កីឡា

ឱកាសចុងក្រោយ ដើម្បីចុះឈ្មោះក្រុម ចូលរួមការប្រកួតប្រជែង រ៉ូបូតអូឡាំព្យាដ ពិភពលោក  

ភ្នំពេញ៖ការប្រកួតប្រជែង រ៉ូបូតអូឡាំព្យាដ ពិភពលោកសម្រាប់ជុំប្រកួត នៅក្នុងប្រទេសកម្ពុជា នឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ទី៨ ខែមិថុនា ឆ្នាំ២០១៩នៅសាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិហើយ ក្នុងឆ្នាំនេះដែរយើង បានបញ្ចូលវិញ្ញាសាសេរីថ្មី(New Open) សម្រាប់យុវជនឆ្នើម របស់កម្ពុជាធ្វើការប្រកួតប្រជែង។

សូមមេត្តារួសរាន់ចុះឈ្មោះ ចូលរួមប្រកួតឱ្យបានត្រឹមថ្ងៃសុក្រទី១០ ខែឧសភា វេលាម៉ោង១៧:០០។

ប្រធានបទប្រកួតសម្រាប់ឆ្នាំនេះគឺទីក្រុងវៃឆ្លាត” (Smart Cities) ដែលតម្រូវឱ្យមានការ ប្រកួតប្រជែងលើវិញ្ញាសាទូទៅ(Regular) ដោយប្រើLEGO Mindstorm Robots និងវិញ្ញាសាសេរីថ្មី (New Open) ដែលបេក្ខជនត្រូវប្រកួតរ៉ូបូតគ្រប់ប្រភេទ។ បេក្ខជនទាំងពីរកម្រិត ពោលគឺកម្រិតកុមារ (១៣១៥ឆ្នាំ) និងយុវជន(១៦១៩ឆ្នាំ) គឺអាចចូលរួមប្រកួត នៅក្នុងវិញ្ញាសា ប្រកួតទាំងពីរនេះបានដូចគ្នា។

ប្រសិនបើអ្នកជាបេក្ខជនថ្មីអ្នក អាចរកជាវរ៉ូបូតក្នុងតម្លៃ សមរម្យពីដៃគូឧបត្ថម្ភរបស់យើង ដែលមានដូចជាiOne និងUBTECH robotics ដោយសារវាសក្តិសម បំផុតសម្រាប់ការត្រៀមលក្ខណៈ ចំពោះប្រកួតប្រជែង រ៉ូបូតអូឡាំព្យាដពិភពលោក លើវិញ្ញាសាទូទៅ។ សូមទទួលយកការផ្ដល់ជូនពិសេសនេះ ព្រមទាំងចូលរួមសិក្ខាសាលាផ្សេងៗ ដើម្បីឱ្យសាលារបស់អ្នក អាចស្គាល់អំពីរ៉ូបូតហើយអាច ត្រៀមខ្លួនចំពោះការប្រកួតប្រជែងនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់យើង https://www.facebook.com/CambodiaRobotics/

ការប្រកួតប្រជែងរ៉ូបូតអូឡាំព្យាដ ពិភពលោកនាំមកជូនដោយ អង្គការពិព័រណ៌វិទ្យាសាស្រ្តកម្ពុជា ដែលជាអង្គការក្រៅរដ្ឋាភិបាល ក្នុងស្រុកមួយដោយ ទទួលបានការគាំទ្រពីសំណាក់ ក្រសួងអប់រំយុវជននិងកីឡា។ យើងមានបេសកកម្មបណ្ដុះ ការស្រឡាញ់ចូលចិត្ត មុខវិជ្ជាវិទ្យាសាស្រ្ត បច្ចេកវិទ្យាវិស្វកម្ម និងគណិតវិទ្យាដល់សិស្សានុសិស្ស កម្ពុជានិងទទួលស្គាល់នូវ សកម្មភាពរីករាយដែលបាន មកពីការប្រើប្រាស់មុខវិជ្ជា ស្ទែមបញ្ចូលគ្នាតាមរយៈ រ៉ូបូតក្នុងលក្ខណៈ រីករាយបញ្ចូលគ្នានិងអប់រំ។

នៅក្នុងឆ្នាំនេះដែរជុំប្រកួតនៅក្នុង ប្រទេសកម្ពុជានឹងផ្ដល់ឱកាស ដល់បេក្ខជនដើម្បីចូលរួម ប្រកួតនៅក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅប្រទេសហុងគ្រីក្នុងខែវិច្ឆិកា ខាងមុខនេះហើយយើងសង្ឃឹមថាយុវជនរបស់ យើងនឹងអាចមានឱកាស ដើម្បីតំណាងប្រទេសកម្ពុជា ឡើងទៅប្រកួតនៅលើ ឆាកអន្តរជាតិបែបស្ទែមនេះ ជាថ្មីម្ដងទៀត។

នៅក្នុងកម្មវិធីនេះយើង មានយុវជនស្ម័គ្រចិត្តប្រមាណ ៣០នាក់ ដើម្បីជួយសម្របសម្រួល ហើយយើងខ្ញុំសង្ឃឹមថា សាធារណៈជនអ្នកគ្រូលោកគ្រូ មាតាបិតាក៏ដូចជាសិស្សនិស្សិតនឹងចូលរួម ទស្សនាការប្រកួតនេះទាំងអស់គ្នា។ យើងខ្ញុំសូមទន្ទឹងរង់ចាំ ជួបជាមួយលោកអ្នកប្រកប ដោយសេចក្ដីរីករាយ។

សេចក្ដីប្រកាសនេះគឺជាការក្រើនរំឭកចុងក្រោយ។សូមចុចត្រង់នេះដើម្បីទាញយកពាក្យសុំចុះឈ្មោះ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ អង្គការពិព័រណ៌វិទ្យាសាស្រ្តកម្ពុជា តាមរយៈអ៊ីមែល wro@stemcambodia.ngo ទូរស័ព្ទ023 72 72 62ឬវេបសាយ http://www.stemcambodia.ngo/world-robot-olympiad/

 

 

Facebook Comments

To Top