ព័ត៌មានជាតិ

ស្រវឹងស្រាចុះងូតទឹកស្រះ បណ្តាលឲ្យលង់ទឹកស្លាប់

ពោធិ៍សាត់៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិត ដោយសារចុះងូតទឹកស្រះទាំងកណ្តាលអធ្រាត្រខណៈកំពុង ស្រវឹងជោកជាំ បណ្តាលឲ្យលង់ ស្លាប់ កាលពីវេលាម៉ោង២១ និង៣០នាទីយប់ ថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០១៩ ស្ថិតនៅក្នុងទឹកស្រះមួយកន្លែង ក្នុងភូមិចំការតាប៉ូ ឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ។

បើតាមរបាយការណ៍ របស់អធិការដ្ឋាននគរបាលស្រុកកណ្តៀង បានឲ្យដឹងថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត មានឈ្មោះប៉ក់ ខា ភេទប្រុសអាយុ ៣៥ ឆ្នាំ រស់នៅក្នុងភូមិចំការតាប៉ូ ឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

របាយការណ៍ដដែល ក៏បានឲ្យដឹងទៀតថា តាមការចុះពិនិត្យកោសល្យវិច័្ចយទៅលើសព សមត្ថកិច្ចជំនាញបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ ដោយសារលង់ទឹកស្រះពិតប្រាកដមែន។ សព ត្រូវបានសមត្ថកិច្ចប្រគល់ ឲ្យ ក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments

To Top