នយោបាយ

លោកសម រង្ស៊ីគៀងគរឲ្យពលករចូល មកស្រុកខ្មែរជាមួយខ្លួន

ភ្នំពេញ៖អតីតប្រធានគណបក្សសង្ក្រោះជាតិលោកសមរង្ស៊ីបានបន្តអះអាងជាថ្មីថានឹងវិលចូលមកស្រុកខ្មែរវិញនៅពេលឆាប់ៗនេះដោយមានការចូលរួមពីពលករមកពីប្រទេសកូរ៉េនិងប្រទេសថៃ។

ការអះអាងរបស់អតីតមេបក្សប្រឆាំងនៅក្នុងមហាបាតុកម្មកាលពីថ្ងៃយប់ថ្ងៃទី២០ខែមេសានៅប្រទេសកូរ៉េយ៉ាងដូច្នេះថាលោកសប្បាយរីករាយដែលបានមកជួបជាមួយយុវជនខ្មែរពលករខ្មែររាប់ពាន់នាក់នៅទីនេះ

លោកបានបន្តថាការជួបជុំគ្នានៅកូរ៉េនេះដើម្បីតំណាងឲ្យមិនិត្តរូបនៃការទាមទារលទ្ធិប្រជាធិបតេយ្យនៅប្រទេសកូរ៉េទាំងអស់គ្នាប្តេជ្ញាចិត្តថាទាមទារតាមបែបប្រជារាស្ត្រកូរ៉េដូចកាលពីឆ្នាំ១៩៨០ធ្វើជាគំរូបសម្រាប់កម្ពុជា

លោកបន្ថែមថានឹងទាមទារឲ្យមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា  ដូចនៅប្រទេសកូរ៉េអីញ្ចឹងដែរ

លោកថាធ្វើបែបនេះដើម្បីទាមទារយកប្រទេសកម្ពុជាមកវិញឲ្យប្រជារាស្ត្រខ្មែរវិញ។

លោកបញ្ជាក់ថា«ក្នុងន័យនេះខ្ញុំបានប្តេជ្ញាថាខ្ញុំនឹងវិលទៅកម្ពុជាវិញនៅពេលឆាប់ៗនេះហើយខ្ញុំសូមបបួលក្មួយៗនៅក្នុងប្រទេសកូរ៉េទៅកម្ពុជាមួយខ្ញុំហើយមានក្មួយៗដែលជាពលករនៅក្នុងប្រទេសថៃផងដែរ»

លោកបន្តថែមទៀតថា«ទៅស្រុកយើងវិញ! ទៅស្រុកយើងវិញ! សូមបងប្អូនកូនក្មួយរៀបចំឥវ៉ាន់យើងទៅស្រុកយើងវិញ  ខ្ញុំទៅស្រុកវិញមិនមែនឲ្យហ៊ុនសែនចាប់ខ្ញុំទេបងប្អូនមិនមែនឲ្យហ៊ុនសែនសម្លាប់ខ្ញុំទេបងប្អូន! ខ្ញុំទៅជាមួយបងប្អូនក្មួយៗកូរ៉េក្មួយៗពលករនៅប្រទេសថៃ  ដែលធ្វើដំណើរជាមួយខ្ញុំយើងទៅដើម្បីចាប់ហ៊ុនសែន»ដោយសំណាង

Facebook Comments

To Top