កីឡា

មហាព្រឹត្តការណ៍ អ្នកតស៊ូគុណខ្មែរ គោជល់-ដំណើរឆ្ពោះទៅតាមខេត្ត បានធ្វើអោយកក្រើកខេត្តកំពង់ធំ

ភ្នំពេញ៖ គោជល់ ដែលជាភេសជ្ជះប៉ូវកំលំាង មានគុណភាពល្អជាងគេនិង លក់ដាច់ជាងគេទូទាំង ពិភពលោកនិងក្នុងប្រទេសកម្ពុជា តែងតែជំរុញស្មារតី នៃការតស៊ូរបស់អ្នក ។ ជាក់ស្តែង ថ្មីៗនេះ គោជល់បាននិងកំពុងរៀបចំ មហាព្រឹត្តការណ៍អ្នកតស៊ូគុណខ្មែរ គោជល់ដំណើរឆ្ពោះទៅតាមខេត្ត ដ៏ធំសម្បើមដែលមិន ធ្លាប់មានពីមុនមក ក្នុងខេត្តធំៗចំនួន៤ ហើយបានបន្តនាំមកនូវ ភាពរំភើបសប្បាយរីករាយ យ៉ាងក្រៃលែងដល់ប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ធំក៏ដូចជាប្រជាពលរដ្ឋ ទូទាំងប្រទេសកម្ពុជា ដែលបានចូលរួមទស្សនាផ្ទាល់ រឺ ទស្សនាការផ្សាយផ្ទាល់ តាមកញ្ចក់ទូរទស្សន៍ CNC រឺតាមទំព័រ Facebook របស់គោជល់ (Red Bull Cambodia) កាលពីថ្ងៃសៅរ៏ ទី២៧ មេសា ឆ្នាំ២០១៩។

នេះគឺជាលើកទីមួយសំរាប់ ប្រជាពលរដ្ឋខ្មែរដែលរស់នៅ តាមបណ្ដាខេត្តបានទស្សនា ផ្ទាល់កម្មវិធីការប្រគួតប្រដាល់ គុណខ្មែរអន្តរជាតិដ៍អស្ចារ្យ នៅក្នុងខេត្តរបស់ពួកគាត់ ហើយពូកគាត់អាចចូលរួម គាំទ្រកីឡាករគុណខ្មែរ ដែលរស់នៅខេត្តជាមួយពួកគាត់ផ្ទាល់ ក៏ដូចជាទស្សនាការប្រគួត ប្រដាល់គុណខ្មែរអន្តរជាតិ លំដាប់កំពូលពីសំណាក់កំពូល កីឡាករគុណខ្មែរជាច្រើន រូបប្រចាំប្រទេសកម្ពុជា។ អ្នកតស៊ូគុណខ្មែរគោជល់ ដំណើរឆ្ពោះទៅតាមខេត្ត មិនមែនជាការប្រកួតប្រដាល់ គុណខ្មែរធម្មតានោះទេ គោជល់មានបំណងដ៏អស្ចារ្យមួយ ក្នុងការស្វែងរកកំពូលកីឡាករ គុណខ្មែរប្រចាំខេត្តនីមួយៗ ដែលគោជល់យល់ច្បាស់ថា ជីវិតរបស់ពួកគេកំពុង តែតស៊ូយ៉ាងខ្លាំងក្លា ហើយដល់ពេលវេលា ដែលពួកគាត់ត្រូវបង្ហាញពីស្មារតី តស៊ូក្នុងការប្រកួតដើម្បីអនាគត ដើម្បីកេរ្ដិ៍ឈ្មោះ គ្រួសារ និងដើម្បីមនុស្សជាទីស្រលាញ់របស់ពូកគាត់។ ហើយនៅថ្ងៃណាមួយពួកគាត់អាច និងមានសម្មត្ថភាពឈានទៅ ប្រកួតលើសង្វៀនលំដាប់ពិភពលោក ដើម្បីប្រទេសជាតិផងដែរ។

