អន្តរជាតិ

 កូរ៉េខាងត្បូង សាទរដំណើរ ទស្សនកិច្ចរបស់លោក គីម ជុងអ៊ុន ទៅកាន់ ប្រទេសរុស្ស៊ី

សេអ៊ូល៖ មន្រ្តីជាន់ខ្ពស់មកពីការិយាល័យ ប្រធានាធិបតីកូរ៉េខាងត្បូង បានឲ្យដឹងថា កូរ៉េខាងត្បូង ស្វាគមន៍ ការធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីដោយមេដឹកនាំកូរ៉េ ខាងជើងលោក គីម ជុងអ៊ុន ពីព្រោះវាអាចជួយជំរុញកិច្ចខិតខំប្រឹងប្រែង លុបបំបាត់អាវុធនុយក្លេអ៊ែរកូរ៉េខាងជើង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩។

មន្ត្រីការិយាល័យរូបបានឲ្យដឹងថា “ខ្ញុំយល់ថា លោកប្រធានគីម ជុងអ៊ុន អាចទៅធ្វើទស្សនកិច្ច នៅប្រទេសរុស្ស៊ី ហើយខ្ញុំជឿជាក់ថា វាជារឿងល្អចំពោះកូរ៉េខាងត្បូង ព្រោះវាជាផ្នែកមួយ នៃដំណើរការរំសាយអាវុធនុយក្លេអ៊ែរ (ឧបទ្វីបកូរ៉េ) ហើយវាអាចនាំមកនូវលទ្ធផលល្អ” ។

មន្ត្រីរូបនេះកំពុងធ្វើទស្សនកិច្ចទៅកាន់រដ្ឋធានីកាហ្សាក់ស្ថាន រួមជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន ដែលទើបនឹងមកដល់ក្រុងសេអ៊ូលវិញ កាលពីថ្ងៃអាទិត្យក្នុង ដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ៣ថ្ងៃ។

មន្ត្រីរូបនេះក៏បានបញ្ជាក់អះអាង ពីការរាយការណ៍មុន ៗ ថាប្រធានាធិបតីកូរ៉េខាងត្បូង អាចនឹងមានសារផ្ទាល់ខ្លួន សម្រាប់មេដឹកនាំកូរ៉េខាងជើង ដែលបានមកពីប្រធានាធិបតី អាម៉េរិកលោក ដូណាល់ ត្រាំ នៅពេលដែលប្រទេសទាំងពីរ មានកិច្ចប្រជុំកំពូលអន្ដរកូរ៉េថ្មីមួយទៀត៕ដោយ ឈូក បូរ៉ា

Facebook Comments

To Top