បរទេស៖ ប្រទេសជប៉ុន តាមសេចក្តីរាយការណ៍ បានធ្វើសកម្មភាពដើម្បីទប់ស្កាត់មិនឲ្យ មានផលប៉ះពាល់សេដ្ឋកិច្ច បណ្ដាលមកពីការផ្ទុះឡើងនៃកូរ៉ូណាវីរុស ដែលកើតមានដំបូងក្នុងប្រទេសចិន ស្របពេលដែលវិធាការដ៏តឹងរឹងថ្មី ដែលមានគោលដៅប្រឆាំងការរីករាលដាលនៃវីរុសនេះ រួមទាំងការផ្តោតគោលដៅ លើភ្ញៀវទេសចរបរទេសផងនោះ បានដាក់ឲ្យអនុវត្តជាធរមាន។ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្ស៊ូ អាបេ នៅថ្ងៃសៅរ៍ម្សិលមិញនេះ បាននិយាយប្រាប់កិច្ចប្រជុំ នៃក្រុមការងាររដ្ឋាភិបាល ដែលសម្របសម្រួលលើការឆ្លើយតប របស់ប្រទេសជប៉ុនចំពោះវីរុសថ្មី ឲ្យបង្កើតវិធានការនានា...
ម៉ូតូស៊េរីថ្មីពីរម៉ូដែលគឺ Suzuki Smash V និង Suzuki NEX.II ស៊េរីថ្មីឆ្នាំ 2020 បានបញ្ចេញលក់ នៅលើទីផ្សារជាផ្លូវការហើយ ចាប់ពីល្ងាចថ្ងៃទី ០១ ខែ កុម្ភះ ឆ្នាំ ២០២០នេះតទៅ តាមរយៈពិធីដែលបានរៀបចំឡើង ដោយក្រុមហ៊ុន អូ អឹម ស៊ី...
ភ្នំពេញ ៖ ក្រោយបញ្ចប់សន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លេីកទី៤២នៅរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ បានបង្ហាញលទ្ធផលយ៉ាងត្រចះត្រចង់ ក្នុងរយៈពេលនៃសន្និបាត២ថ្ងៃដែលចាប់ពីថ្ងៃទី១-២ខែកុម្ភៈ ឆ្នាំ២០២០។ តាមរយៈសន្និបាតនេះ គណបក្សប្រជាជនកម្ពុជាដែលជាបក្សកាន់បានប្រកាសបន្តប្រឆាំង មិនឲ្យមានចលនាបដិវត្តន៍ពណ៌ និងប្តេជ្ញាពូនជ្រំលទ្ធិប្រជាធិបតេយ្យ។ សន្និបាត២ថ្ងៃប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងមន្រ្តីជាន់ខ្ពស់ជាច្រើនរូបផ្សេងទៀត ព្រមទាំងសមាជិក សមាជិកា៣៤២០នាក់។ យោងតាមសេចក្តីប្រកាស...
បរទេស៖ ប្រធានអាជ្ញាធរប៉ាឡេស្ទីន លោក Mahmoud Abbas បាននិយាយនៅពេលថ្មីៗនេះថា លោកបានកាត់ផ្ដាច់ចំណងមិត្តភាពជាមួយអាមេរិក និងប្រទេសអ៊ីស្រាអែលហើយ ស្របពេលដែលប្រទេសអារ៉ាប់នានា បានច្រានចោលផែនការសន្តិភាពតំបន់មជ្ឈិមបូព៌ា របស់រដ្ឋបាលលោក ត្រាំ។ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេសអារ៉ាប់ លោក Mahmoud Abbas បាននិយាយថា “យើងបានជូនដំណឹង ដល់អ៊ីស្រាអែលនិងសហរដ្ឋអាមេរិក ស្តីពីការសម្រេចចិត្តនេះ តាមរយៈលិខិតពីរ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ពិភពលោក ឆ្នាំ២០២០ នៃអង្គការសហព័ន្ធសន្តិភាពសកល ស្តីពីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស នៅ សាធារណរដ្ឋកូរ៉េ ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០។ នេះបើយោងតាមសេចក្តី ប្រកាសព័ត៌មានក្រសួងការបរទេសខ្មែរ។ ក្នុងឱកាសឆ្លៀតចូលរួមប្រជុំនាយករដ្ឋមន្រ្តីកម្ពុជា-ប្រធានាធិបតីកូរ៉េខាងត្បូងក៏នឹងជួបពិភាក្សាគ្នា លើកិច្ចសហប្រតិប្តិការតំបន់និងពិភពលោកផងដែរ។...
