ឡាវ៖ ក្នុងថ្ងៃទី២ នៃដំណើរកំសាន្ត Ford Adventure ដ៏អស្ចារ្យលើកទី១៣ នាថ្ងៃទី៧ធ្នូនេះ គ្រួសារ Ford បានចូលសម្រាកលំហែកម្សាន្ត និងទទួលទានអាហារថ្ងៃត្រង់ នៅរមណីយដ្ឋានទឹកធ្លាក់ khone phapheng ក្នុងខេត្ត ចម្ប៉ាសាក់ ប្រទេសឡាវ ក្រោមបរិយាកាសសប្បាយ រីក រាយអមដោយសម្រស់ទឹកធ្លាក់ ទេសភាពព្រៃព្រឹក្សា ស្រស់ត្រកាលនិង...
កំពង់ចាម ៖ នៅក្នុងពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ ជាផ្លូវការអគារសម្ភព និងអគារសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែក ហ៊ុន សែន ស្ទឹងត្រង់នា ព្រឹកថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០១៩ លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង សុខាភិបាល បានថ្លែងប្រាប់ប្រជាពលរដ្ឋ ឱ្យចាត់ទុក មន្ត្រី-បុគ្គលិកពេទ្យទាំងអស់...
ពោធិ៍សាត់ ៖ ព្រោះតែស្នេហា ធ្វើឱ្យយុវជនម្នាក់ ទៅមុខមិនរួចទៅក្រោយមិនរួច ក៏បានសម្រេចចិត្តចងកសម្លាប់ខ្លួន ដើម្បីបញ្ចប់បញ្ហាទាំងពួង ។ អត្តឃាតសម្លាប់ខ្លួនឯង បានកើតឡើង កាលពីវេលាម៉ោង១៩៖១៩នាទីថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០១៩ ស្ថិតនៅចំនុចអូរទីមួយ ភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ បើតាមរបាយការណ៍...
ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងទេចរណ៍ លោក ថោង ខុន អះអាងថា ទេសចរជប៉ុន នៅតែជាប្រភពទីផ្សារមួយដ៏សំខាន់ សម្រាប់កម្ពុជា ខណៈពីមួយឆ្នាំទៅមួយឆ្នាំ សង្កេតឃើញមាន ភ្ញៀវទេសចរជប៉ុន កើនឡើងគួរឲ្យកត់សម្គាល់។ ក្នុងឱកាសអញ្ជើញ ជាអធិបតីភាព ពិព័រណ៌ទេសចរណ៍ជប៉ុន ឆ្នាំ២០១៩ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ លោកថោង...
តូក្យូ ៖ ប៉ុន្មានសប្តាហ៍ បន្ទាប់ពីថវិកា សង្គ្រោះរាប់ពាន់ លានដុល្លារ របស់ក្រុមហ៊ុន WeWork លោក Masayoshi Son ស្ថាបនិក និងជានាយកប្រតិបត្តិ របស់ក្រុមហ៊ុន SoftBank Group Corp បានបញ្ជាក់ជាថ្មីម្តងទៀត នូវជំនឿរបស់លោកលើបែប ផែនវិនិយោគ ដែលដឹកនាំដោយសភាវគតិ នៅក្នុងកិច្ចពិភាក្សា...
បរទេស: មន្ត្រីជាន់ខ្ពស់មួយរូបរបស់ប្រទេសរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ បានអះអាងថា ក្រុមហ៊ុនរដ្ឋរបស់រុស្ស៊ី បានសម្រេចចិត្តផ្អាកគម្រោងស្រាវជ្រាវមួយ ជាមួយប្រទេសអ៊ីរ៉ង់ ដោយសារតែអ៊ីរ៉ង់ នៅតែបន្តការងារពង្រីក សារធាតុអ៊ុយរ៉ាញ៉ូមរបស់ខ្លួន។ ក្រុមហ៊ុនដែលត្រូវបាន គេស្គាល់ឈ្មោះថា TVEL បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេចចិត្តរបស់អ៊ីរ៉ង់ ក្នុងការបន្តការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម នៅឯរោងចក្រ Fordo ធ្វើឱ្យខ្លួនមិនអាចផ្លាស់ប្តូររោងចក្រនេះ ទៅជាទីន្លែងដើម្បីផលិតសារធាតុវិទ្យុសកម្ម សម្រាប់គោលបំណង វេជ្ជសាស្រ្តវិញបានឡើយ។...
