កីឡា

ស្ថានីយទូរទស្សន៍ PNN ប្រកាសបើកការប្រកួត “អធិរាជគុនខ្មែរ ISI PALM”ជាមួយប្រាក់រង្វាន់៤០លានរៀល

ភ្នំពេញ៖ ស្ថានីយទូរទស្សន៍ PNN សហការជាមួយ សហព័ន្ធកីឡា ប្រដាល់គុនខ្មែរ នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ បានធ្វើពិធីសន្និសីទ សារព័ត៌មានស្តីពីការប្រកួតលក្ខណៈអន្តរជាតិដណ្តើម ប្រាក់រង្វាន់៤០លានរៀល ដែលមានរហ័សនាមថា “អធិរាជគុនខ្មែរ ISI PALM”រដូវកាលទី១ផ្សាយផ្ទាល់ពីសង្វៀន ព្រែកញ្នៅលើស្ថានីយទូរទស្សន៍ PNN រៀងរាល់ថ្ងៃអាទិត្យវេលាម៉ោង១២.០០ ដែលអ្នកប្រដាល់ល្បីរបស់កម្ពុជាត្រូវប៉ះជាមួយ អ្នកប្រដាល់ជើងខ្លាំង បរទេសនៅលើសង្វៀន PNN ។

ចំពោះ“អធិរាជគុនខ្មែរ ISI PALM”គឺជាបន្ថែមនូវប្រដាល់ក្បាច់បុរាណខ្មែរ ហាក់មានចេតនាចង់លើកកម្ពស់ ការប្រកួត ឲ្យប្រសើរជាងមុន ដើម្បីដណ្តើមទីផ្សារ និងស្វែងរកការគាំទ្រ ពីមហាជនក៏ដោយ ក៏អ្នកគ្រប់គ្រងការប្រកួតត្រូវបានរៀបចំលក្ខណៈ មិត្តភាពអន្តរជាតិនឹងចាប់ផ្តើមប្រកួតជាផ្លូវការនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ ក្រោមការឧបត្ថម្ភពីក្រុមហ៊ុន ISI ។

លោកសំណព្វ ប្រធានព័ត៌មានកីឡាប្រចាំស្ថានីយទូរទស្សន៍ PNN មានប្រា់ថា ការប្រកួត “អធិរាជគុនខ្មែរ ISI PALM” នឹងធ្វើការប្រកួតជម្រុះកីឡាករកម្ពុជា៤នាក់ក្នុងចំណោម៨នាក់ ហើយកីឡាករថៃក៏ធ្វើរូបមន្តដូចគ្នាដែរ ហើយកីឡាករកម្ពុជា៤នាក់ប៉ះកីឡាករថៃ៤នាក់ដើម្បីដណ្តើមយកប្រាក់រង្វាន់៤០លានរៀល “១ម៉ឺនដុល្លារ”ប្រព្រឹត្តរាល់ថ្ងៃត្រង់ថ្ងៃអាទិត្យ គឺមានគោលបំណងលើក ស្ទួយវិស័យកីឡានៅកម្ពុជា ។

លោកសុខ វិចិត្រ បាននិយាយថា ព្រឹត្តិការណ៍នៃការ “ការប្រកួត“អធិរាជគុនខ្មែរ ISI PALM”” ត្រូវបានរៀបចំឡើងដោយសហការជាមួយ ក្រុមហ៊ុនISI និងស្ថានីយPNN រួមនឹងសហព័ន្ធកីឡា ប្រដាល់គុនខ្មែរដើម្បីលើកស្ទួយដល់វិស័យកីឡា ប្រដាល់កម្ពុជា និងជីវភាពបងប្អូនកីឡាករ ឲ្យកាន់តែមានភាពល្អប្រសើរឡើង។ ក្រុមហ៊ុនISI មានឆន្ទៈមោះមុតក្នុងការឧបត្ថម្ភគាំទ្រ វិស័យកីឡាដែលមានអាយុកាល ប្រវត្តិសាស្រ្តដ៏យូរលុង មកហើយនេះ ឲ្យបន្តស្ថិតស្ថេររីកចម្រើន យូរអង្វែង និងកាន់តែល្បីរន្ទឺ សុះសាយទាំងនៅលើឆាកជាតិ និងអន្តរជាតិ។

លោកបានបន្តថា ការប្រកួតក្បាច់ បុរាណខ្មែរ របស់យើងនិងអ្នកប្រដាល់ មួយថៃពិតគឺកំពុងនាំមកនូវ ព្រឹត្តិការណ៍ប្រកួតដ៏ទាក់ទាញ និងមានការចូលរួមទស្សនា យ៉ាងច្រើនជាងលើកមុនៗ ហើយតម្លៃខ្លួន ប្រកួតរបស់កីឡាករ និងប្រាក់រង្វាន់ ត្រូវបានបង្កើន ឲ្យបានខ្ពស់ ជាងលើកមុនដែរ ។

លោក និន ភារម្យ អគ្គលេខាធិការនៃសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានមានប្រសាសន៍ថា គណៈកម្មការ អាជ្ញាកណ្តាល និងចៅក្រម ជាពិសេសគណៈកម្មការ ចាប់កីឡាករ ត្រូវតែចាប់គូឲ្យបានត្រឹមត្រូវ មិនធ្វើអ្វីតាមតែចិត្តខ្លួនឯងឡើយ និងត្រូវចាប់កីឡាករ មានសមត្ថម្ភស្មើគ្នា មិនប្រកាន់បក្សពួកឡើយ៕ ដោយ៖លី ភីលីព

Facebook Comments

To Top