ភ្នំពេញ៖ ដើម្បីបង្កើតវេទិកាចែកវំលែក និងសំណេសសំណាល រវាងក្រុមហ៊ុនសៀងហៃបាវយី (ខេមបូឌា)ខូអិលធីឌី និងនិស្សិតជិតបញ្ចប់ការសិក្សា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដើម្បីឱ្យពួកគេអាចស្គាល់ក្រុមហ៊ុន SBCC ឱ្យកាន់តែច្បាស់បានរៀបចំ សិក្ខាសាលាដែលមានប្រធានបទថា “ចូលរួមជាមួយ SBCC, បង្កើតអនាគតកាន់តែប្រសើរ” នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា កាលពីពេលកន្លងទៅថ្មីៗនេះ ដើម្បីបង្ហាញផ្លូវជ្រើសរើសបុគ្គលិក ធ្វើឲ្យនិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មានទំនាក់ទំនងកាន់តែជិតស្និទ្ធ ជាមួយក្រុមហ៊ុនសៀងហៃបាវយី។ ក្រោមការរៀបចំរបស់ ក្រុមហ៊ុនសៀងហៃបាវយី...
ភ្នំពេញ៖ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ នៅដំណាច់ឆ្នាំនេះចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០១៩ ក្រុមហ៊ុន សាមសុង មានកម្មវិធីថែមជូនកប់អស់ស្ទះ…! ដោយសារតែមានការគាំទ្រកាន់តែច្រើនឡើង និងមានការសំណូមពរ ពីសំណាក់អតិថិជនទូទាំងព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុន សាមសុង ពេលនេះ បានបន្តនូវកម្មវិធីប្រូម៉ូសិន យ៉ាងពិសេស ទិញថែម…ទិញថែម ថែមជូនម៉ាពេញចិត្តតែម្តង!!...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ថា កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ ប្រទេសចិន បានចោទប្រកាន់ទៅលើ ប្រធានសិទ្ធិមនុស្សរបស់ អង្គការសហប្រជាជាតិ លោកស្រី Michelle Bachelet ថា មានការជ្រៀតជ្រែក មិនសមរម្យនៅក្នុងកិច្ចការ របស់ប្រទេសនេះបន្ទាប់ពីលោកស្រី បានអំពាវនាវឱ្យមានការស៊ើបអង្កេត លើការប្រើប្រាស់កម្លាំងហួស...
ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ថា បរិយាកាសនៃទឹកទន្លេ បាននាំមកនូវព្យុះថ្មីជាមួយនឹងភ្លៀង និងព្រិលទៅកាន់រដ្ឋ California ចំថ្ងៃបុណ្យ Thanksgiving ។ ព្យុះនេះបណ្តាលឱ្យមាន កំណត់ត្រាទឹកភ្លៀងដល់ផ្នែកខ្លះ នៃតំបន់ឡូសអ៊ែនជីឡេស ហើយបានបោកបក់ព្រិល នៅលើភ្នំនិងវាលខ្សាច់ខ្ពស់ ។ យោងតាមសេចក្តីរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានឲ្យដឹងថា ព្រិលមានទំហំប្រហែល...
ភ្នំពេញ ៖ កម្ពុជាបានប្រារព្ធមីទ្ទីញ អបអរសាទខួបអនុស្សាវរីយ៍លើកទី៤១ ទិវាកំណើតរណសិរ្ស សាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ធ្នូ ១៩៧៨-២ធ្នូ ២០១៩) ក្រោមអធិបតីភាពសម្តេច ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានរណសិរ្ស សាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ដែលបានរៀបចំកម្លាំងផ្ដួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជំនះ លើរបបនេះ នៅថ្ងៃទី៧...
ភ្នំពេញ ៖ ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យត្រាស់ បង្គាប់ សម្តេចចៅហ្វាវាំងវរវៀង ជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួង ព្រះបរមរាជវាំង នាំយកព្រះរាជក្រឹត្យប្រោសព្រះរាជទានគោរមងារ មហាឧបាសិកា ប៊ុន ស៊ាងលី ជាអ្នកឧកញ៉ា...
