កីឡា

ដៃគូស្រាបៀរកម្ពុជា ក្រុម Manchester City លើកពានជើងឯក English Premiere League ២រដូវកាលជាប់គ្នា 2018-2019

ចក្រភពអង់គ្លេស៖ ទីបំផុតក្រុមបាល់ទាត់ Manchester City លើកពានជើងឯក បាល់ទាត់លីគកំពូល នៃចក្រភពអង់គ្លេស រដូវកាល 2018-2019 (English Premier League 2018-2019) សារជាថ្មី ពីររដូវកាលជាប់ៗគ្នា បន្ទាប់ពីយកឈ្នះ គ្រាប់បាល់ 4-1 លើការប្រកួតចុងក្រោយ ជាមួយក្រុម Brighton កាលពីយប់មិញ នៅលើទឹកដីគូប្រកួត Amex Stadium នៃទីក្រុង Sussex។

លោកស្រី គង់ កុសល នាយកទីផ្សារក្រុមហ៊នខ្មែរ ប៊ែវើរីជីស ប្រាប់ថា “ក្នុងនាមជាដៃគូឥតខ្ចោះ ជាមួយក្រុមបាល់ទាត់ Manchester City ពីស្រាបៀរកម្ពុជា យើងសូមចូលរួម អបអរសាទរដល់ជ័យជំនៈ ដ៏គួរអោយរំភើប និង ជាទីមោទនភាព នេះខ្លាំងណាស់ ហើយថ្នាក់ដឹកនាំ របស់ស្រាបៀរកម្ពុជា សប្បាយចិត្តណាស់ ដែលបានឃើញ ការសុទ្ធបញ្ចូលទី ដ៏ល្អឥតខ្ចោះរបស់កីឡាករ នីមួយៗកាលពីយប់មិញ នៅលើកញ្ចក់ទូរទស្សន៍” ។

លោកស្រីបន្តទៀតថា “យើងសង្ឃឹមថាអតិថិជនរបស់យើង ដែលជាអ្នកគាំទ្រ ក្រុម Manchester City ក៏នឹងសប្បាយរីករាយ ជាមួយជ័យជំនៈនេះ ដូចពួកយើងដែរ ហើយយើងនឹងសម្លឹងមើល ពីលទ្ធភាព ក្នុងការដង្ហែរពានរបស់លីគកំពូល នៃប្រទេសអង់គ្លេសនេះ មកកម្ពុជា ដើម្បីអោយអ្នកគាំទ្រ នៅកម្ពុជា មានឱកាសថតរូប ជាមួយពានដ៏ពិបាក យកមួយនេះ” ។

អ្នកស្រីបញ្ចប់ ដោយបញ្ជាក់ថា “យើងនៅតែបន្តភាពជាដៃគូនេះ ជាមួយ Manchester City សម្រាប់រដូវកាល ខាងមុខទៀត“ ។

យោប ហ្វារ៉ាត់ ម្ចាស់ផេកហ្វេស Manchester City Cambodia Fans តំណាងអោយអ្នកគាំទ្រក្រុមបាល់ទាត់ Manchester City ពីប្រទេសកម្ពុជា ក៏សូមនិយាយទៅកាន់ម្ចាស់ ជ័យលាភីជើងឯកថា “យើងសូមអបអរសាទរ នូវការលើកពាន ដ៏លំបាកយកមួយនេះ ដែលក្រុមបាល់ទាត់ល្អបំផុត នៅក្នុងប្រទសអង់គ្លេស Manchester City អាចធ្វើបាន ហើយយកបានគ្រាប់បាល់ បានរហូតដល់ទៅ 198 ពិន្ទុសម្រាប់ 2រដូវកាល វាពិតជាមិនធម្មតាមែន” ។

លោកបន្តទៀតថា “Pep គឺជាគ្រូបង្វឹកបាល់ទាត់ ល្អជាងគេបំផុតក្នុងលោក សម្រាប់រូបលោកផ្ទាល់” ៕

Facebook Comments

To Top