នយោបាយ

ចិននឹងជម្រុញសហប្រតិបត្តិការ លើវិស័យកសិកម្ម ក្នុងការនាំចូលកសិផលផ្សេងៗ ពីកម្ពុជាកាន់តែច្រើន

ភ្នំពេញ៖ ដើម្បីពង្រឹងទំនាក់ទំនងរវាង កម្ពុជា-ចិន ឲ្យកាន់តែមានភាពរឹងមាំ ភាគីចិន តាមរយៈលោក Qin Yizhi អនុរដ្ឋមន្ត្រីក្រសួងរដ្ឋបាល និងបទបញ្ញត្តិទីផ្សារនៃប្រទេសចិន បានសន្យាថា នឹងជម្រុញកិច្ចសហប្រតិបត្តិការ លើវិស័យកសិកម្ម ក្នុងការនាំចូលដំណាំកសិផលផ្សេងៗពីកម្ពុជាទៅកាន់ចិនឲ្យបានកាន់តែច្រើន។ នេះបើយោងតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកសម្ដេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា។

ថ្លែងក្នុងឱកាសអញើញជួបពិភាក្សាការងារ ជាមួយសម្ដេច ហ៊ុន សែន នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩នេះ លោក Qin Yizhi បានលើកឡើងថា ទំនាក់ទំនងកម្ពុជា-ចិន គឺមានតាំងពីជាង២០០០ឆ្នាំ មកហើយ ដែលបានស្ថាបនាឡើងដោយបុព្វបុរស នៃប្រទេសទាំងពីរបន្សល់ទុកឲ្យមកដល់សព្វថ្ងៃ។ លើសពីនេះទៅទៀត ប្រទេសទាំងពីរក៏កំពុងតែសប្បាយរីករាយ និងទទួលបានផ្លែផ្កាយ៉ាងល្អប្រសើរអំពីទំនាក់នងដូចជាបងប្អូន ដែលកំពុងរីកចម្រើនដុះដាលពីមួយឆ្នាំទៅមួយឆ្នាំ។

លោក Qin បានបញ្ជាក់ថា កម្ពុជា-ចិន បានដាក់ចេញនូវនយោបាយយ៉ាងត្រឹមត្រូវ ដែលនាំឲ្យសេដ្ឋកិច្ចកម្ពុជាមានការអភិវឌ្ឍ ស្របជាមួយនឹងវិស័យផ្សេងៗទៀតយ៉ាងល្អប្រសើរ។ តាមរយៈទំនាក់ទំនងដ៏ល្អ និងគោល នយោបាយត្រឹមត្រូវនេះ បានធ្វើឲ្យកម្ពុជាទទួលនូវផលប្រយោជន៍យ៉ាងច្រើនពីកិច្ចសហប្រតិបត្តិការ ដែលក្នុងនោះមានវិស័យកសិកម្ម វិស័យថាមពល និងហេដ្ឋារចនាសម្ព័ន្ធជាដើម។ ទន្ទឹមនឹងនេះ លោក Qin នឹងជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ក្នុងការនាំចូលដំណាំកសិផលផ្សេងៗទៅកាន់ប្រទេសចិនឲ្យបានកាន់តែច្រើន។

ជាការឆ្លើយតប សម្តេចតេជោ បានស្នើឲ្យលោក Qui បន្តហការល្អជាមួយភាគីកម្ពុជា ដើម្បីជួយត្រួតពិនិត្យធ្វើយ៉ាងណា ឲ្យកសិផលកម្ពុជាអាចនាំចេញ កាន់តែច្រើន ជាពិសេសតាមរយៈពង្រឹងការពិនិត្យចត្តាឡីសក្តិ និងភូតគាអនាម័យលើដំណាំកសិផលរបស់កម្ពុជា ។

ជាងនេះទៅទៀត សម្តចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍គាំទ្រយ៉ាងខ្លាំង ដល់ក្រសួងនៃប្រទេសទាំងពីរ បានធ្វើការជាមួយគ្នាកន្លងមក ជាពិសេសក្នុងការអភិវឌ្ឍធនធានមនុស្ស។ ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឲ្យបន្តកិច្ចសហប្រតិបត្តិការវាងក្រសួងនៃប្រទេសទាំងពីរឲ្យកាន់តែល្អរឹងមាំថែមទៀត។

ឆ្លៀតឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍គាំទ្រ និងលើកទឹកចិត្តដល់វិនិយោគគិនចិនអោយបន្តការវិនិយោគជាមួយនឹងជំនឿទុកចិត្តខ្ពស់មកលើការដឹកនាំរបស់ សម្តេចផ្ទាល់ និងការគាំទ្រនិងចង្អុលបង្ហាញរបស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង ដែលបានចាត់ទុកគ្នាជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែបដែលស្ថិតស្ថេររឹងមាំជាដរាប។ កម្ពុជាអរគុណប្រទេសចិន ប្រជាជនចិន និងរដ្ឋាភិបាលចិនដែលបានជួយកម្ពុជាអោយរីកចម្រើនមកដល់សព្វថ្ងៃនេះ៕
ដោយ បាន ធារ៉ូ

Facebook Comments

To Top