កីឡា

គំនូសទីលាន ប្រកួតកីឡាអូឡាំពិក​រដូវរងា ទីក្រុងប៉េកាំងឆ្នាំ២០២២ នឹងដាក់បង្ហាញ នៅពាក់កណ្តាលឆ្នាំ២០១៩

ប៉េកាំង៖ យោងតាមមន្ត្រីនៃគណៈកម្មាធិការរៀបចំ កីឡាអូឡាំពិករដូវរងា ឆ្នាំ២០២២ នៅទីក្រុងប៉េកាំង បានឲ្យដឹងថា រូបរាងនៃទីលានប្រកួត សម្រាប់កីឡាអូឡាំពិក រដូវរងារដំបូងគេ របស់ប្រទេសចិន នឹងត្រូវដាក់បង្ហាញ នៅពាក់កណ្តាលឆ្នាំ២០១៩ជាផ្លូវការហើយ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។

នៅខែសីហា ឆ្នាំ២០១៨ អ្នករៀបចំកម្មវិធីបានចាប់ផ្តើម ការប្រកួតប្រជែង នៅទូទាំងពិភពលោក ដើម្បីរៀបចំរូបរាងសម្រាប់ ការប្រកួតអូឡាំពិករដូវរងា និងប៉ារ៉ាឡាំពិកឆ្នាំ២០២២។ សរុបចំនួន ៥,៨១៦រចនាបទ ត្រូវបានដាក់ជូន សម្រាប់ការពិនិត្យឡើងវិញបន្ថែមទៀត ហើយ ១០នាក់ ត្រូវបានគេជ្រើសរើស នៅខែមករាឆ្នាំ២០១៩។

លោក Xu Zhijun អនុរដ្ឋលេខាធិការ BOCWOG បានមានប្រសាសន៍ថា យើងនឹងបញ្ចប់ការរចនាម៉ូដនេះ ហើយរូបចម្លាក់នឹងត្រូវបានបង្ហាញ នៅពាក់កណ្តាលទី២ នៃឆ្នាំនេះ បន្ទាប់ពីការចុះឈ្មោះម៉ាក និងកិច្ចការពារ IP” ។ លោក Xu បានប្រាប់ស៊ីនហួថា ការងាររៀបចំ បានដំណើរការយ៉ាងរលូន ក្នុងទិដ្ឋភាពជាច្រើន ដូចជាគម្រោងសាងសង់ ហេដ្ឋារចនាសម្ព័ន្ធជាដើម។

ថ្ងៃព្រហស្បតិ៍ គឺជាការរាប់ថយក្រោយលើកទី ១០០០ នៃការប្រកួតកីឡាអូឡាំពិករដូវរងារ ក្រុងប៉េកាំងឆ្នាំ២០២២ ដែលជាទីក្រុងដំបូងគេ ដែលរៀបចំការប្រកួត កីឡាអូឡាំពិករដូវក្តៅ និងរដូវរងារ៕ ដោយ៖ លី ភីលីព

Facebook Comments

To Top