ព័ត៌មានជាតិ

ចងកធ្វើអត្តឃាត ព្រោះតែជំងឺប្រចាំកាយ

ភ្នំពេញ៖បុរសម្នាក់ បានសម្រេចចិត្តចងកធ្វើអត្តឃាត ព្រោះតែមានជំងឺប្រចាំកាយ បង្កការភ្ញាក់ផ្អើល កើតឡើង កាលពីវេលាម៉ោង ៦និង៥នាទីថ្ងៃទី១៨ ខែ ឧសភា ឆ្នាំ ២០១៩ ស្ថិតនៅក្នុងភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។

នគរបាលស្រុកស្អាង បានឲ្យដឹងថា សពជនរងគ្រោះ ឈ្មោះ សួរ ស៊ន ភេទប្រុសអាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិ ឃុំ កើតហេតុខាលើ ។ នៅមុនពេលកើតហេតុ ប្រពន្ធជនរងគ្រោះ បានប្រទះឃើញប្ដីរបស់ខ្លួន ចងកនៅក្នុងបន្ទប់ ដោយចាក់សោរពីខាងក្នុង ហើយក៏បានខលទូរស័ព្ទ ទៅ ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ព្រែកគយ ឲ្យជួយអន្តរាគមន៍ ។ បន្ទាប់មកកម្លាំងជំនាញ បានចុះមកធ្វើកោសល្យវិច្ច័យ សាកសពជនរងគ្រោះ ហើយសមត្ថកិច្ច បានបញ្ជាក់ថា ជនរងគ្រោះ ស្លាប់ដោយសារចងកធ្វើអត្តឃាត ដោយខ្លួនឯងពិតប្រាកដមែន ។

មូលហេតុ ដែលបណ្តាលឲ្យជនរងគ្រោះ ចងកធ្វើអត្តឃាត ព្រោះតែមានជំងឺថ្លើមប្រចាំកាយ ។ ក្រោយពីធ្វើកោសល្យវិច្ច័យរួច សមត្ថកិច្ចបានឲ្យក្រុមគ្រួសារ រៀបចំពិធីបុណ្យតាមប្រពៃណី ៕

Facebook Comments

To Top