាសន៍ថា ...
ការជួបជុំមិត្តភ័ក្តិក្រោយបើកប្រាក់ខែ ជារឿងធម្មតាទៅហើយដើម្បីបន្ធូរអារម្មណ៍។ ចុះបើការជួបជុំគ្នានាំមក នូវសំណាងល្អបានឈ្នះរង្វាន់ធំទៀតនោះ មិនកាន់តែពិសេស? លោក ហេង ឈុនអ៊ឹម ជាបុគ្គលិកនៅរោងចក្រមួយ ដែលស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានសំណាងត្រូវរង្វាន់ទឹកប្រាក់៥០លានរៀល ពីស្រាបៀរ កម្ពុជាថ្ងៃទី ១០ មករា ជាថ្ងៃបើកប្រាក់ខែរបស់គាត់។ លោកបានរៀបរាប់ថា៖ «ថ្ងៃឈ្នះហ្នឹងខ្ញុំចូលលុយគ្នាទិញ កម្ពុជា មួយកេស ហូបជុំគ្នា៤នាក់ ហើយកំប៉ុងដែលមានតម្លៃស្មើ៥០លានរៀលនោះ គឺកំប៉ុងចុងក្រោយ គាស់ដោយខ្ញុំខ្លួនឯងផ្ទាល់។ បើទោះបីជាអីចឹង រង្វាន់៥០លានរៀលនេះ ខ្ញុំមិនអាចយកតែម្នាក់ឯងទេ ខ្ញុំនឹងបែងចែកគ្នា៤នាក់ស្មើតែម្តង ព្រោះនេះរាប់ថាជាសំណាងរួម» ។ ...
បាត់ដំបង៖ ពិតជាគួរឲ្យសរសើរមែននូវ សន្ដានចិត្តដ៏ស្រស់ថ្លារបស់លោក ឆែម ចន្ថា វ័យ៣៨ឆ្នាំ រស់នៅខេត្តបាត់ដំបង ដែលបានឈ្នះរង្វាន់ទឹកប្រាក់ ៥០លានរៀលពីក្រវិលកំប៉ុងភេសជ្ជៈប៉ូវកម្លាំង វើក WURKZ សុខចិត្តយកប្រាក់រង្វាន់ខ្លះទិញម៉ាស់ ដើម្បីចែកជូនអ្នក ធ្វើដំណើរតាមផ្លូវ សម្រាប់ការពារខ្លួនពីវីរុសផ្លូវដង្ហើមប្រភេទថ្មី កូរ៉ណា។ អាជីវករលក់ម៉ូតូនៅស្រុកមោងឫស្សីរូបនេះ បានរៀបរាប់ពេលមកបើករង្វាន់ ដោយផ្ទាល់ថា៖ «ខ្ញុំគិតថា វាពិតជាបុណ្យកុសល ភ័ព្វសំណាងខ្លាំងណាស់សម្រាប់ខ្ញុំ...
ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុកបានរាយការណ៍ថា ក្រុមអ្នកពន្លត់អគ្គីភ័យប្រមាណ១៥០នាក់ និងដែលមានម៉ាស៊ីនបាញ់ទឹកចំនួន២៥គ្រឿងបានព្យាយាម ពន្លត់ភ្លើងដែលបានឆាបឆេះឡើងនៅ Holborn ដែលជាស្រុកបង្កើតឲ្យមានច្បាប់ប្រើប្រាស់ជាប្រវត្តិសាស្ត្រមួយ ស្ថិតនៅភាគកណ្តាលនៃទីក្រុងឡុងដ៏ កាលពីព្រឹកថ្ងៃអាទិត្យ ក្រោយពីមានអគ្គីភ័យបានឆាបឆេះអគារ៦ជាន់ចំនួន០១កន្លែង ។ កងពលតូចពន្លត់អគ្គីភ័យប្រចាំនៅក្រុងឡុងដ៏ បានដឹងថា នៅវេលាម៉ោង១០និង៤០នាទីយប់ ត្រូវនឹងម៉ោង២២និង៤០នាទីម៉ោងសកល កាលពីថ្ងៃសៅរ៍ បន្ទាប់ពីមានសេចក្តីរាយការណ៍អំពីការឆាបឆេះផ្នែកដំបូល ។...