ដោយការទទួលបានជោគជ័យ យ៉ាងធំធេងក្នុង២ខេត្តកន្លងមក គឺខេត្តបាត់ដំបង និង កំពង់ស្ពឺ នេះគឺជាខេត្តទី៣ ដែលមហាព្រឹត្តការណ៍អ្នក តស៊ូគុណខ្មែរគោជល់ដំណើរឆ្ពោះ ទៅតាមខេត្តបានមកដល់ខេត្តកំពង់ធំ ហើយក៏កាន់ទទួលបានជោគជ័យ ជាងលើកមុនទៅទៀត ដោយមានការគាំទ្រយ៉ាងច្រើនកកកុញ ពីសំណាក់ប្រជាពលរដ្ឋខ្មែរ រាប់ម៉ឺននាក់ ដែលបានចូលរួមទស្សនា ការប្រកួតប្រដាល់គុណខ្មែរ អន្តរជាតិដ៏កក្រើកអស្ចារ្យ ពីកំពូលកីឡាករគុណខ្មែរប្រចាំប្រទេស ឃុន ឌីម៉ា និង ឈុត សេរីវ៉ានថង ប្រគួតជាមួយកំពួលកីឡាករ ថៃដ៏ស្វិតស្វាញនិងជក់ចិត្ត ក៏ដូចជា ២ប្រកួតផ្សេងទៀតពី អ្នកតស៊ូគុណខ្មែរគោជល់ (ដំណើរឆ្ពោះទៅតាមខេត្ត) ។ ទស្សនិកជនក៍បានរីករាយ យ៉ាងក្រៃលែងជាមួយ និងការប្រគុំតន្រ្តីដ៏អស្ចារ្យ ពីកំពូលតារាចំរៀង ខេម ដែលជាឯកអគ្គរដ្ឋទូតសុច្ឆន្ទះគោជល់ និងកំពូលតារាចំរៀង សុខ ពិសី។

ជាងនេះទៅទៀត គោជល់បានបន្ថែមរង្វាន់ជាទឹកប្រាក់ $500 លើសំបកកំប៉ុងថ្មី ដែលមានរូបកំពូលតារាចំរៀង ខេម។ ប្រសិនបើលោកអ្នកឃើញរូបខេម នៅក្រោមក្រវិលកំប៉ុងគោជល់ នោះលោកអ្នកនឹងឈ្នះរង្វាន់ជាទឹកប្រាក់ $500 ភ្លាម។ គោជល់ក៏នៅតែមានរង្វាន់ ជាច្រើនសន្ធឹកសន្ធាប់ដូចជា រថយន្ដ Mazda Pickup, ម៉ូតូ Honda Dream និងទឹកប្រាក់ $100 ពីកម្មវិធី “រង្វាន់ពិត ឈ្នះពិត” ពីគោជល់។

មហាព្រឹត្តការណ៍អ្នកតស៊ូគុណខ្មែរ គោជល់ដំណើរឆ្ពោះ ទៅតាមខេត្តលើកទីបួន និងប្រព្រឹត្តទៅនៅខេត្ដកំពង់ចាម ថ្ងៃទី 04 ឧសភា 2019។ គោជល់សូមគោរពអញ្ជើញ ប្រជាពលរដ្ឋខែ្មរទាំងអស់ដែលរស់នៅ ខេត្តកំពង់ចាម ក៏ដូចជា ទូទាំងប្រទេសកម្ពុជាមក ទទួលយកបទពិសោធន៍ ក្នុងព្រឹត្តិការណ៍ប្រដាល់គុណខ្មែរ អន្តរជាតិដ៏ធំអស្ចារ្យដើម្បីស្វែងរក កំពូលអ្នកតស៊ូគុណខ្មែរ ប្រចាំប្រទេសកម្ពុជា។ លោកអ្នកនឹងបានទស្សនា ការប្រកួតដ៏ជក់ចិត្តដែល លោកអ្នកទន្ទឹងរង់ចាំពី កំពូលកីឡាករគុណខ្មែរ ឡុង សំណាង និង រឿន សោភណ័្ឌ និងការប្រគុំតន្ដ្រី ដ៏អសា្ចរ្យពីកំពូលតារាចំរៀង ខេម និងកំពូលតារាចំរៀងល្បីៗ ជាច្រើនរូបទៀត។

សូមចូលរួមទស្សនា ផ្ទាល់ដោយឥតគិតថ្លៃ។ ជួបគ្នានៅសាលាបឋមសិក្សាស្ពឺ”ក” ស្រុកចំការលើ ខេត្តកំពង់ចាម នៅថ្ងៃសៅរ៍ ទី04 ឧសភា ចាប់ពីម៉ោង 5ល្ងាច ដល់ ម៉ោង 8យប់។ កុំភ្លេចចូលរួមទស្សន៍ទាយក្នុងទំព័រ Facebook របស់គោជល់ (Red Bull Cambodia) ថាតើកីឡាកររូបណាខ្លះនឹង ឈ្នះការប្រកូតនៅខេត្តកំពង់ចាម ដើម្បីឈ្នះរង្វាន់ជាច្រើនពីគោជល់ ៕

Facebook Comments

To Top