អន្តរជាតិ

សិង្ហបុរីរឹប អូសសត្វពន្លូល (ប៉ាងហ្គូលីន) ទម្ងន់២៦តោន ដែលមានតម្លៃ ៧៧លានដុល្លារ

សិង្ហបុរី៖ប្រទេសសិង្ហបុរី បានរឹបអូស ប្រភេទសត្វពន្លូល (ប៉ាងហ្គូលីន) ដែលជាកំណត់ត្រាថ្មីមួយ មានតម្លៃរហូតដល់ ៧៧លានដុល្លារ ដោយចង្អុលបង្ហាញថា ការជួញដូរនេះធ្វើឲ្យប្រភេទសត្វនោះ ទទួលការគំរាមគំហែលផុត ពូជពីពិភពលោកនេះ បើយោងតាមការ ចេញផ្សាយពីគេហទំព័រឌៀលីម៉ែល ។

ប្រភេទសត្វពន្លូល (ប៉ាងហ្គូលីន) ត្រូវបានគេស្គាល់ថា ជាប្រភេទសត្វ ដែលត្រូវបានជួញដូរយ៉ាងទូលំទូលាយបំផុត នៅក្នុងពិភពលោក ។ ប្រភេទសត្វពន្លូលជាង២៦តោន គឺជាថនិកសត្វជិតផុតពូជប្រហែល ៣៨,០០០ត្រូវ បានរឹបអូសកាលពីសប្តាហ៍មុន ។

ប្រភេទសត្វពន្លូល ដែលត្រូវបានគេរកឃើញនៅក្នុងធុង ដឹកជញ្ជូនត្រូវបានផ្សារភ្ជាប់ទៅ នឹងប្រភេទសត្វដែលមាន ដើមកំណើតនៅអាហ្វ្រិក។ ប្រភេទសត្វពន្លូលត្រូវបានផលិតឡើងពីគីរ៉ែទីនដែលជាវត្ថុធាតុដូចគ្នានៅក្នុងក្រចកដៃមនុស្ស។ វាស្ថិតនៅក្នុងតម្រូវការខ្ពស់ នៅអាស៊ីដើម្បីប្រើប្រាស់ នៅក្នុងឱសថបុរាណចិន ហើយសាច់ របស់ពួកគេត្រូវបានគេចាត់ទុកថា ជាអាហារឆ្ងាញ់ នៅក្នុងប្រទេសចិន និងបណ្តាប្រទេសអាស៊ីដទៃទៀត ៕
ដោយ៖លី ភីលីព

Facebook Comments

To Top