វ៉ូហាន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ថា ក្រុមអ្នកវិទ្យាសាស្ត្រនៅអង្គភាព ស្រាវជា្រវជាន់ខ្ពស់របស់ប្រទេសចិន ផ្នែកវិទ្យាសាស្ត្រធម្មជាតិបាន រកឃើញហេតុផលមួយផ្សេងទៀត សម្រាប់ការឆ្លងវីរុសកូរ៉ូណា ដែលជាដើមចមដំបូងនៅក្រុងវ៉ូហាន ។ វីរុស ដែលបានប្រកាសថា បណ្តាលឲ្យបាត់បង់ជីវិតមនុស្សជាង៣៦០នាក់នៅក្នុងប្រទេសចិន អាចឆ្លងតារមយៈប្រព័ន្ធអាហាររំលាយអាហារ និងនៅក្នុងលាមករបស់មនុស្ស នេះបើតាមការអះអាងពីក្រុមអ្នកវិទ្យាសាស្ត្រ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានធ្វើការរំលឹកឡើងវិញ អំពីទំនាក់ទំនង ផ្នែកការទូត ជាមួយកូរ៉េទាំង២ គឺខាងត្បូង និងខាងជើង ដែលមានការលេចអណ្តែតៗ ជាមួយគ្នា ប៉ុន្តែមកដល់បច្ចុប្បន្ន ទំនាក់ទំនងជាមួយកូរ៉េទាំង២ មានល្បឿនលឿន ពោលគឺមាន ភាពល្អប្រសើរ។ ក្នុងឱកាសជួបសំណេះសំណាល ជាមួយនិស្សិត និងពលករខ្មែរនៅកូរ៉េខាងត្បូង...
ភ្នំពេញ ៖ ឆ្លើយតបនឹងមតិលើកឡើងមួយចំនួនដែលបានឌឺដងមកកាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាដែលជំរុញឲ្យសម្តេចទៅសួរសុខទុក្ខនិស្សិតខ្មែរនៅទីក្រុងវូហាន ជាទីដែលផ្ទុកមេរោគជំងឺរលាកសួតប្រភេទថ្មី បង្កដោយវីរុសកូរ៉ូណានោះ សម្តេចបានប្រកាសថា នឹងចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅ និងសិក្សានៅទីនោះ ប្រសិនបើរដ្ឋាភិបាលចិនអនុញ្ញាត ។ គិតមកត្រឹមថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ ជំងឺប្រភេទថ្មីនេះដែលបានរីករាលដាលចាប់ផ្តើមចេញពីទីក្រុងវូហាន នៃខេត្តហ៊ូប៉ី បានសម្លាប់មនុស្សជាង៣៦០នាក់ ។ សម្តេចតេជោក្នុងឱកាសជួបសំណេះសំណាលជាមួយនិស្សិតខ្មែរនៅកូរ៉េ នៅថ្ងៃទី៣...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើងថា សម្តេចស្មានថាមានអ្នកធ្វើបាតុកម្មប្រឆាំងសម្តេចច្រើនរហូតដល់លិចទីក្រុងសេអ៊ូទាំងមូល តែសម្តេចមើលឃើញមានចំនួនតិចតួចបំផុត ។ សម្តេចបន្តថា កាលពីពេលសម្តេចទៅអាមេរិក បារាំង និងប៊ែលហ្សិក ដែលលេចលឺថា នឹងបាតុកម្មនោះ សម្តេចថា ការពិតមានអ្នកស្វាគមន៍សម្តេចច្រើនជាងអ្នកធ្វើបាតុកម្ម លើកលែងតែហ្សឺណែវទេដែលអត់មានធ្វើបាតុកម្ម ។ សម្តេចតេជោបញ្ជាក់ថា “ខ្ញុំស្មានតែមហាបាតុកម្មរបស់គេនោះ វាមានមនុស្សច្រើនជន់លិចទីក្រុងសេអ៊ូល...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាស នៅចំពោះមុខពលរដ្ឋ និងនិស្សិតខ្មែរ កំពុងស្នាក់នៅនិងសិក្សាថា សម្តេច គឺជាបុគ្គលជោគជ័យ នៅក្នុងនយោបាយរបស់កូរ៉េ ៕