អន្តរជាតិ

ចិនលុបចោល ការនាំចូលសាច់ជ្រូក ពីអាមេរិក អំឡុងពេលសង្គ្រាមពាណិជ្ជកម្ម កំពុងអូសបន្លាយ

បរទេស៖ នៅក្នុងសប្តាហ៍ដូចគ្នានេះ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសពីការដំឡើងពន្ធ នាំចូលលើទំនិញរបស់ចិន ដែលទាំងនោះ បាននាំឱ្យអ្នកទិញរបស់ចិន បានសម្រេចលុបចោល ការបញ្ជាទិញសាច់ជ្រូកចំនួន ៣.២៤៧តោនពីអាមេរិក។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ បានឱ្យដឹងដោយផ្អែក តាមទិន្នន័យក្រសួងកសិកម្មអាមេរិក ដែលបានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍បានឱ្យដឹងថា នេះគឺជាការលុបចោលធំបំផុត ក្នុងរយៈពេលច្រើនជាងមួយឆ្នាំមកនេះ។

ការលុបចោលនេះ បានកើតឡើងក្នុងអំឡុងពេលសប្តាហ៍ ដែលបញ្ចប់ត្រឹមថ្ងៃទី ៩ ឧសភា ដែលជាផលប៉ះពាល់ ដល់ទីផ្សារនាំចេញ ដែលមានតម្លៃ ៦,៥ពាន់លានដុល្លារអាមេរិក សម្រាប់សាច់ជ្រូកអាមេរិកដែលសំខាន់ ចំពោះឧស្សាហកម្មសាច់ជ្រូក កំពុងរីកចម្រើនរបស់អាមេរិក។

មុនពេលសង្រ្គាមពាណិជ្ជកម្ម គឺប្រទេសចិន និងហុងកុង គឺជាទីផ្សារនាំចេញធំបំផុតទី២ សម្រាប់សាច់ជ្រូករបស់អាមេរិក។

ក្នុងរយៈពេលប៉ុន្មានខែមកនេះ វិស័យកសិកម្មរបស់សហរដ្ឋអាមេរិក ដែលស្ថិតក្នុងចំណោម ការប៉ះទង្គិចខ្លាំងបំផុត នៃសង្គ្រាមពាណិជ្ជកម្ម រវាងប្រទេសមហាអំណាច សេដ្ឋកិច្ចធំ ៗ ពីរនៅលើពិភពលោក បានធ្វើឱ្យខាងឃ្លាំងរបស់ចិន បង្កើនការទិញសាច់ជ្រូករបស់អាមេរិក ដោយសារតែជំងឺគ្រុនជ្រូកអាហ្រ្វិក (ASF) ។

សូមជម្រាបថា ពាក់ព័ន្ធនឹងសាច់ជ្រូកនេះដែរ ជំងឺគ្រុនជ្រូកអាហ្រ្វិក គឺបានសម្លាប់សត្វជ្រូក ស្ទើរតែទាំងអស់ ទោះបីវាមិនមានគ្រោះថ្នាក់ដល់មនុស្សក្តី។ ជំងឺនេះ បានរីករាលដាលយ៉ាងឆាប់រហ័ស នៅទូទាំងប្រទេសចិន ដែលជាអ្នកផលិតសាច់ជ្រូកកំពូល របស់ពិភពលោក។ នៅប្រទេសជិតខាង រដ្ឋាភិបាលវៀតណាម បាននិយាយថា ខ្លួននឹងប្រមូលកម្លាំងយោធា និងកម្លាំងប៉ូលីស ដើម្បីប្រយុទ្ធប្រឆាំង នឹងការផ្ទុះឡើងនៃជំងឺនេះ៕ ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top