អន្តរជាតិ

ជប៉ុនរំពឹងថា ផលប៉ះពាល់តិចតួច ពីការផ្លាស់ប្តូរ របស់អាមេរិក ក្នុងលុបចោលការ ដកទណ្ឌកម្ម ប្រេងរបស់អ៊ីរ៉ង់

តូក្យូ ៖ រដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្ម របស់ប្រទេសនេះ បាននិយាយនៅថ្ងៃអង្គារនេះថា ជប៉ុនរំពឹងថា ការផលប៉ះពាល់ដែលមានកម្រិត ពីការសម្រេចចិត្ត របស់សហរដ្ឋអាមេរិក មិនបន្តការលើកលែងពន្ធ ដែលបានដាក់ទណ្ឌកម្មនាំចូលពីអ៊ីរ៉ង់ កាលពីមុនយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។
សហរដ្ឋអាមេរិកបានទាមទារឲ្យអ្នកទិញ ទាំងអស់ទិញប្រេង របស់ប្រទេសអ៊ីរ៉ង់ នៅត្រឹមថ្ងៃទី១ ខែឧសភាឬប្រឈម នឹងការដាក់ទណ្ឌកម្ម ដែលជាទង្វើមួយ ដើម្បីរារាំងប្រាក់ចំណូលប្រេង របស់ក្រុងតេអេរ៉ង់ ធ្វើឲ្យតម្លៃប្រេងឆៅធ្លាក់ដល់កម្រិតខ្ពស់រយៈពេល៦ខែ ។
ប្រទេសជប៉ុន ស្ថិតក្នុងចំណោមប្រទេសមួយចំនួន ដែលកាលពីមុនបានទទួលការលាលែង ពីការដាក់ទណ្ឌកម្ម។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ជាទៀងទាត់រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ចពាណិជ្ជកម្ម និងឧស្សាហកម្ម របស់ប្រទេសជប៉ុន (METI) លោក Hiroshige Seko បានប្រាប់ក្រុមអ្នកយកព័ត៌មានថា រដ្ឋាភិបាលមិនបានមើលឃើញ ពីតម្រូវការណាមួយ ដើម្បីទាញយកប្រេងបម្រុងជាតិ តាមការសម្រេចចិត្ត របស់សហរដ្ឋអាមេរិកទេ។
លោក Seko បន្តថា ប្រទេសជប៉ុន ដែលជាអ្នកប្រើប្រាស់ប្រេងធំជាងគេទី៤ របស់ពិភពលោក និងកំពុងកាត់បន្ថយការពឹងផ្អែក របស់ខ្លួនទៅលើការផ្គត់ផ្គង់ ប្រេងឆៅអ៊ីរ៉ង់។ បច្ចុប្បន្នអ៊ីរ៉ង់មានប្រហែល ៣ភាគរយនៃការទិញ ៕
ដោយ៖លី ភីលីព

Facebook Comments

To Top