អន្តរជាតិ

សហរដ្ឋអាមេរិក សម្រេចចិត្ត លើកលែងការតម្លៃថ្លៃលើដែក និងអាលុយមីញ៉ូម របស់កាណាដា

បរទេស: BBC ចេញផ្សាយនៅថ្ងៃសៅរ៍ ទី១៨ ខែឧសភានេះ បានឲ្យដឹងថា សហរដ្ឋអាមេរិក បានឈានដល់កិច្ចព្រមព្រៀងមួយ ជាមួយប្រទេសកាណាដា ដើម្បីលើកលែងពន្ធ លើការនាំចូលដែក និងអាលុយមីញ៉ូម នៅក្នុងវិធានការមួយ ដែលអាចឈានដល់ការអនុម័ត លើកិច្ចព្រមព្រៀង ពាណិជ្ជកម្មអាមេរិកខាងជើងថ្មី។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ អាមេរិកនិងកាណាដា បានប្រកាសថា ពន្ធនាំចូលដែកប្រមាណជា ២៥ភាគរយ និងអាលុយមីញ៉ូម ១០ភាគរយនោះ នឹងត្រូវបញ្ចប់ ទៅក្នុងរយៈពេល៤៨ម៉ោងទៀត។ គេរំពឹងយ៉ាងមុតមាំដែរថា សហរដ្ឋអាមេរិកនិងម៉ិកស៊ិក ក៏នឹងសម្រេចធ្វើការប្រកាស ស្រដៀងគ្នានេះ នាពេលឆាប់ៗនេះដែរ។

ទោះយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកនិងកាណាដា នឹងឃ្លាំមើលការនាំចូល ហើយប្រសិនបើប្រទេសមួយ ត្រូវបានកំណត់ថា នឹងទិញច្រើនពេកនោះ ប្រទេសមួយផ្សេងទៀត អាចស្នើសុំការពិគ្រោះយោបល់ និងអាចដាក់ពន្ធថ្មីឡើងវិញ សាជាថ្មីបានដដែល៕

ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top