ព័ត៌មានជាតិ

ក្រុមហ៊ុនខ្មែរមួយ ក្តោបបាន ១០ពានរង្វាន់ ពីកម្មវិធី ប្រកួតប្រជែង ពានរង្វាន់អចលនទ្រព្យ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នាទីក្រុងបាងកក

ភ្នំពេញ៖ ក្រោយពីទទួលបានភាពជោគជ័យ ក្នុងការរក្សាបាននូវពានរង្វាន់ក្រុមហ៊ុនអភិវឌ្ឍ ដែលល្អជាងគេ៤ឆ្នាំជាប់ៗគ្នា និងជ័យលាភី ពានរង្វាន់៧ផ្សេងទៀត ក្នុងកម្មវិធីប្រកាសពានរង្វាន់ អចលនទ្រព្យកម្ពុជា លើកទី៤កន្លងទៅថ្មីៗនេះ ដោយក្រុមហ៊ុន ប៉េង ហួត គ្រុប ត្រូវបានជ្រើសតាំងជាបេក្ខភាព តំណាងអោយប្រទេសកម្ពុជា

កម្មវិធីប្រកួតប្រជែងពានរង្វាន់ អចលនទ្រព្យអាស៊ីប៉ាស៊ីហ្វិកក្នុងថ្ងៃទី១៤~១៥ខែឧសភាឆ្នាំ២០១៩នៅសណ្ឋាគារBangkok Marriott Marquis Queen’s Park ទីក្រុងបាងកក ដែលរៀបចំឡើង ដោយក្រុមហ៊ុនInternational Property Media ដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេស និងដោយមានការចូលរួម ពីបណ្តាក្រុមហ៊ុនល្បីៗ ធំៗពី២៧ប្រទេស។

ក្រុមហ៊ុន ប៉េង ហួត គ្រុប មានមោទនភាពជាថ្មីម្តងទៀតដោយបានទទួលជ័យលាភី ពានរង្វាន់ចំនួន១០ ដែលក្នុងនោះមាន៖

ពានរង្វាន់ជ័យលាភីលំដាប់ថ្នាក់ ប្រទេសចំនួន២៖

) ពានរង្វាន់ស្ថាបត្យកម្ម ឌីហ្សាញពហុលំនៅឋាន គំរោងហ្គ្រេនស្តាផ្លាទីនីម

) ពានរង្វាន់ឌីហ្សាញផ្នែកក្នុងអគា

រសេវាកម្មសាធារណ សាលសន្និបាត យូរ៉ូវីល

ពានរង្វាន់ជ័យលាភី លំដាប់ផ្កាយ៥ចំនួន៥៖

) ពានរង្វាន់ឌីហ្សាញ ផ្នែកក្នុងការិយាល័យលក់

) ពានរង្វាន់ឌីហ្សាញ ផ្នែកក្នុងក្លឹបហាត់ប្រាណ ដាយមិននិងយូរ៉ូវីល

) ពានរង្វាន់ឌីហ្សាញ ផ្នែកក្នុងផ្ទះគំរូវីឡាឃីង

) ពានរង្វាន់អភិវឌ្ឍ អគារសេវាកម្មសាធារណៈ ព្រះវិហារជ័យមង្គល

) ពានរង្វាន់អភិវឌ្ឍគំរោង លំនៅឋាននៅកម្ពុជា គំរោងហ្គ្រេនស្តាផ្លាទីនីម

ពានរង្វាន់ជ័យលាភី អាស៊ីប៉ាស៊ីហ្វិក ទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ចំនួន៣៖

) ពានរង្វាន់ឌីហ្សាញ ផ្នែកក្នុងផ្ទះគំរូវីឡាឃីង ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក

) ពានរង្វាន់ឌីហ្សាញ ផ្នែកក្នុងក្លឹបហាត់ប្រាណ ដាយមិននិងយូរ៉ូវីល

១០) ពានរង្វាន់អភិវឌ្ឍអគារ សេវាកម្មសាធារណៈ ព្រះវិហារជ័យមង្គល

ប៉េងហួតគ្រុប ជាក្រុមហ៊ុនកូនខ្មែរសុទ្ធសាធ ដែលធ្វើអោយប្រទេសកម្ពុជា កាន់តែលេចធ្លោ លើឆាកអន្តរជាតិ អោយឃើញពីស្នាដៃកូនខ្មែរ មិនចាញ់ប្រទេស ក្នងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងការប្រកួតប្រជែង គម្រោងអភិវឌ្ឍធំៗនិងការរចនាស្ថាបត្យកម្ម ដ៏ល្អឥតខ្ចោះ ជាមួយនឹងការទទួលបានជ័យលាភី ពានរង្វាន់ សរុបចំនួន១០នេះ។

ក្រុមហ៊ុនប៉េងហួតគ្រុប ទទួលបានពានរង្វាន់ ទាំងអស់នេះជាសមិទ្ធិផលកើតចេញពីការខិតខំប្រឹងប្រែងពីថ្នាក់ដឹកនាំថ្នាក់គ្រប់គ្រងបុគ្គលិកគ្រប់ជាន់ថ្នាក់និងជាពិសេសទៀតនោះក៏សូមអរគុណអតិថិជនដែលតែងតែគាំទ្រជារៀងរហូតមក៕

 

Facebook Comments

To Top