ភ្នំពេញ៖ ក្រោយបើកដំណើរការ អាជីវកម្ម អស់រយៈពេល២ទសវត្សកន្លងមក ដែលផ្ដោតលើការផ្តល់សេវាសុខភាព មាត់ធ្មេញគុណភាពខ្ពស់ នៅក្នុងប្រទេសកម្ពុជា មន្ទីរព្យាបាល ធ្មេញបស្ចិម បានផ្លាស់ប្តូរខ្លួនពីគ្លីនិកតូចមួយ ទៅជាស្ថាប័នលំដាប់ពិភពលោក ដែលបានផ្លាស់ប្តូររបៀប អ្នកជំងឺឃើញ និងទទួលសេវា ថែទាំសុខភាព មាត់ធ្មេញ នៅប្រទេសកម្ពុជា រួមជាមួយ នឹងអ្នកជំនាញ ផ្នែកទន្តព្ទ្យវិទ្យា នឹងមានការនាំចូលនិងប្រើប្រាស់ បរិក្ខានិង...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញនឹង ធ្វើការចាក់បញ្ចាំងបន្តផ្ទាល់ ការប្រកួតបាល់ទាត់ Sea Game វគ្គពាក់កណ្ដាល ផ្ដាច់ព្រ័ត្ររវាងកម្ពុជា និងវៀតណាម នៅសួនមុខវត្តបទុមវត្តីចាប់ពីម៉ោង ៧យប់រាត្រីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩៕
ភ្នំពេញ៖ តម្លៃដីនៅតាមតំបន់ ជាយក្រុង និងតាមបណ្ដាខេត្តនានា នៅជិតរាជធានីភ្នំពេញ នៅតែបន្តកើនឡើង ស្របពេលដែល រាជរដ្ឋាភិបាល បានប្រកាសផែនការសម្រាប់ឆ្នាំ២០២១ ដោយកំណត់ឱ្យម្ចាស់ សហគ្រាសទាំងអស់ ត្រូវផ្លាស់ប្ដូរទីតាំង រោងចក្ររបស់ខ្លួនទៅក្រៅកណ្ដាលក្រុងភ្នំពេញ។ ការកើនឡើង នៃតម្លៃដីធ្លីនេះ ក៏ត្រូវបានជំរុញ ដោយកំណើន នៃតម្រូវការ ក៏ដូចជាលំហូរចូល នៃវិនិយោគិនបរទេស។ សម្រាប់អ្នកវិនិយោគលើ អចលនទ្រព្យក្នុងស្រុកវិញ...
បរទេស៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ នៅថ្ងៃសុក្រនេះបានបង្ហាញថា ព្រះមហាក្សត្ររបស់ ប្រទេសអារ៉ាប៊ីសាអូឌីត Salman bin Abdulaziz Al Saud បានផ្តល់នូវការអាណិតអាសូរ នៅក្នុងការសន្ទនា តាមទូរស័ព្ទនាពេលថ្មីៗនេះ បន្ទាប់ពីមានព័ត៌មានថា អ្នកបាញ់សម្លាប់នៅស្ថានីយ៍ កងទ័ពជើងទឹកនៅរដ្ឋ Florida គឺជាអ្នកបណ្តុះបណ្តាល អាកាសចរណ៍អារ៉ាប៊ីសាអូឌីត។ យោងតាមសារព័ត៌មាន Sputnik...