អន្តរជាតិ

ក្រុមឧទ្ទាម Daesh ចេញមុខទទួលខុសត្រូវ ការវាយប្រហារ នៅស្រីលង្ការ សម្លាប់មនុស្ស ៣២១នាក់

បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន AMAQ របស់ក្រុមនេះបាននិយាយ កាលពីថ្ងៃអង្គារថា ក្រុមឧទ្ទាម Daesh បានទទួលខុសត្រូវ ចំពោះការបំផ្ទុះគ្រាប់បែក នៅប្រទេស ស្រីលង្កា ដែលបានសម្លាប់មនុស្ស អស់ ៣២១នាក់ និងរបួសប្រហែល ៥០០នាក់។ ក្នុងពេលដែលលោក Ranil Wickremesinghe នាយករដ្ឋមន្រ្តីស្រីលង្ការ បានព្រមានថា អាចនឹងមានការវាយ ប្រហារដោយបំផ្ទុះគ្រាប់បែក បន្ថែមទៀត។

យោងតាមសារព័ត៌មាន Khaleej Times ចេញផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ បានឱ្យដឹងថា ការអះអាងទទួល ខុសត្រូវនេះ បានបញ្ជាក់ថា «ជនល្មើសនៃការវាយប្រហារដែលសំដៅដល់ជាតិរបស់ប្រទេសចម្រុះ និងគ្រីស្ទបរិស័ទនៅស្រីលង្កា គឺជាអ្នកប្រយុទ្ធមកពី Daesh »។

វាមិនបានផ្តល់រូបថត ឬវីឌីអូ នៃអ្នកវាយប្រហារដោយសន្យាផ្តល់ភាពស្មោះត្រង់ដល់ក្រុមនោះទេ។

ក្រុមឧទ្ទាមនេះដែលបានបាត់បង់ទឹកដីទាំងអស់ដែលខ្លួនធ្លាប់កាន់កាប់នៅប្រទេសអ៊ីរ៉ាក់ និងនៅប្រទេសស៊ីរី បានចេញមុខទទួលចំពោះការវាយប្រហារ ដោយគ្មានអំណះអំណាងមកជាមួយ។

ចំណែកមន្រ្តីប្រទេសស្រីលង្កាវិញ បានបន្ទោសក្រុមជ្រុលនិយមក្នុងតំបន់ចំពោះការវាយប្រហារនេះ៕ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top