នយោបាយ

ព្រឹទ្ធសភា បើកសម័យប្រជុំពេញអង្គ ជ្រើសរើសសមាជិកថ្មី និងស្តាប់របាយការណ៍

ភ្នំពេញ៖ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំពេញអង្គ ដើម្បីជ្រើសរើស សមាជិកព្រឹទ្ធសភាថ្មី ចំនួនមួយរូប និងស្តាប់របាយការណ៍ ស្តីពីសកម្មភាពការងារ របស់សមាជិកព្រឹទ្ធសភា រយៈពេលកន្លងមក។

សម័យប្រជុំពេញអង្គ ព្រឹទ្ធសភា បានធ្វើឡើងក្រោម អធិបតីភាពសម្តេច វិបុលសេនាភក្តីសាយ ឈុំ ប្រធានព្រឹទ្ធសភា នា ព្រឹកថ្ងៃទី២៤ មេសា ដោយមានការចូលរួម ពីសមាជិកព្រឹទ្ធសភាសរុប៥៤រូប។

សម័យប្រជុំបាន លើកយករបៀបវារៈដូចជា៖

១.ប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី នីតិកាលទី៤។
២.ស្តាប់របាយការណ៍ គណៈកម្មាធិការអចិន្ត្រៃយ៍ ស្តីពីសកម្មភាពការងារ របស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំ លើកទី២ និងលើកទី៣ នីតិកាលទី៤។
៣.បោះឆ្នោតជ្រើសរើស បំពេញលោក ស្រី កង សៅធែន ជាសមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថានព្រឹទ្ធសភានីតិកាលទី៤៕

ដោយ៖ ស សំណាង

Facebook Comments

To Top