វ៉ាស៊ិនតោន:ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ ទី១០ខែធ្នូនេះ បានសរសេរថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo នៅថ្ងៃនេះបានទទួលស្វាគមន៍ លោករដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបលោក sameh Shoukry នៅទីក្រុងវ៉ាស៊ិនតោន ដើម្បីពិភាក្សាគ្នា ទៅលើបញ្ហាក្នុងតំបន់និង ក៏ដូចជាទំនាក់ទំនង ទ្វេរភាគីផងដែរ។ ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ មួយថាលោក Pompeo និង...
បរទេស៖ យោងតាមកងទ័ពអាកាសស៊ីលី គឺយន្តហោះយោធាមួយគ្រឿង បានធ្វើដំណើរឆ្ពោះទៅកាន់តំបន់អង់តាក់ទិក ដើម្បីធ្វើការដឹកនាំខាងដឹកនាំសាស្ត្រ។ កងទ័ពអាកាសស៊ីលីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះយោធាមួយគ្រឿងនេះ បានបាត់ពីរ៉ាដាកាលពីថ្ងៃចន្ទ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា «កងទ័ពអាកាសស៊ីលី បានរាយការណ៍ថា នៅរសៀលថ្ងៃនេះថា យន្តហោះ C-130 Hercules របស់ក្រុមអាកាសចរណ៍លេខ ១០...
ភ្នំពេញ ៖ ផ្ទះលក់ អេតចាយ ជនជាតិ វៀតណាម នៅ ក្រោយ ផ្សារ សាមគ្គី ចំនួន ២ ខ្នង ត្រូវ អគ្គិ្គភ័យឆាបឆេះអស់ទាំងស្រុង កាលពីវេលាម៉ោង ៣និង៣០នាទីរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប។...
ភ្នំពេញ៖ ថ្មីៗនេះ បន្ទាប់ពីផលិតផលរូបរាងថ្មី របស់ស្រាបៀរកម្ពុជា ទទួលបានការគាំទ្រខ្លាំង ពីអតិថិជន ទូរទាំងប្រទេស ក្រុមហ៊ុនក៏ចាប់ផ្តើម ផ្តល់នូវបទពិសោធន៍រីករាយបន្ថែម ទៅដល់អតិថិជនរបស់ខ្លួន គ្រប់ខេត្តក្រុងបន្ថែមទៀត តាមរយៈតន្ត្រីទេសចរ ក្រោមឈ្មោះ ជាភាសារបរទេសថា “Cambodia Brew the Beat” ដោយចាប់យករាជធានីភ្នំពេញ កាលពីចុងសប្តាហ៍មុន ជាទីតាំងដំបូងគេ ។...
ភ្នំពេញ ៖ បុរសម្នាក់ឈ្មោះ ប៉ាវ ពិសាល ហៅតង អាយុ៣៣ឆ្នាំ រស់នៅភូមិតាងៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានជំងឺរលាក់ស្រោមខួរ ប្រចាំកាយផងនោះ បានចេញពីផ្ទះកាលពីថ្ងៃទី៤ខែធ្នូ ឆ្នាំ ២០១៩ ទៅលេងផ្ទះមិត្តភក្តិ ចិញ្ចឹមទា នៅខេត្តតាកែវ និងកំពត ស្រាប់តែបាត់ដំណឹង សូន្យឈឹង តែម្ដងរហូតមកដល់ពេលនេះ...
ភ្នំពេញ ៖ ទីភ្នាក់ងារសុខភាព និងសុវត្ថិភាពការងារកូរ៉េ (KOSHA) បានសម្រេចបន្តកិច្ចសហប្រតិបត្តិការ ជួយពង្រឹងសុវត្ថិភាព និងសុខភាពការងារ ជាមួយកម្ពុជា ជាលើកទី៤ រយៈពេល៣ឆ្នាំទៀត (២០១៩-២០២២) ក្រោយអនុវត្តចំនួន៣លើកមកហើយ តាំងពីឆ្នាំ២០១០។ នេះបើយោងតាមហ្វេសប៊ុក ក្រសួងការងារ។ ការចុះហត្ថលេខា លើកិច្ចព្រមព្រៀងខាងលើនេះ ត្រូវបានធ្វើឡើង រវាងលោក ហ៊ុយ ហានសុង...
BBC៖ នាយករដ្ឋមន្រ្តី របស់សាធារណរដ្ឋ ឆែក បាននិយាយថា មនុស្សចំនួន ៦ នាក់បានស្លាប់ នៅក្នុងការបាញ់ប្រហារមួយ នៅមន្ទីរពេទ្យមួយកន្លែង នៅសាធារណរដ្ឋឆែក។ ខ្មាន់កាំភ្លើងនៅតែបន្ត គេចខ្លួននៅឡើយ បន្ទាប់ពីបានបើក ការបាញ់ប្រហារ នៅក្នុងបន្ទប់រង់ចាំ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា...
ឡាអេ៖ ម្ចាស់ពានរង្វាន់ណូបែលសន្តិភាព លោកស្រីអ៊ុងសានស៊ូជី បានកំណត់នៅថ្ងៃអង្គារនេះថា នឹងការពារប្រទេសមីយ៉ាន់ម៉ា នៅតុលាការក្រុងឡាអេ ប្រឆាំងនឹងការចោទប្រកាន់ ពីអំពើប្រល័យពូជសាសន៍។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា មេដឹកនាំស៊ីវិលរបស់មីយ៉ាន់ម៉ារូបនេះ នឹងបង្ហាញខ្លួននៅតុលាការយុត្តិធម៌អន្តរជាតិ ខណៈដែលរដ្ឋកាន់ពុទ្ធសាសនា ដែលមានជម្លោះអះអាងថា ប្រទេសមីយ៉ាន់ម៉ា បានព្យាយាមបំបាត់ចោល នូវជនជាតិភាគតិចរ៉ូហ៊ីងយ៉ា...
KABUL៖ ប៉ូលិសអាហ្វហ្គានីស្ថាន បាននិយាយថា ពួកគេបានឃាត់ខ្លួនបុរស សរុបចំនួន៦នាក់ ពាក់ព័ន្ធនឹងការបាញ់សម្លាប់ កាលពីសប្តាហ៍មុន មកលើលោកវេជ្ជបណ្ឌិតជនជាតិជប៉ុនម្នាក់ ដែលជាបុគ្គលិកជំនួយដ៏ល្បី នៅក្នុងប្រទេសអាស៊ីកណ្តាលមួយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ យោងតាមអាជ្ញាធរ និងសមាជិកក្រុមអាហ្វហ្គានីស្ថាន លោក Tetsu Nakamura តំណាងក្រុមជំនួយជប៉ុន Peshawar-kai និងបុគ្គលិករបស់លោក បានធ្វើដំណើរតាមរថយន្តចំនួន ២គ្រឿង...
ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃការិយាល័យ ស្រាវជ្រាវបទល្មើស គ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ បានបញ្ជូន ជនសង្ស័យ ប្រុសស្រី ២៥នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណី គ្រឿងញៀន។ ជនសង្ស័យប្រុសស្រីទាំង ២៥នាក់ រួមមាន៖ ១/ ឈ្មោះ តែម...