ឡុងដ៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ថា ទីភ្នាក់ ងារព័ត៌មាន Amaq បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា រដ្ឋអ៊ីស្លាម (IS) បាននិយាយថា ការវាយប្រហារ នៅលើ ស្ពានឡុងដ៍កាលពីថ្ងៃសុក្រ ត្រូវបានធ្វើឡើងដោយអ្នកប្រយុទ្ធម្នាក់ ក្នុងចំណោមអ្នកប្រយុទ្ធរបស់ខ្លួន ។ ក្រុមនេះ...
សេអ៊ូល៖ ប្រទេសកូរ៉េខាងជើង បានបោះសម្ដីចំៗ ទៅលើនាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ កាលពីថ្ងៃសៅរ៍ចំពោះការធ្វើខុសនៃការបាញ់សាកល្បងមីស៊ីល កាលពីពេលថ្មីៗនេះនៃប្រព័ន្ធរ៉ុក្កែតបាញ់មីស៊ីលធំដ៏ធំមួយរបស់ខ្លួន ថាជាការបាញ់មីស៊ីលផ្លោង។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ (KCNA) អគ្គនាយករងនៃនាយកដ្ឋានកិច្ចការជប៉ុន នៅឯក្រសួងការបរទេសកូរ៉េខាងជើង ក៏បាននិយាយផងដែរថាលោក អាបេ “អាចនឹងមើលឃើញនូវអ្វីដែលមីស៊ីលផ្លោងពិតប្រាកដ ស្ថិតនៅក្នុងអនាគតឆាប់ៗនេះ និងស្ថិតក្រោមការគ្រប់គ្រងរបស់លោក។ ប្រទេសកូរ៉េខាងជើង បានអះអាងកាលពីថ្ងៃសុក្រសប្ដាហ៍មុននេះថាខ្លួនបានសាកល្បងប្រព័ន្ធបាញ់រ៉ុក្កែត ចម្រុះដ៏ធំមួយប្រកបដោយជោគជ័យក្រោមការដឹកនាំ...
ភ្នំពេញ៖ ក្រុមអង្គការសង្គមស៊ីវិលចំនួន២១ បានចេញះសេចក្តីថ្លែងការណ៍រួមស្នើសុំជាថ្មី នូវដំណោះស្រាយលើបញ្ហាអាទិភាពមួយចំនួនដើម្បីបញ្ឈប់អំពើហិង្សា ដោយផ្អែកលើយេនឌ័រក្នុងពិភពការងារ និងការពារសិទ្ធិសេរីភាពមូលដ្ឋានរបស់កម្មករ។ សេចក្តីថ្លែងការណ៍ចេញថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩បានឲ្យដឹងថា ក្នុងឱកាសយុទ្ធនាការ១៦ថ្ងៃ នៃភាពសកម្មនិយមប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ ក្នុងនាមជាសហជីព សមាគម និង អង្គការសង្គមស៊ីវិល ចំនួន ២១ ស្ថាប័ន ដែលកំពុងបំពេញការងារដើម្បីចូលរួមលើកកម្ពស់សិទ្ធិមនុស្ស សិទ្ធិការងាររបស់កម្មករនិយោជិត និងសមភាពយេនឌ័រនៅកម្ពុជា ស្នើសុំជាថ្មីនូវដំណោះស្រាយលើបញ្ហាអាទិភាពចំនួន១១ចំណុច...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩នេះ គឺជាខួបលើកទី ៤១ឆ្នាំ (២ ធ្នូ ១៩៧៨-២ ធ្នូ ២០១៩) នៃកំណើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលបច្ចុប្បន្នត្រូវបានប្តូរ ឈ្មោះថា ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ជាថ្ងៃដែលខ្មែរអ្នកស្នេហាជាតិមួយក្រុម បានប្រមូលផ្តុំគ្នា...