ព័ត៌មានជាតិ

លោកតា លក់ការ៉េម ឈឺ ម៉េង ៨៤ឆ្នាំ ទទួលបានការឧបត្ថម្ភ ពីសប្បុរសជនជាច្រើន

ភ្នំពេញ៖ ពិតជាគួរឲអាណិតអាសូរ លោកតា ឈឺ ម៉េង អាយុ៨៤ឆ្នាំ នឹងប្រពន្ធ ដែលមានមុខរបរ លក់ការ៉េម រុញតាមរទេះ ដើម្បីចិញ្ចឹមជីវិតនោះ បែរជាត្រូវចោរលួចរទះរបស់គាត់។

លោកតា បានរៀបរាប់ថា រទេះរបស់គាត់ត្រូវបានចោរលួច កាលពីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃ៩ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅនេះ នៅមុខផ្ទះជួល​ក្នុងភូមិដើមស្លែង​​​ សង្កាត់ច្បារអំពៅទី២ ​ខណ្ឌច្បារអំពៅ។ លោកតា ក៏បានរៀបរាប់បន្ថែមទៀតថា ចាប់តាំងពីចោរលួចរទេះទៅបាត់ លោកតាមិនសុខចិត្ត នៅផ្ទះទេ តាមរករទេះរហូត ព្រោះថាបើរកមិនឃើញ លោកតាពិតជាគ្មានបាយហូប នឹងថ្លៃបង់ផ្ទះជួលទេ។

នាយប៉ុស្តិ៍នគរបាល សង្កាត់ច្បារអំពៅ២ ក៏បានប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលថា លោកតាពិតជាបាត់រទេះពិតមែន។ ហើយបន្ទាប់ពីមានការផ្សព្វផ្សាយ នៅលើបណ្តាញសង្គមជាច្រើន លោកតាក៏ត្រូវបានសប្បុរសជនជាច្រើន ជួយជាថវិកាជាបន្តបន្ទាប់ផងដែរ។

លោកតាបានថ្លែងអំណរគុណ ដល់សប្បុរសជន ដែលបានជួយនឹងសូមអំពាវនាវ ដល់សប្បុរសជន ឲ្យជួយឧបត្ថម្ភរទេះការ៉េមដល់គាត់ ព្រោះគាត់ជាចាស់ជរា គ្មានថវិកាគ្រប់គ្រាន់ ទិញរទេះថ្មីឡើយ៕

Facebook Comments

To Top