តារា

អញ្ចឹងសោះ…បានជាលិខិតអញ្ជើញមង្គលការ កំពូលតារាចម្រៀងដ៏ល្បី ឱក សុគន្ធកញ្ញា ពិសេសដ៏ម្លឹង…!

ភ្នំពេញ៖ ក្នុងឱកាសមង្គលការ​ របស់កំពូលតារាចម្រៀងដ៏ល្បី ប្រចំាផលិតកម្ម រស្មីហង្សមាស គឺកញ្ញា ឱក សុគន្ធកញ្ញា និងអនាគតស្វាមីនោះ ឃើញមានការបញ្ចេញ និងចែកចាយរូបភាព លិខិតអញ្ជើញមង្គលការ ជាច្រើនសន្លឹករបស់កញ្ញា ដែលកំពុងតែធ្វើឲ្យមាន​ ការចាប់អារម្មណ៍ខ្លំាង ពីសំណាក់អ្នកគាំទ្រ ព្រោះមើលទៅសាមញ្ញ ប៉ុន្តែទាក់ទាញ និងថ្លៃថ្នូរ មិនសរសើរមិនបាន។

លោកស្រី ប្រាក់ សុជាតា នាយិកាក្រុមហ៊ុន អឹមភី (MP) ដែលជាអ្នកផលិតលិខិតអញ្ជើញអាពាហ៍ពិពាហ៍ របស់ កញ្ញា ឱក សុគន្ធកញ្ញា បានឲ្យដឹងថា “លិខិតអញ្ជើញការរបស់ កញ្ញា ឱក សុគន្ធកញ្ញា ត្រូវបានផលិត និងរចនាដោយស្នារដៃកូនខ្មែរ ដែលមានពណ៌ទឹកមាសផុសភ្លឺស្អាត​ តាមបច្ចេកទេស 3D ហើយការរចនាមួយនេះ កំពុងពេញនិយមខ្លំាង ក្នុងឆ្នំា២០១៩ នេះតែម្តង។”

នាយិកាក្រុមហ៊ុនរូបនេះ បានបន្ថែមទៀតថា “ភាពទាក់ទាញខ្លាំងបំផុត គឺការរចនាផ្ទៃផ្នែកខាងមុខនៃលិខិតអញ្ជើញ ដោយសារតែការផ្តិត នូវរូបភាពដ៏ស្រស់ស្អាត របស់អនាគតគូស្វាមីភរិយា ក្នុងឈុតបុរាណខ្មែរ នៅលើទឹកដីអង្គរ ដែលមានពណ៌បែបធម្មជាតិ ភ្លឺច្បាស់ និងមើលទៅស្រស់ស្អាតត្រជាក់ភ្នែក ហាក់ដូចជារូបភាពផុសឡើង ហើយមានភាពរស់រវើកទៀតផង។”

ជាក់ស្តែង តាមរយៈភាពទាក់ទាញ នៃការរចនាលិខិតអញ្ជើញអាពាហ៍ពិពាហ៍របស់ កញ្ញា ឱក សុគន្ធកញ្ញា ធ្វើឲ្យការកើនឡើង​ នូវការកុម្ម៉ង់ផលិតលិខិតអញ្ជើញអាពាហ៍ពិពាហ៍ ក៏ដូចជាធៀបកម្មវិធីផ្សេងៗទៀត ជាបន្តបន្ទាប់ពីសំណាក់ អតិថិជនទូទាំងប្រទេស ជាមោទនភាពមួយ របស់ក្រុមហ៊ុនផលិតលិខិតអញ្ជើញខ្មែរ ម៉ាក អឹមភី (MP) ដែលមានរូបសញ្ញា ម្កុជពេជ្រជាសម្គាល់។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនផលិតលិខិតអញ្ជើញ អឹមភី (MP) ត្រូវបានបង្កើតឡើង និងគ្រប់គ្រងដោយសហគ្រិនកូនខ្មែរ ហើយបច្ចុប្បន្ន កំពុងតែផលិតលិខិតអញ្ជើញ ម៉ាក អឹមភី (MP) ដែលលក់ដាច់ជាងគេ នៅក្នុងប្រទេសកម្ពុជា ដោយឈរលើគោលការណ៍ សំខាន់ៗចំនួន៤គឺ គុណភាពល្អ ភាពទាក់ទាញនៃការរចនា តម្លៃប្រកួតប្រជែង និងសេវាកម្មល្អ ។ ដូច្នេះលោកអ្នក មានគម្រោង រៀបចំកម្មវិធី ដូចជា អាពាហ៍ពិពាហ៍ ឡើងគេហដ្ឋានថ្មី បង្កក់សេរី និងកម្មវិធីផ្សេងៗទៀត សូមទំនាក់ទំនង គ្រប់សាខា អឹមភី (MP) ទូទាំងប្រទេស ឬតាមរយៈលេខទូរស័ព្ទ 011 544 446 / 010 505 506 ។

ចង់ដឹងថាហេតុអ្វីបានជា កំពូលតារាចម្រៀងដ៏ល្បី ឱក សុគន្ធកញ្ញា ជ្រើសរើសផលិតលិខិតអញ្ជើញ នៅក្រុមហ៊ុន អឹមភី (MP) នេះ? តោះទស្សនាវីដេអូនេះ ទំាងអស់គ្នា…!

 

Facebook Comments

To Top