អន្តរជាតិ

រដ្ឋមន្រ្តីបង្រួបបង្រួម ជួបឯកអគ្គរដ្ឋទូតរុស្ស៊ី មុនកិច្ចប្រជុំកំពូលរវាងលោក គីម និងលោក ពូទីន

សេអ៊ូល៖ លោក Kim Yeon-chul រដ្ឋមន្ត្រីការបង្រួបបង្រួមកូរ៉េខាងត្បូង បានជួបជាមួយឯកអគ្គរដ្ឋទូត រុស្ស៊ី ប្រចាំនៅកូរ៉េខាងត្បូងលោក Andrey Kulik និងបានពិភាក្សា អំពីបញ្ហាកូរ៉េខាងជើង និងបញ្ហាផ្សេងៗទៀត មុនកិច្ចប្រជុំកំពូលមួយ រវាងលោក គីម ជុងអ៊ុន និងប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩។

វាជាផ្នែកមួយ នៃកិច្ចប្រជុំជាបន្តបន្ទាប់ ដែលរដ្ឋមន្រ្តី បង្រួបបង្រួមរូបនេះ បានកំពុងមាន ជាមួយអ្នកការទូតបរទេស ចាប់តាំងពីចូលកាន់តំណែង កាលពីដើមខែនេះ។ កាលពីសប្តាហ៍មុន លោកបានជួបជាមួយឯកអគ្គរដ្ឋទូត នៃសហរដ្ឋអាមេរិក ចិន និងជប៉ុន ។

លោក បានឲ្យដឹងនៅក្នុងកិច្ចប្រជុំ ដែលបានធ្វើឡើង នៅអគារសម្បត្តិរបស់រដ្ឋាភិបាលថា ប្រទេសកូរ៉េខាងត្បូង និងប្រទេសរុស្ស៊ី ដែលបានពិភាក្សាយូរមកហើយ អំពីវិធីសម្រាប់កិច្ចសហប្រតិបត្តិការ ត្រីភាគីរវាងកូរ៉េទាំងពីរ និងរុស្ស៊ី ចាប់តាំងពីការបង្កើត ទំនាក់ទំនងការទូតមក៕

ដោយ ឈូក បូរ៉ា

Facebook Comments

To Top