អន្តរជាតិ

ហួសពេលហើយ! ម៉ាឡេស៊ី មិនអាចរើខ្លួន ចេញពីចិនបានឡើយ

បរទេស៖ ប្រទេសម៉ាឡេស៊ី បានជាប់សំណាញ់ របស់ចិនរួចហើយ មិនអាចគេចទៅណារួចនោះទេ ហើយអ្វីដែលប្រសើរបំផុត ដែលម៉ាឡេស៊ីត្រូវធ្វើនោះ គឺនាំរដ្ឋាភិបាលទីក្រុង ប៉េកាំង មករកតុចរចា ហើយនឹងព្យាយាម ធ្វើឱ្យប្រសើរឡើងនូវ គម្រោងព្រមព្រៀង ដែលមានស្រាប់កំពុងដំណើរការ ។

យោងតាមសារព័ត៌មាន Forbes ចេញផ្សាយកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ បានឱ្យដឹងថា នៅប៉ុន្មានថ្ងៃមុនេះ បន្ទាប់ពីការបោះឆ្នោត លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Mahathir Mohamad បានផ្ញើសារដ៏ខ្លាំងក្លាមួយ ទៅកាន់ក្រុងប៉េកាំងអំពីឆន្ទៈ និងការប្តេជ្ញាចិត្ត របស់លោកក្នុងការគ្រប់គ្រង លើជោគវាសនា នៃប្រទេសម៉ាឡេស៊ី ដោយលុបចោលគម្រោងចិន ដែលមានភាពល្បីល្បាញ នៅក្នុងប្រទេសនេះ។

ជាក់ស្តែងលោកចង់ឱ្យម៉ាឡេស៊ី គេចផុតពីអន្ទាក់បំណុល របស់ប្រទេសចិន ដែលបានបណ្តាលឱ្យប្រទេស ដទៃទៀត ដោយគ្មានជំរើស អ្វីក្រៅតែពីប្រគល់ការគ្រប់គ្រង លើគម្រោងបំណុល ទៅរដ្ឋាភិបាលទីក្រុងប៉េកាំង។

បន្ទាប់មកលោក បានយកសាររបស់លោក នៅលើវេទិកាមួយ ដោយផ្តល់យោបល់ ដល់ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ដើម្បីចៀសវាង “អន្ទាក់បំណុលរបស់ប្រទេសចិន” ដូចគ្នាដែរ។

បញ្ហាគឺថា ការបះបោររបស់លោក Mahathir ប្រឆាំងនឹងប្រទេសចិន មិនមានរយៈពេលយូរទេ ហើយឥលូវនេះអ្វីដែលល្អបំផុត ដែលអាចសម្រេចបាននោះ គឺនាំទីក្រុងប៉េកាំង ត្រឡប់ទៅកាន់តុចរចាវិញ ដើម្បីកាត់បន្ថយចំណាយ នៃគម្រោងវិនិយោគ ដែលបានផ្តល់ឱ្យអ្នកម៉ៅការចិន ។

កាលពីសប្តាហ៍មុន ប្រទេសចិន បានយល់ព្រមកាត់បន្ថយចំណាយ លើគម្រោងផ្លូវដែក East Coast Rail Link ចំនួន១ ភាគ៣។ សប្តាហ៍នេះប្រទេសទាំងពីរ បានព្រមព្រៀងគ្នាធ្វើឱ្យគម្រោង Bandar Malaysia ងើបឡើងវិញជាមួយ ក្រុមហ៊ុនម៉ៅការ ដំបូងដែលជាក្រុមហ៊ុន វិនិយោគរួមគ្នារវាង Iskandar Waterfront Holdings និង China Railway Engineering Corp (CREC) ជាមួយនឹងការកែសម្រួលចំណុចមួយចំនួន ដូចជាការសាងសង់ លំនៅដ្ឋានមានតំលៃសមរម្យ ១០.០០០ខ្នង និងការប្រើប្រភពក្នុងស្រុក។

