អន្តរជាតិ

ឯកអគ្គរដ្ឋទូតអាមេរិក៖ កិច្ចប្រជុំកំពូលហាណូយ ជាជម្រើសមួយរវាង កិច្ចព្រមព្រៀងមិនល្អ និងការគ្មានកិច្ចព្រមព្រៀង

វ៉ាស៊ីនតោន៖ ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំកូរ៉េខាងត្បូង បានឲ្យដឹងថា ជំនួបកំពូលរវាងប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន គឺអំពីការជ្រើសរើសរវាង “កិច្ចព្រមព្រៀងមិនល្អ និងការគ្មានកិច្ចព្រមព្រៀង” ហើយលោក ត្រាំ បានធ្វើការសម្រេចចិត្តត្រឹមត្រូវ ដោយបញ្ចប់កិច្ចចរចា ដោយគ្មានកិច្ចព្រមព្រៀងមួយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩។

ឯកអគ្គរដ្ឋទូតអាមេរិកលោក Harry Harris បានធ្វើការកត់សម្គាល់ នៅក្នុងជំនួប ជាមួយក្រុមអ្នកសារព័ត៌មាន ដោយសង្កត់ធ្ងន់ថា សំណើរបស់កូរ៉េខាងជើង ក្នុងការរុះរើរោងចក្រ នុយក្លេអ៊ែរ Yongbyon របស់ខ្លួនជាថ្នូរ នឹងការដកចេញ នូវទណ្ឌកម្មសំខាន់ៗ ដែលតំណាងឱ្យ “កិច្ចព្រមព្រៀងមិនល្អ” ពីព្រោះវានឹងនាំឱ្យទណ្ឌកម្ម ផ្តល់សំណល់ ជាមួយកម្មវិធីអាវុធ របស់កូរ៉េខាងជើង ដែលនៅសល់ ភាគច្រើននៅដដែល។

ការកត់សម្គាល់នេះហាក់ដូចជា បញ្ជាក់ពីការទទូចរបស់ ក្រុងវ៉ាស៊ីនតោនស្តីពី “កិច្ចព្រមព្រៀងដ៏ធំមួយ” ដែលអំពាវនាវឱ្យលើកលែង ការដាក់ទណ្ឌកម្ម តែបន្ទាប់ពីការ ដកអាវុធនុយក្លេអ៊ែរ ពេញលេញ របស់កូរ៉េខាងជើង៕

ដោយ ឈូក បូរ៉ា

Facebook Comments

To Top