អន្តរជាតិ

ករណីបំផ្ទុះគ្រាប់បែក នៅភាគនិរីត នៃប្រទេសប៉ាគីស្ថាន បង្កឲ្យមនុស្សស្លាប់ និងរបួសជាង១០នាក់

ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩នេះថា មន្ត្រីមួយរូបបានថ្លែងថា យ៉ាងហោចណាស់ប៉ូលិស ចំនួន៤នាក់ បានបាត់បង់ជីវិត និង១២នាក់ផ្សេងទៀត បានរងរបួស កាលពីល្ងាចថ្ងៃចន្ទ ដោយសារការបំផ្ទុះគ្រាប់បែក១គ្រាប់ នៅស្រុក Quetta នៅខេត្ត Balochistan ភាគនីរតី នៃប្រទេសប៉ាគីស្ថាន ។

លោក Wasim Baig អ្នកនាំពាក្យ នៅមន្ទីរពេទ្យស៊ីវិលខេត្ត Quetta បានបញ្ជាក់ថា ប៉ូលិសជំនាញ ចំនួន៤នាក់បានស្លាប់ និង១២នាក់ផ្សេងទៀត បានរងរបួស ក្នុងនោះម្នាក់រងរបួសធ្ងន់ធ្ងរ ។

លោក Mohsin Hassan Butt ស្នងការនគរបាលខេត្តបានថ្លែងថា គ្រាប់បែកបានបំផ្ទុះឡើង នៅបរិវេណខាងក្រៅ នៃព្រះវិហារដែលមានសន្តិសុខ កំពុងបញ្ចេញសមត្ថភាព ដែលមានមនុស្សជាច្រើន នៅទីនោះ ហើយពួកគេកំពុងធ្វើពិធីបួងសួង នាពេលល្ងាច បើមើលតាមផ្កាយរណប នៅក្នុងតំបន់ទីក្រុង Quetta រដ្ឋធានីនៃខេត្ត Balochistan ។

មន្ត្រីប៉ូលិសបាននិយាយថា គ្រាប់បែកច្នៃ ត្រូវបានគេចុចបំផ្ទុះ ដោយបានបង្កប់នៅសួនច្បារ ចតទោចក្រយានយន្តមួយ នៅជិតទីតំាងចល័ត របស់ប៉ូលិស ហើយត្រូវបានគេបំផ្ទុះឡើង ដោយមានបណ្តាញត្រួតពិនិត្យ ។

ក្នុងពេលផ្ទុះនោះ គឺជាការបំផ្ទុះទ្រង់ទ្រាយធំមួយ ដែលបានបំផ្លាញទោចក្រយានយន្ត អស់៤គ្រឿង ក្រៅពីនោះក៏បង្កឲ្យខូចខាត ហាងនៅជិតនោះ ជាច្រើនកន្លែងផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top