មួយរយៈពេលចុងក្រោយនេះ ខ្ញុំកត់សំគាល់ឃើញលោក នាយករដ្ឋមន្ត្រីហ៊ុន សែន បាននិងកំពុងស្ថិត នៅស្ងៀមស្ងាត់ដោយ មិនបាននិយាយ រឺ សរសេរអ្វីទាំងអស់ពាក់ព័ន្ធនឹងនយោបាយពិសេសមិននិយាយ ទាល់តែសោះអំពីឈ្មោះ សម រង្ស៊ី និងកឹម សុខា បើទោះជាដោយចំពោះក្តីឬដោយប្រយោលក្តី។ ការស្ថិតនៅក្នុងសភាព ស្ងៀមស្ងាត់បែបនេះរបស់លោកនាយក រដ្ឋមន្ត្រី ទំនងជាលោកគិតថា អ្នកនយោបាយទាំងពីរអស់តម្លៃដែលត្រូវលើក មកនិយាយទៀតហើយ។ ហេតុដូច្នេះហើយបានជា...
បរទេស៖យោធាអ៊ីរ៉ាក់ បាននិយាយនៅពេលថ្មីៗនេះថា ខ្លួននៅតែបន្តធ្វើប្រតិបត្តិការជាមួយ កងកម្លំាងចម្រុះដឹកនាំដោយអាមេរិក ប្រឆាំងក្រុមរដ្ឋឥស្លាមជ្រុលនិយម ដែលភាគច្រើនត្រូវបានផ្អាក ក្រោយមូលដ្ឋានយោធាផ្ទុកកងទ័ពអាមេរិក រងការវាយប្រហារដោយគ្រាប់រ៉ុកកែត និងការវាយប្រហារដោយកូនដ្រូនអាមេរិក បានសម្លាប់មេបញ្ជាកឆរអ៊ីរ៉ង់មួយរូប។ យោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍យោធាមួយ អ៊ីរ៉ាក់បាននិយាយដូច្នេះថា “ដើម្បីប្រើពេលវេលាសេសសល់ឲ្យមានប្រយោជន៍ សម្រាប់កងកម្លាំងចម្រុះអន្តរជាតិ នៅមុនពេលចំណងទាក់ទងគ្នាថ្មីត្រូវបានបង្កើតឡើងនោះ វាត្រូវបានគេសម្រេចចិត្តធ្វើសកម្មភាពចម្រុះ”។ គួរបញ្ជាក់ថា ភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ គម្រាមកំហែងដល់ការប្រយុទ្ធប្រឆាំងក្រុមជ្រុលនិយមស៊ុននី ដែលស្វះស្វែងធ្វើការបះបោរនៅក្នុងប្រទេសអ៊ីរ៉ាក់ភាគខាងជើង...
បរទេស៖ មេបញ្ជាការកងទ័ពអាកាស ប្រទេសថៃ លោក ACM Manat Wongwat កាលពីថ្ងៃព្រហស្បតិ៍បានបញ្ជាក់ការលុបបំបាត់ ការភាន់ច្រឡំជុំវិញការប្រើប្រាស់យន្តហោះដឹកជញ្ជូនយោធា ដើម្បីជម្លៀសជនជាតិថៃ ចេញពីប្រទេសដទៃទៀត ដោយនិយាយថា ប្រតិបត្តិការបែបនេះតម្រូវឱ្យមានការអនុញ្ញាត (ពីប្រទេសចិន) ជាមុនសិន។ យោងតាមសារព័ត៌មានថៃ Bangkok Post ចេញផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួម កិច្ចប្រជុំកំពូលពិភពលោក ឆ្នាំ២០២០ នៃអង្គការសហព័ន្ធសន្តិភាពសកល ស្តីពីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស នៅសាធារណរដ្ឋកូរ៉េ ពីថ្ងៃទី៣ ដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី៣១ មករានេះ បានឲ្យដឹងថា...
BBC៖ ប្រធានផ្នែកវេជ្ជសាស្ត្រ របស់ចក្រភពអង់គ្លេស បានប្រកាសថា មនុស្សពីរនាក់ បានធ្វើតេស្តិ៍វិជ្ជមាន ក្នុងការរកវីរុសកូរ៉ូណាវីរុស នៅអង់គ្លេស។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា ពួកគេទាំងពីរនាក់ ជាសមាជិកគ្រួសារតែមួយ ហើយពួកគេកំពុងទទួលបានការថែទាំសុខភាពជំនាញ។ មិនមានព័ត៌មានលម្អិតបន្ថែមទៀតត្រូវបានបង្ហាញអំពីអត្តសញ្ញាណរបស់ពួកគេ ឬកន្លែងដែលពួកគេត្រូវបានគេព្យាបាលនោះទេ។ សូមជម្រាបថា យ៉ាងហោចណាស់ មានមនុស្សចំនួន...
បរទេស៖កូរ៉ូណាវីរុស តាមសេចក្តីរាយការណ៍ កំពុងតែរីករាលដាលយ៉ាងលឿន ទៅកាន់តំបន់នានា ស្ថិតនៅជិតព្រំដែនកូរ៉េខាងជើង ហើយនេះជាសញ្ញាបង្ហាញថា ការផ្ទុះសាយភាយនៃវីរុស ដែលឆ្លងមនុស្សរាប់ពាន់នាក់នេះ ជាចុងក្រោយ អាចនឹងចូលទៅដល់ប្រទេសកូរ៉េខាងជើង។ ទីភ្នាក់ងារសារព័ត៌មាន Yanbian Daily មានមូលដ្ឋាន នៅក្នុងប្រទេសចិនភាគឦសាន បានរាយការណ៍ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា អាជ្ញាធរក្នុងតំបន់ បានបញ្ជាក់ពីការរកឃើញ អ្នកជំងឺឆ្លងវីរុសកូរ៉ូណា នៅក្នុងទីក្រុងយ៉ានបៀន ជាតំបន់មានជនជាតិកូរ៉េភាគច្រើន...
