តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០ថា ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA)បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយមានកម្រិត៥,៣រ៉ិចទ័រ បានកើតឡើងនៅថ្ងៃសៅរ៍នេះ នៅខេត្ត Ibaraki ប្រទេសជប៉ុន ។ ការរញ្ជួយនេះបានកើតឡើង នៅវេលាម៉ោង២និង០៧នាទីព្រឹក ម៉ោងក្នុងស្រុក ដែលមានរង្វាស់៣៦.០ដឺក្រេ នៃរយៈទទឹងប៉ែកខាងជើង និងរង្វាស់១៤០.១ដឺក្រេនៃរយៈបណ្តោយប៉ែកខាងកើត និងមានជម្រៅ៧០គីឡូម៉ែត្រ ។ គ្រោះរញ្ជួយដីនៅខេត្ត...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ថា ចំនួននៃអ្នកស្លាប់ ដោយសារវីរុសកូរ៉ូណា នៅក្នុងប្រទេសចិន ក្រោយពីបានផ្ទុះឡើងនោះ បានកើនឡើងដល់២៥៩នាក់ហើយ ខណៈដែលក្រុមអាជ្ញាធរនៅក្នុងខេត្ត ហឺប៉ី បានខ្នះខ្នែងយ៉ាងខ្លាំងក្នុងការជួយ ហើយនៅថ្ងៃសៅរ៍នេះ ត្រូវបានគេរាយការណ៍មកថា មានអ្នកគ្មានជោគវាសនា ដែលមិនសង្ឃឹមថា រស់រានមានជីវិតថ្មីចំនួន៤៥នាក់...
បរទេស៖ យោងតាមរបាយការណ៍ ដែលមិនបានបញ្ជាក់ បានឱ្យដឹងថា យ៉ាងហោចណាស់មានគ្រាប់មីស៊ីល៥ គ្រាប់ បានវាយប្រហារ នៅជិតឃ្លាំងយោធាអ៊ីរ៉ាក់នៅទីក្រុង al-Qayyarah ដែលមានកងកម្លាំង យោធាអាមេរិកឈរជើង កាលពីល្ងាចថ្ងៃសុក្រ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា កាលពីដើមខែមករា ប្រទេសអ៊ីរ៉ង់បានបាញ់មីស៊ីល សំដៅមូលដ្ឋានអាកាស Erbil...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិតឱ្យចូលសិក្សាកម្មវិធីសញ្ញាបត្រអន្តរជាតិ សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចាប់ផ្តើមចូលរៀនហើយ ។ សិក្សាជាមួយសាស្រ្តាចារ្យបណ្ឌិតជាតិនិងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់ ដោយកម្មវិធីសិក្សា និងសញ្ញាបត្រទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។ ទទួលពាក្យចូលសិក្សា ចាប់ពីថ្ងៃជូនដំណឹងនេះ ។ សម្រាប់អ្នកចុះឈ្មោះមុនថ្ងៃចូលរៀន នឹងបញ្ចុះតម្លៃ២០០ដុល្លារ ។ ដោយឡែកអតីតនិស្សិតសាកលវិទ្យាល័យ...
បរទេស៖ ចក្រភពអង់គ្លេស បានចាកចេញពីសហភាពអឺរ៉ុបជាផ្លូវការហើយ បន្ទាប់ពីមានសមាជិកភាព អស់រយៈពេល ៤៧ ឆ្នាំនិងច្រើនជាង ៣ ឆ្នាំបន្ទាប់ពីចក្រភពមួយនេះបានបោះឆ្នោត ដើម្បីធ្វើប្រជាមតិអំពីការចាកចេញ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ដែលបានកើតឡើងនៅម៉ោង ២៣ ០០ នាទី ត្រូវបានកត់សម្គាល់...
