កីឡា

ប្រធានប្រដាល់ បានរិះគន់ IOC និយាយអំពី ការប្រកួតកីឡាអូឡាំពិក២០២០នៅជប៉ុន

អូស្ត្រាលី៖ ប្រធានសហព័ន្ធកីឡា ប្រដាល់អន្តរជាតិ បានរិះគន់ការអត្ថាធិប្បាយ របស់ប្រធាន IOC លោក Thomas Bach ថា មន្ត្រីអូឡាំពិក អាចរៀបចំការប្រកួត ប្រដាល់អូឡាំពិក ទីក្រុងតូក្យូឆ្នាំ២០២០ ប្រសិនបើសហព័ន្ធកីឡាប្រដាល់សកល មិនអាចទទួលបាន ការងាររបស់ខ្លួន តាមលំដាប់លំដោយទេ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

លោកBach បាននិយាយ កាលពីចុងសប្តាហ៍មុនថា IOC ចង់ឲ្យកីឡានេះ នៅកីឡាតូក្យូនៅឆ្នាំក្រោយ និងត្រៀមរៀបចំការប្រកួតជម្រុះ និងការប្រកួតប្រជែង ប្រសិនបើស្ថាប័ន គ្រប់គ្រងអន្តរជាតិ ដែលមានបញ្ហាក្នុងកីឡាប្រដាល់ AIBA បាត់បង់តំណែងអូឡាំពិក លើភាពជាអ្នកដឹកនាំ និងបញ្ហាហិរញ្ញវត្ថុ។

លោក Bach បានថ្លែង នៅក្នុងកិច្ចប្រជុំមួយ នៅស៊ីដនីកាលពីថ្ងៃសៅរ៍ថា ការរៀបចំព្រឹត្តិការណ៍កីឡា ក៏មិនមែនជាវិទ្យាសាស្ត្ររ៉ុកនោះដែរ ។ ដូច្នេះខ្ញុំគិតថា យើងនឹងអាច គ្រប់គ្រងវានៅទីបំផុត វាជាកីឡាជាសាកល ដូច្នេះយើងចង់ឲ្យមាន ការប្រកួតប្រដាល់លើកម្មវិធី ប្រសិនបើករណីនេះកើតឡើង យើងនឹងត្រូវខិតខំប្រឹងប្រែង ដើម្បីឲ្យមានបែបនេះ។

អគ្គលេខាធិការ របស់សហព័ន្ធកីឡា ប្រដាល់អន្តរជាតិ AIBA លោក Tom Virgets បាននិយាយថា យោបល់របស់លោក Bach បានធ្វើឲ្យ សហព័ន្ធកីឡាអន្តរជាតិ មានការខកចិត្តយ៉ាងខ្លាំង៕ ដោយ៖លី ភីលីព

Facebook Comments

To Top