ប៉េកាំង៖ អាជ្ញាធរសុខាភិបាលចិន បានប្រកាសនៅថ្ងៃអាទិត្យថា អ្នកជំងឺសរុបចំនួន ៣២៨ នាក់ដែលឆ្លងវីរុសកូរ៉ូណាវីរុស ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ បន្ទាប់ពីបានជាសះស្បើយកាលពីល្ងាចថ្ងៃសៅរ៍។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា គណៈកម្មការសុខភាពជាតិចិន (NHC) បាននិយាយនៅក្នុងរបាយការណ៍ ប្រចាំថ្ងៃរបស់ខ្លួនថា កាលពីថ្ងៃសៅរ៍មនុស្ស ៨៥ នាក់បានដើរចេញពីមន្ទីរពេទ្យបន្ទាប់ពីបានជាសះស្បើយ ក្នុងនោះ...
សំនួរ៖ ចាប់តាំងពីជម្ងឺរលាកផ្លូវដង្ហើម ដោយវីរុសកូរ៉ូណាប្រភេទថ្មី ត្រូវបានកើតឡើងក្នុងប្រទេសចិន ក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីពិភពលោក សូមលោកជួយបង្ហាញ ពីស្ថានភាពបច្ចុប្បន្ននៃ ជម្ងឺមួយនេះ និងការចាត់វិធានការការពារ និងការគ្រប់គ្រងរបស់រដ្ឋាភិបាលប្រទេសចិន។ លោកឯកអគ្គរដ្ឋទូត Wang Wentian ៖ ចាប់តាំងពីជម្ងឺរលាកផ្លូវដង្ហើមដោយវីរុសកូរ៉ូណាប្រភេទថ្មី ត្រូវបានកើតឡើងមក បក្សកុម្មុយនីស្តចិន និងរដ្ឋាភិបាលចិនបានយកចិត្តទុកដាក់ខ្លាំង ចំពោះបញ្ហាមួយនេះ។ លោកប្រធានាធិបតីចិន Xi Jinping បានចាត់ទុកអាយុជីវិត និងសុវត្ថិភាពសុខភាពរបស់ ប្រជាពលរដ្ឋជាកិច្ចការចម្បង ហើយបានធ្វើការ បង្ហាញពីចំណុចសំខាន់ៗ និងការបែងចែកការងារយ៉ាងគ្រប់ជ្រុងជ្រោយ ជាច្រើនដងច្រើនសារ។ ក្នុងថ្ងៃពិធីបុណ្យចូលឆ្នាំ ប្រពៃណីចិនឆ្នាំ២០២០ លោកប្រធានាធិបតីចិន Xi Jinping បានដឹកនាំកិច្ចប្រជុំគណៈកម្មធិការអចិន្រ្តៃយ៍ការិយាល័យនយោបាយនៃ មជ្ឈិមបក្សកុម្មុយនីស្តចិន ដើម្បីចូលរួមស្តាប់ពីសេចក្តីរាយការណ៍ស្តីពីការការពារ និងការគ្រប់គ្រងនៃជម្ងឺរលាកផ្លូវដង្ហើម ដោយវីរុសកូរ៉ូណាប្រភេទថ្មីមួយនេះ ហើយបានធ្វើការសម្រេចបង្កើត ក្រុមដឹកនាំការងារនៃមជ្ឈិមបក្សក្នុងការឆ្លើយតបជាមួយ ស្ថានភាពជម្ងឺវីរុស ដើម្បីពង្រឹងកិច្ចការពារ និងគ្រប់គ្រងកាន់តែគ្រប់ជ្រុងជ្រោយ។ នាថ្ងៃទី២៧ ខែមករាលោកនាយករដ្ឋមន្ត្រីចិន Li Keqiang បានអញ្ជើញចុះត្រួតពិនិត្យ និងណែនាំពីកិច្ចការពារ និងគ្រប់គ្រងស្ថានភាពជម្ងឺវីរុស ផ្លូវដង្ហើមក្នុងទីក្រុងអ៊ូហាន់ ប្រទេសចិន ហើយលោកក៏បានចុះសួរសុខទុក្ខ ជាមួយអ្នកដែលបានផ្ទុកមេរោគមួយនេះ និងបុគ្គលិកសកម្មផ្នែកព្យាបាលជួរមុខ។ បច្ចុប្បន្ននេះ ប្រទេសចិនបានរួមកម្លាំងគ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុសមួយនេះ ដោយបានចាត់វិធានការយ៉ាងឆាប់រហ័ស យ៉ាងមានប្រសិទ្ធភាព