(ភ្នំពេញ) ថ្ងៃទី 31 ខែមករា ឆ្នាំ ២០២០៖ អ្នកណាខ្លះចូលចិត្តរាំ? ស្រឡាញ់ក្រុមរាំតំណាងផលិតផល សាមសុង ប្រចាំព្រះរាជាណាចក្រកម្ពុជា OMG? មានអ្នកណាខ្លះចង់បានទូរស័ព្ទស្មាតហ្វូនជំនាន់ ចុងក្រោយស៊េរី Samsung Galaxy A51? ហើយអ្នកណាខ្លះមានក្តីសុបិនចង់ទៅចូលរួមទស្សនាការប្រគំតន្ត្រី K-POP ដោយផ្ទាល់? ឥឡូវនេះគឺត្រូវប៉ាន់តែម្តង…រកអុសប្រទះចង្ក្រាន្តហ្គាសហើយ…! ចាប់ពីថ្ងៃទីនេះ រហូតដល់ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២០ ក្រុមហ៊ុនសាមសុង នឹងផ្តល់ជូនការប្រកួតក្បាច់រាំក្នុងកម្មវិធី SAMSUNG AWESOME CHALLENGE ដើម្បីមានឱកាសឈ្នះដំណើរកម្សាន្តទៅចូលរួមទស្សនាការប្រគំតន្រី្ត K-POP នៅបរទេសដោយផ្ទាល់ និងឱកាសឈ្នះរង្វាន់ទូរស័ព្ទស្មាតហ្វូនស៊េរី A ជំនាន់ចុងក្រោយ Samsung Galaxy A51 ដែលទើបតែចេញលក់ផ្លូវការពីពេលថ្មីៗនេះ និងរង្វាន់ជាច្រើនទៀត! ធ្វើម៉េចទៅបានចូលរួមប្រកួតនេះបានទៅហ្ន៎? កុំបារម្ភអី! លក្ខខណ្ឌចូលរួមលេងងាយៗ ដោយអ្នកចូលរួមលេងទាំងអស់គ្រាន់តែអនុវត្តតាមចំណុចដូចខាងក្រោម៖ 1. បេក្ខជនតម្រូវអោយមានគ្នាច្រើនបំផុត 6 នាក់ក្នុងមួយក្រុម ឬម្នាក់ឯងក៏បាន 2. បេក្ខជនតម្រូវអោយរាំបទ Dance Awesome ដូចឧទាហរណ៍ក្នុង Link https://bit.ly/2Ga95Soនេះ៖ (អាចបំបែកក្បាច់រាំបាន)។ ឬអាចទស្សនាវីដេអូរបៀបរាំបានតាម Link https://bit.ly/36iBccA 3. ថតវីដេអូការរាំ Dance Awesome រួចបង្ហោះលើ Facebook ឬផេក ផ្ទាល់ខ្លួនជា Public ដោយវាយពាក្យ៖#danceAwesomeKH#SamsungAwesomeChallenge (បញ្ជាក់៖ សមាជិកក្នុងក្រុមត្រូវមានវត្តមាននៅក្នុងវីដេអូនេះ) 4. បេក្ខជនតម្រូវអោយត្រៀមបទភ្លេច និងក្បាច់រាំតាមចង្វាក់ Kpop ណាមួយដើម្បីទុកប្រកួតក្នុងថ្ងៃផ្តាច់ព្រ័ត្រ 5. បេក្ខជនចំនួន 10ក្រុម នឹងត្រូវបានវាយតម្លៃ និងជ្រើសរើសដោយ អ្នកជំនាញ Kpop, អ្នកតំណាងក្រុមហ៊ុនសាមសុង និងក្រុមរាំOMG 6. ការប្រកាសនៃជម្រើសទាំង 10 ក្រុមនឹងធ្វើឡើងនៅថ្ងៃទី 13 ខែកុម្ភៈ 2020 តាម ហ្វេសប៊ុក ផេកផ្លូវការរបស់សាមសុង...
ភ្នំពេញ : នៅព្រឹកថ្ងៃទី៣១ ខែ មករា ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិលេខ៦ នៅភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងម៉ូតូ ក្នុងទិសដៅច្រាស់គ្នា។ហេតុការណ៍នេះ បណ្ដាលឲ្យស្លាប់មនុស្ស ៤នាក់។ ដំណើររឿង៖ មុនកើតហេតុគេឃើញ ម៉ូតូម៉ាក ហុងសេ១២៥ ស៊េរី១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ...
ភ្នំពេញ ៖ រដ្ឋាភិបាលស៊ុយអែត បានប្ដេជ្ញានឹងបន្ត ផ្តល់ហិរញ្ញប្បទានឥតសំណង សម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍ ជាច្រើននៅកម្ពុជា ។ នេះជាការអះអាងរបស់ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងជំនួបជាមួយលោក Bjorn HAggark ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្តភាព នៃប្រទេសស៊ុយអែតប្រចាំកម្ពុជា នៅថ្ងៃទី៣០...