ព័ត៌មានជាតិ

ប្រពន្ធរត់ចោល កូនប្រុសតិរច្ឆាន គំរាមសម្លាប់ម្តាយ ព្រោះសុំ រួមភេទមិនបាន

ភ្នំពេញ ៖ បុរសចោរម្សៀត ប្រើប្រាស់ ថ្នាំញៀន រហូតក្លាយជាមនុស្ស ញៀនថ្នាំ មិនបានជួយអ្វី ដល់ប្រពន្ធកូន ទើបប្រពន្ធសម្រេចចិត្ត រត់ចោលបាត់ ឲ្យរស់នៅជាមួយម្តាយ ។ រស់នៅជាមួយម្តាយយូរៗ មោហ៍បាំង និងចំណង់តណ្ហាពុះកញ្ជ្រោល ស្រាប់តែកូនអកតញ្ញូរូបនេះ ព្យាយាមលួងលោមម្តាយបង្កើត របស់ខ្លួន ដើម្បីរួមភេទ ជាមួយជាច្រើន លើកច្រើនសារ តែម្តាយមិនព្រម បានគំរាមស្លាប់ ធ្វើឲ្យម្តាយទ្រាំមិនបានទៅ ដាក់ពាក្យបណ្ដឹង ឲ្យឃាត់ខ្លួនយកទៅសួរនំា កាលពីវេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ នៅចំណុច ក្នុងផ្ទះជនសង្ស័យ ដែលមានទីតាំងស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្តាល ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ ប្រាក់ ឡា អាយុ៣៣ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិត បច្ចុប្បន្នរស់នៅស្រុកខាងលើ មានប្រពន្ធនិងកូនស្រី២នាក់ ព្រមទាំងកូនប្រុសម្នាក់ នៅក្នុងបន្ទុកគ្រួសារ។

តាមការរៀបរាប់ ស្ត្រីជាម្តាយជនសង្ស័យ ថា កូនប្រុសអកតញ្ញូរបស់គាត់ម្នាក់នេះ បានប្រើប្រាស់ថ្នាំញៀន រហូតដល់ញៀនខ្លាំងទៅហើយ មិនដែលខំជួយធ្វើការងារ រកលុយចិញ្ចឹមកូនប្រពន្ធនោះទេ រហូតដល់ប្រពន្ធទ្រាំមិនបានប្រពន្ធ បានសម្រេចចិត្តនំា កូនរត់ ចោលបាត់ អស់រយ:ពេលជាង១ខែហើយ។
ក្រោយពេលប្រពន្ធរត់ចោលបាត់កូនតិរច្ឆានម្នាក់នេះ មានចំណង់តណ្ហាពុះកញ្ជ្រោលស្រាប់តែលួងលោមរូបគាត់ ដែលជាម្ដាយ បង្កើតសុំរួមភេទ ជាមួយជាច្រើនលើកច្រើនសារ ប៉ុន្តែគាត់មិនព្រមឡើយ និងបានណែនាំកុំឲ្យធ្វើបែបនេះ ក្រោយមកកូនប្រុសរូបនេះ បានយកកាំភ្លើង១ដើម ច្រកក្នុងការុង រួចយកទៅកប់ដីក្នុងផ្ទះ ជាការកំញើញឲ្យរូបគាត់ខ្លាច ហើយឲ្យយល់ព្រមរួមរ័កជាមួយរូបគេ ។

ប្រភដដែលបានបន្តថា គាត់គិតថាមិនចង់ប្ដឹងឲ្យនគរបាលជួយទេ ដោយនឹកស្មានថា ជននេះកែខ្លួនប៉ុន្តែ រហូតដល់កាលវេលាម៉ោង២យប់ រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែមេសានេះ ពេលគាត់កំពុងដេកនៅលើផ្ទះ កូនម្នាក់នេះ បានស្រែកហៅ សុំគាត់រួមរ័ក្សទៀត ។ ខណ:នោះគាត់នៅតែមិនព្រមដដែល ហើយកូនតិរច្ឆានខាងលើ បាននិយាយគំរាមថា “ថាបើម៉ែឯងមិនព្រមឲ្យរួមភេទជាមួយខ្ញុំទេយប់នេះខ្ញុំនិងសម្លាប់ចោលហើយ ” ខណ:នោះគាត់មានការភ័យខ្លាចខ្លាំងណាស់ ទើបរត់ចេញពីផ្ទះទៅដេកនៅ ផ្ទះកូនប្រុសម្នាក់ទៀ នៅឃុំព្រៃពួច បាត់ ។ បន្ទាប់មកគាត់អត់ទ្រាំទៅនឹងទង្វើដ៏លាមក របស់កូនអកតញ្ញូនេះ បានសម្រេចប្ដឹងសុំឲ្យនគរបាល ជួយអន្តរាគមន៍ចាប់ខ្លួនចាត់ការតាមច្បាប់តែម្ដង ។ ក្រោយចាប់ខ្លួន នគរបាលដកហូតបានកាំភ្លើងវែងម៉ាកអាកា៤៧មួយដើម ប៉ុន្តែនគរបាល អះអាងថាជាអាវុធខូចគុណភាពទេ ។ ជនសង្ស័យត្រូវបានកម្លាំង នគរបាលព្រហ្មទណ្ឌស្រុកអង្គស្នួល កសាងសុំណំរឿង ដើម្បីចាត់ការតាមនិតិវិធី៕

Facebook Comments

To Top