និងប្រកបដោយវិទ្យាសាស្ត្រក្នុងការការពារ និងគ្រប់គ្រង។ យន្តការបន្ទាន់ថ្នាក់ជាតិ និងថ្នាក់តំបន់ក្នុងការការពាររួមគ្នា និងការគ្រប់គ្រងរួមគ្នាលើស្ថានភាពជម្ងឺវីរុសនេះ ដំណើរការប្រកបដោយប្រសិទ្ធភាពជាបន្តបន្ទាប់ ហើយបុគ្គលិកផ្នែកកិច្ចការវេជ្ជសាស្រ្ត និងសម្ភារវេជ្ជសាស្រ្ត ក្នុងប្រទេសបានបញ្ជូនទៅដល់ទីកន្លែងផ្ទាល់ និងព្រមទាំងបានចូលរួម ជួយសង្គ្រោះជាបន្ទាន់ក្នុងការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺវិរុសកូរ៉ូណាប្រភេទថ្មី នៅក្នុងទីក្រុងអ៊ូហាន់ ប្រទេសចិន គ្រប់ផ្នែកនៃការងារត្រូវបានបង្ហាញ និងតម្លាភាពនិងព្រមទាំងជំរុញយ៉ាងឆាប់រហ័ស ប្រកបដោយវិទ្យាសាស្រ្ត និងមានរបៀបរៀបរយ។ លោក Dr Tedros Adhanom Ghebreyesus អគ្គនាយកនៃអង្គការ សុខភាពពិភពលោកមានប្រសាសន៍ថា សកម្មភាពដែលត្រូវបានចាត់ចែងដោយចិន ជាសកម្មភាពដែល ពុំធ្លាប់មានក្នុងប្រវត្តិសាស្រ្ត ជាវិធានការការពារ និងគ្រប់គ្រងយ៉ាងគ្រប់ជ្រុងជ្រោយ និងតឹងរឹងបំផុត ហើយវិធានការជាច្រើន លើសពីការទាមទារក្នុងបទបញ្ញត្តិសុខភាពអន្តរជាតិ ចិនបានប្រើសកម្មភាព ដើម្បីបង្ហាញពីសម្ទុះ កម្លាំង និងប្រសិទ្ធភាពនៃប្រទេសចិន។...
បរទេស៖ ខណៈពេលដែលចំនួនអ្នកស្លាប់ វីរុស វ៉ូហាននៅតែបន្តកើនឡើងប្រទេសចិន ត្រូវបានគេរាយការណ៍ថា បានទទួលរងនូវការឆ្លងដ៏គ្រោះថ្នាក់មួយទៀត ខណៈដែលអាជ្ញាធរមូលដ្ឋានបានរកឃើញថា មានវីរុស H5N1 ថ្មីដែលគេស្គាល់ជាទូទៅថាជាជំងឺផ្តាសាយបក្សី។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា ក្រសួងកសិកម្មចិនបាននិយាយនៅថ្ងៃអាទិត្យថា មានការផ្ទុះជំងឺផ្តាសាយបក្សីថ្មី H5N1 នៅក្នុងខេត្តហ៊ូណាន ប៉ុន្តែបានអះអាងថា គ្មានករណីនៃការប៉ះពាល់មនុស្ស...
បរទេស៖ ប្រទេសចិន តាមសេចក្តីរាយការណ៍ បានប្រឈមមុខនឹងភាពឯកោកាន់តែខ្លាំង ក្នុងទីចំពោះមុខនៃការបង្កើនដាក់បម្រាមធ្វើដំណើរនិងផ្អាកជើងយន្តហោះអន្តរជាតិ កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ ស្របពេលដែលចំនួនអ្នកស្លាប់បណ្ដាលមកពី ផ្ទុះឆ្លងរាលដាលនៃកូរ៉ូណាវីរុស បានកើនឡើងដល់២៥៩នាក់។ យោធារុស្ស៊ី តាមសេចក្តីរាយការណ៍ នឹងចាប់ផ្តើមជម្លៀសពលរដ្ឋរុស្ស៊ី ចេញពីប្រទេសចិន នៅថ្ងៃចន្ទនិងថ្ងៃអង្គារសប្ដាហ៍ក្រោយ ហើយមន្ត្រីនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ត្រូវបានគេដកស្រង់សម្តីថា ការជម្លៀសនេះ នឹងត្រូវចេញពីតំបន់នានាដែលមានការឆ្លងវីរុសថ្មីនេះច្រើនបំផុត។ គួរបញ្ជាក់ថា...