X

គួរអាន! មិនចង់ឱ្យខួរក្បាលឆាប់ខូច ឬមិនឆ្លាតវៃ កុំទទួលទានអាហារ ទាំងនេះច្រើនពេក

ភាគច្រើននៃពួកយើង សុទ្ធតែលឺអំពីអាហារ ដែលអាចធ្វើអោយធាត់, ទល់លាមក, បង្កបញ្ហាស្ទះសសៃឈាម ឬបញ្ហាសុខភាពផ្សេងៗ។ ប៉ុន្តែទោះជាយ៉ាងណា អ្នកប្រហែលជាមិនធ្លាប់ ចាប់អារម្មណ៍ដឹងពីអាហារ ដែលប៉ះពាល់ដល់ សុខភាពខូរក្បាលឡើយ! ថាតើអាហារអ្វីខ្លះទៅដែល អាចធ្វើអោយអ្នកមិនឆ្លាតវៃ ដូចមនុស្សមួយចំនួន?

ខាងក្រោមនេះជាអាហារដែល អ្នកមិនគួរទទួលទានច្រើនពេក ប្រសិនបើចង់រក្សាបាននូវ សុខភាពខួរក្បាលល្អប្រសើរ៖

១.អាហារផ្អែម៖ ការទទួលទានអាហារ មានផ្ទុកជាតិស្ករកែច្នៃ ឬចម្រាញ់ច្រើនពេក គឺមិនត្រឹមតែមិនល្អចំពោះ រូបរាងរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែក៏ប៉ះពាល់ដល់ខួរក្បាល ឬការចងចាំ និងសមត្ថភាពចាប់ យករៀនអ្វីថ្មីៗផងដែរ។ អ្នកជំនាញជាច្រើននិយាយថា ការទទួលទានអាហារកញ្ចប់ផ្អែម ឬអាហារមានផ្ទុកជាតិស្ករ ចម្រាញ់រយៈពេលយូរអាច ជះឥទ្ធិពលអវិជ្ជមានគួរឱ្យ ព្រួយបារម្ភលើកោសិកាខួរក្បាល។

២.ជាតិផ្អែមសិប្បនិម្មិត៖ ក៏មិនខុសពីស្ករចម្រាញ់ដែរ ជាតិផ្អែមសិប្បនិម្មិត គឺមិនល្អចំពោះសុខភាពខួរក្បាលឡើយ។ ការសិក្សាស្រាវជ្រាវជាច្រើនបង្ហាញថា ការទទួលទានជាតិផ្អែម សិប្បនិម្មិតច្រើនពេកនឹង បង្កផលប៉ះពាល់ដល់សមត្ថភាព ឬមុខងារនៃការយល់ដឹងចងចាំ ហើយអាចឈានដល់ថ្នាក់ធ្វើ អោយខួរក្បាលទទួល រងការបំផ្លាញផងដែរ។

៣.សូដ្យូម៖ ការទទួលទានសូដ្យូមច្រើនពេក គឺមិនល្អសម្រាប់ សុខភាពសម្ពាធឈាម និងបេះដូងឡើយ។ លើសពីនេះទៅទៀត ការទទួលទានអាហារ មានជាតិសូដ្យូមច្រើនអាច បង្កផលប៉ះពាល់ដល់មុខងារ នៃភាពយល់ដឹងរបស់ ខួរក្បាលគួរអោយព្រួយបារម្ភ។ ដូច្នេះប្រសិនបើអ្នកចង់ រក្សាបាននូវសុខភាពខួរក្បាល ក៏ដូចជាបេះដូងល្អប្រសើរ ចូរកាត់ប ន្ថយ ឬបញ្ឈប់ការទទួលទានអាហារ ដែលមានផ្ទុកសម្បូរ ទៅដោយជាតិសូដ្យូម។

៤.សាច់កែច្នៃ៖ ពិតណាស់ ជាតិប្រូតេអ៊ីន គឺចាំបាច់សម្រាប់រក្សា សុខភាពកោសិកាខួរក្បាល ប៉ុន្តែមិនល្អសោះឡើយ ប្រសិនបើវាមានប្រភពចេញពីអាហារ ឬសាច់កែច្នៃ។ អាហារកែច្នៃច្រើនតែមាន ផ្ទុកនូវសារធាតុគីមី ដែលអាចបង្កការរលាក និងបំផ្លាញដល់កោសិកាខួរក្បាល។ ដូច្នេះដើម្បីជាការប្រសើរ ចូរទទួលទានជាតិប្រូតេអ៊ីន ដែលមានប្រភពចេញពី ត្រី, មាន់, ស៊ុត, សណ្ដែក, គ្រាប់ធញ្ញជាតិ និងគ្រាប់ពូជ ជាដើម។

៥.អាហារ Fast Foods៖ ការទទួលទានអាហារបែប Fast Foods ច្រើន គឺមិនត្រឹមតែបង្កបញ្ហា សុខភាពបេះដូង និងសម្ពាធឈាមប៉ុណ្ណោះទេ ប៉ុន្តែក៏ប៉ះពាល់ដល់សុខភាព ខួរក្បាលដោយរាំងស្ទះ ដល់ការផលិតអ័រម៉ូន dopamine ដែលគាំទ្រការចង់ចាំ, រៀន ឬចាប់យកនូវអ្វីថ្មីៗ និងការលើកទឹកចិត្ត។ អ្វីដែលសំខាន់ទៀតនោះ គឺការទទួលទានអាហារ fast foods ជាប្រចាំបង្កើនហានិភ័យ នៃជំងឺថប់បារម្ភ និងជំងឺធ្លាក់ទឹកចិត្ត។

៦.គ្រឿងស្រវឹង៖ ក្រៅពីសុខភាពថ្លើមហើយនោះ ការទទួលទានគ្រឿងស្រវឹងច្រើនជាប្រចាំ គឺកាត់បន្ថយមុខងារនៃការយល់ដឹង, ការចងចាំ ឬសុខភាពរបស់ខួរក្បាល គួរអោយព្រួយបារម្ភ។ ដូច្នេះដើម្បីរក្សាបាននូវ សុខភាពខួរក្បាលល្អប្រសើរ ចូរបញ្ឈប់ ឬកាត់បន្ថយការ ទទួលទានគ្រឿងស្រវឹង ៕

ប្រភព៖ Health.com.kh

Facebook Comments