បរទេស៖ លោកប្រធានាធិបតីតួកគី លោក Tayyip Erdogan នៅថ្ងៃសុក្រនេះ បានមានប្រសាសន៍ថា ប្រទេសតួកគី អាចនឹងចាប់ផ្តើមប្រតិបត្តិការ ចូលទៅក្នុងខេត្ត Idlib នៅក្នុងប្រទេសស៊ីរីភាគខាងជើង ប្រសិនបើស្ថានភាព មិនត្រូវបានដោះស្រាយភ្លាមៗទេនោះ ស្របពេលការវាយប្រហារធ្វើឡើង ដោយកងកម្លាំងរដ្ឋាភិបាលស៊ីរី ប្រឈមមុខនឹងរលកជនភៀសខ្លួនថ្មី។ ថ្លែងនៅក្នុងទីក្រុងអង់ការ៉ា លោកប្រធានាធិបតីតួកគី បានរំឭកជាថ្មីថា ប្រទេសតួកគី មិនអាចគ្រប់គ្រង...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើឡើងថា ថ្នាក់ដឹកនាំមន្ទីរ និងគណៈគ្រប់គ្រងសាលា ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ បើសិនជាបណ្តែតបណ្តាយអោយកើតឡើងនូវបាតុភាព បទល្មើស នៅក្នុងសាលារៀនដូចជា ករណីហឹង្សាជាដើម ដែលធ្វើឱ្យប៉ះពាល់ ដល់ដំណើរការកំណែទម្រង់ស៊ីជម្រៅ ក្នុងវិស័យអប់រំ របស់រាជរដ្ឋាភិបាល និងមិនទុកឱ្យកម្ទេចភ្លើងតូចៗ នៃភាពអសកម្មក្នុងការផ្តល់សេវាអប់រំ បង្កទៅជាអគ្គិភ័យ បានឡើយ។ ថ្លែងក្នុង...
ភ្នំពេញ៖លោក ហួត ហៃ អភិបាលរង រាជធានីភ្នំពេញ បានណែនាំឲ្យប្រជាពលរដ្ឋ រួសរាន់ ទៅបង់ថ្លៃសេវាសំរាម ចាប់ពីថ្ងៃទី១នេះតទៅ រហូតថ្ងៃទី១៥ ខែកុម្ភៈ សម្រាប់បង់ថ្លៃសេវា ខែមករា ដែលបានផុតរួចទៅហើយ ជាមួយប្រព័ន្ធអេឡិចត្រូនិក (តាមទូរស័ព្ទដៃ) ដូចជាធនាគារ Acleda និងធនាគារឯកទេស Wing ឬភ្នាក់ងារវេលុយ មានE-money,...
ញូដេលី៖ ប្រទេសឥណ្ឌា កាលពីថ្ងៃសុក្រ បានហាមឃាត់ការនាំចេញ ម៉ាស់ ឬរបាំងការពារខ្យល់ដង្ហើមគ្រប់ប្រភេទ ដោយមើលឃើញពីការភ័យខ្លាច នៃមេរោគឆ្លងបណ្តាលមកពីវីរុស កូរ៉ូណាវីរុស នៅប្រទេសចិន ដែលបានបណ្តាលឱ្យមនុស្សស្លាប់ កើនដល់ ២៥៩នាក់។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា បញ្ជីនៃធាតុហាមឃាត់រួមមាន សំលៀកបំពាក់ និងម៉ាស់ប្រភេទ...
ភ្នំពេញ ៖ លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុព្យាករថា សេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២០នេះ អាចសម្រេចបានក្នុងរង្វង់៦% ទោះបីត្រូវប្រឈមការលំបាក ហានិភ័យ ទាំងខាងក្នុង និងខាងក្រៅច្រើនជាងមុនក្តី ពិសេស ករណីការរាលដាលនៃវីរុសកូរ៉ូណា នៅប្រទេសចិន ដែលជាដៃគូសេដ្ឋកិច្ចដ៏ធំរបស់កម្ពុជា។ នេះបើយោងតាមការចេញផ្សាយ របស់ក្រសួងព័ត៌មាន។ ក្នុងវេទិកាសាធារណៈ...