កីឡា

ក្រុមអត្តពលិកប៉េតង់កម្ពុជា២វិញ្ញាសាឡើងវគ្គ១៦ក្រុមនៃប្រកួតជើងឯកពិភពលោក ២០១៩ នៅអេស្ប៉ាញ

ភ្នំពេញ៖ក្រុមកីឡាករ-កីឡាការិនីប៉េតង់កម្ពុជាបានឡើង២វិញ្ញាសាវគ្គ១៦ក្រុមក្នុងចំណោម៥វិញ្ញាសាដែលកម្ពុជាបញ្ជូនចូលរួមព្រឹត្តិការណ៍ការប្រកួតជើងឯកពិភពលោក ឆ្នាំ២០១៩ នៅប្រទេសអេស្ប៉ាញដែលនឹងប្រព្រឹត្តិថ្ងៃទី២៩ ខែមេសារហូតដល់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩នោះ។
ការប្រកួតមាន៥វិញ្ញាសា គឺវិញ្ញាសាវាយ២ទល់២បុរស វិញ្ញាសាវាយ២ទល់២ នារី វិញ្ញាសាវាយ១ទល់១បុរស វិញ្ញាសាវាយ១ទល់១នារី និងវិញ្ញាសាវាយចម្រុះ២ទល់២បុរសនារី។ ចំពោះក្រុមអត្តពលិកកម្ពុជាត្រូវឡើងវគ្គបន្តថា វិញ្ញាសាវាយចម្រុះ២ទល់២បុរសនារីមានកីឡាការិនី កែ ឡេង និងកីឡាករ សុខ ច័ន្ទមាន រីឯ វិញ្ញាសាវាយ១ទល់១នារី គឺកីឡាការិនី អ៊ុក ស្រីមុំ។
ចំណែក៣វិញ្ញាសាដែលធ្លាក់ពីការប្រកួតរួមមានវិញ្ញាសាវាយ២ទល់២បុរស មានកីឡាករ សុខ ច័ន្ទមាន និងកីឡាករ សៅ សុភារ៉ាន់ វិញ្ញាសាវាយ២ទល់២ នារី កីឡាការិនី កែ ឡេង និងកីឡាការិនី អ៊ុក ស្រីមុំ វិញ្ញាសាវាយ១ទល់១បុរសកីឡាករ សៅ សុភារ៉ាន់៕ដោយ៖លី ភីលីព

Facebook Comments

To Top