អន្តរជាតិ

ក្រុមហ៊ុនToyota រិះគន់យ៉ាងខ្លាំង លើការកំណត់ របស់លោក Trump លើការនាំចូលរថយន្ត

វ៉ាស៊ីនតោន៖ក្រុមហ៊ុន Toyota Motor Corp បានរិះគន់សេចក្តីសម្រេចចិត្ត របស់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការប្រកាស ពីការនាំចូលរថយន្តមួយចំនួន ដែលជាការគំរាមកំហែង ដល់សន្តិសុខជាតិ ដោយនិយាយថា ខ្លួនបានផ្ញើសារមួយ ទៅឲ្យក្រុមហ៊ុនផលិតរថយន្តជប៉ុនថា “ការវិនិយោគរបស់យើង មិនត្រូវបានស្វាគមន៍ទេ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

ក្រុមហ៊ុនបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុនផលិតរថយន្តនេះ កំពុងស្ថិតនៅពាក់កណ្តាល រោងចក្រដំឡើងខុនដូរួមគ្នា ចំនួន១,៦ពាន់លានដុល្លារ និងបានឲ្យដឹងកាលពីខែមីនាថា ខ្លួននឹងវិនិយោគ ១៣ពាន់លានដុល្លារអាមេរិក នៅក្នុងឆ្នាំ ២០២១នៅទីនេះ៕ ដោយ៖លី ភីលីព

Facebook Comments

To Top