អ្វីដែលធ្វើឱ្យម៉ាឡេស៊ី បន្ទន់សំឡេងរបស់ខ្លួន ទៅលើប្រទេសចិន? ហេតុផលមួយក្នុងហេតុផល ជាច្រើនគឺថាមានការចំណាយ យ៉ាងច្រើន សម្រាប់គម្រោងដែលកំពុងដំណើរការ។ ហើយវានឹងពិបាក ក្នុងការស្វែងរក ប្រភពហិរញ្ញប្បទាន ផ្សេងដើម្បីបន្តជាមួយពួកគេ។

បន្ទាប់មកមានការពឹងផ្អែក របស់ម៉ាឡេស៊ី លើប្រទេសចិន សម្រាប់ការនាំចេញរបស់ខ្លួន។ កាលពីឆ្នាំមុនប្រទេសចិន គឺជាទីផ្សារនាំចេញដ៏ធំបំផុត សម្រាប់ប្រទេសម៉ាឡេស៊ី (៤២,៥ពាន់លានដុល្លារ) បន្ទាប់មកគឺ ប្រទេសសិង្ហបុរី (៣៥,៧ពាន់លានដុល្លារ) និងសហរដ្ឋអាមេរិក (៣៣,១ពាន់លានដុល្លារ) ហើយដែលផ្តល់ឱ្យ ទីក្រុងប៉េកាំង នូវអានុភាពដ៏អស្ចារ្យប្រឆាំង នឹងឥរិយាបថមិនសមហេតុផល ណាមួយដោយប្រទេសម៉ាឡេស៊ី។

តាមការចៃដន្យ ការនាំចេញរបស់ប្រទេសម៉ាឡេស៊ី បានធ្លាក់ចុះដោយមិននឹកស្មានដល់ កាលពីឆ្នាំមុនដោយធ្លាក់ចុះ ៥,៣ភាគរយ ក្នុងមួយឆ្នាំមកនៅត្រឹម ៦៦,៦ពាន់លានដុល្លាររីងហ្គិត នៅខែកុម្ភៈឆ្នាំ ២០១៩ ក្រោយមកគឺ ៣,១ភាគរយ កាលពីខែមករា និងបានធ្លាក់ចុះ ១,៤ភាគរយ, នេះបើយោងតាម Tradingeconomics.com ។ ការលក់បានធ្លាក់ចុះសម្រាប់ផលិតផលប្រេងដូង និងផលិតផលផលិតពីប្រេងដូង (១៣,៤ភាគរយ ដល់ ៤,៧ពាន់លានរីងហ្គីត) ។ ផលិតផលប្រេងចម្រាញ់ (៣០,៩ភាគរយ ដល់ ៣,៦ពាន់លាន រីងហ្គីត) ។ ប្រេងឆៅ (ធ្លាក់ចុះ ២១,៨ភាគរយ ដល់ ១,៩ពាន់លានរីងហ្គីត); ឈើហុប និងផលិតផលធ្វើអំពីឈើ (ធ្លាក់ចុះ ១,៧ភាគរយ ដល់ ១,៧ពាន់លានរីងហ្គីត) និងកៅស៊ូធម្មជាតិ (ធ្លាក់ចុះពី ២៣,១ភាគរយ ដល់ ០,២ពាន់លានរីងហ្គីត) ។

ទន្ទឹមនឹងនេះ ការសម្រេចចិត្តរបស់ Mahathir ដើម្បីធ្វើឱ្យក្រុមហ៊ុន Iskandar Waterfront Holdings និង China Railway Engineering Corp (CREC) ដំណើរការឡើងវិញ បានកើតឡើង ត្រឹមរយៈពេលពីរបីម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោកត្រួតពិនិត្យ លើការចុះហត្ថលេខា លើកិច្ចព្រមព្រៀង ស្តីពីការផ្លាស់ប្តូររូបិយប័ណ្ណ និងផែនការបង្កើនការ នាំចូលធុរេន និងប្រេងដូង របស់ម៉ាឡេស៊ី៕

ប្រែសម្រួលៈ ដើមអម្ពិល

Facebook Comments

To Top